• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ជិត ១ ពាន់នាក់

សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)
 

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩៣៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថាអ្នកជំងឺទាំង ៩៣៨ នាក់សុទ្ធតែបានពាក់ព័ន្ធនឹង  “ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដែលបានរស់នៅតាមខេត្ត ក្រុងចំនួន ១២។ ដូច្នេះ គិតត្រឹមថ្ងៃទី ៤ ខែឧសភា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦ ២៩៩ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១០៧ នាក់។ មុននេះ កាលពីយប់ថ្ងៃទី ៣ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសសេចក្ដីសម្រេចស្ដីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី ៦ ខែឧសភាខាងមុខ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធររាជធានីភ្នំពេញនិងខេត្តកណ្ដាលនឹងនៅតែអនុវត្តវិធានការបិទខ្ទប់សម្រាប់ផ្នែកមួយចំនួននៃភូមិសាស្ត្រទាំងពីរខាងលើ ព្រមទាំងដាក់ចេញវិធានការចាំចាប់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top