• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេស "ពណ៌ផ្កាក្រហម" លើកទី១៦

កម្មវិធីនេះមានអត្ថន័យពិសេស សំដៅឧទ្ទិសកុសល តបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលីយុវជនស្ម័គ្រចិត្ត និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ បំផុសមោទនភាព និងការទទួលខុសត្រូវថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេស។
កម្មវិធីសិល្បៈពិសេស "ពណ៌ផ្កាក្រហម" លើកទី១៦

កាលពីយប់មិញ (ថ្ងៃទី ២១ ខែកក្កដា) កម្មវិធីសិល្បៈពិសេស "ផ្កាក្រហម" លើកទី ១៦ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។ កម្មវិធីនេះមាន ៣ វគ្គ ៖ មាតុភូមិតស៊ូប្រយុទ្ធ - ចម្រៀងវីរភាពរបស់យុទ្ធជន - ទំនុកចម្រៀងមោទនភាព។ កម្មវិធីនេះមានអត្ថន័យពិសេស សំដៅឧទ្ទិសកុសល តបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលីយុវជនស្ម័គ្រចិត្ត និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ បំផុសមោទនភាព និងការទទួលខុសត្រូវថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេស។ លោកស្រី Nguyen Thi Thanh Ha នៅស្រុក Long Bien បានចែករំលែកថា៖ “ក្នុងពិធីខួបគម្រប់ជារៀងរាល់ឆ្នាំ នាងខ្ញុំបានរំលឹកដល់គុណូបការៈរបស់បុព្វបុរសដែលបានពលីជីវិតសម្រាប់ប្រទេសជាតិ ដែលបានលះបង់ដើម្បីបដិវត្តន៍ប្រកបដោយជោគជ័យ។ បទចម្រៀងកាលពីអតីតកាលពិតជាអង់អាចក្លាហានណាស់ ដូច្នេះហើយនៅពេលស្ដាប់ម្ដងៗនាងខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំក៏ជាកូនរបស់កងទ័ពផងដែរ ដូច្នេះហើយ នាងខ្ញុំឃើញថាកម្មវិធីនេះពិតជាមានអត្ថន័យ និងកក់ក្ដៅណាស់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top