• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាដកបទប្បញ្ញត្តិស្ដីពីការបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំងសម្រាប់អ្នកដំណើរចូលមកប្រទេស

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានប្រកាស ដក បទប្បញ្ញត្តិស្ដីពីការប្រកាស សុខភាព និងបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរ មកពីបរទេសនៅពេលចូលមកក្នុងប្រទេសនេះ។
  អ្នកដំណើរធ្វើសេចក្ដីប្រកាសសុខភាពនៅកម្ពុជា។ (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា)  

គណៈកម្មការអន្តរក្រសួងទទួល បន្ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឲ្យដឹងថា កម្ពុជានៅតែរក្សាម៉ាស៊ីនវាស់កំដៅ រាងកាយពីចម្ងាយនៅតាមច្រកទ្វារចេញ-ចូលព្រំដែន ក៏ដូចជារក្សាមន្ត្រីមួយចំនួនដែល ទទួលបន្ទុកកិច្ចការធ្វើចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែន ដើម្បីធានាការត្រួតពិនិត្យ និងដោះស្រាយនៅពេលរកឃើញករណីឆ្លងជំងឺ។

ទោះជាមានការបន្ធូរបន្ថយវិធានការសុខាភិបាលក៏ដោយ ប៉ុន្តែប្រធានគណៈ កម្មការអន្តរក្រសួងទទួលបន្ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងសុខា ភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមទៅមូលដ្ឋានសុខា ភិបាលនៅជិតបំផុតដើម្បីទទួលការចាក់ថ្នាំដោយឥតគិតថ្លៃ។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍វិធានការបង្ការ ជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top