• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយឧបត្ថម្ភក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19


 ទិដ្ឋភាពនៅពិធីប្រគល់ជូនម៉ាស់ពេទ្យ (រូបថត៖ VOV)
 

នាព្រឹក​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២០ នៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជា ស្ថានទូត​វៀត​ណាម​ប្រចាំ​កម្ពុជា​បាន​ប្រគល់​ជូនម៉ាស់ពេទ្យចំនួន៤០០០ ម៉ាស់ ដល់អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា ក្នុងគោលបំណង​ជួយ​ឧបត្ថម្ភ​ការ​បង្ការ ទប់ស្កាត់ជំងឺឆ្លង សម្រាប់អ្នកទោសនៅទីនេះ។
 
ថ្លែងនៅពិធី​ប្រគល់ជូន ប្រេសិត Lai Xuan Chien បានឲ្យដឹងថា អំណោយនេះ ទោះបីជាតិចតួចក្ដី ប៉ុន្តែបាន​បង្ហាញ​ចំណងសាមគ្គីភាព ជាអ្នកជិតខាងរវាងប្រទេសទាំងពីរ។ លោកប្រេសិតក៏បានអបអរសាទរ ប្រទេស កម្ពុជា​ដែល​សម្រេចបានជោគជ័យជាច្រើនក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នាពេលកន្លងទៅ ព្រមទាំង​អះអាង​ថាវៀតណាមនឹង រួមដៃជាមួយកម្ពុជា ជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺឆ្លង Covid-19 ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

នាថ្ងៃទី ២ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ៩ នៃព្រឹត្តិការណ៍មហោស្រពកីឡាលើកទី ១៩ (ASIAD ១៩) ដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន ប្រតិភូកីឡាវៀតណាមដណ្តើមបានត្រឹមតែមេដាយសំរឹទ្ធមួយទៀតប៉ុណ្ណោះ របស់អ្នកប្រដាល់ Vo Thi Phuong Quynh នៅវិញ្ញាសារ Kurash។

Top