• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពវៀតណាមនិងកម្ពុជាជំរុញខ្លាំងការជួបប្រាស្រ័យរវាងកម្លាំងនាយទាហានវ័យក្មេង


 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ qdnd.vn)

 នារសៀលថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ គណៈ កម្មការយុវជន កងទ័ព ចំណុះអគ្គស្នង​ការ​នយោបាយ​កងទ័ពប្រជាជន វៀតណា​ម ក្រសួងការពារ ប្រទេ​សវៀត​ណាម បាន​រៀប​ចំសិក្ខា​សាលា​និង​ជំនួប​ប្រាស្រ័យ​រវាង​គណៈប្រតិភូ នាយទាហានវ័យក្មេងនៃកងទ័ពប្រជា​ជនវៀតណាមជាមួយគណៈប្រតិភូ​នាយ ទាហាន​វ័យ​ក្មេងនៃកងយោធពលខេមរៈភូមិន្ទ។ 
 
នៅព្រឹត្តិការណ៍​នេះ វរៈសេនីយ៍ ទោ Tran Viet Nang អនុប្រធានគណៈកម្មការយុវជនកងទ័ព ប្រធានគណៈ ប្រតិភូនាយ​ទាហានវ័យក្មេងនៃកងទ័ពប្រជាជ​នវៀតណាម និងវរៈសេនីយ៍ឯក ថយ​ វ៉ាន់​ហន ប្រធាន​គណៈ​ប្រតិភូនាយ​ទាហានវ័យក្មេងនៃកងយោធពលខេ​មរៈ ភូមិន្ទ បាន​ធ្វើការ​ឧទ្ទេសនាម​ជាទូទៅ​អំពី​សភាព​ការណ៍​នៃកង​កម្លាំង​នាយ ទាហានវ័យក្មេងនៃប្រទេសទាំង​ពីរ។
 
ភាគីទាំងពីរ​បានឯកភាពគ្នាថា នាពេលខាងមុខ នឹងបន្តជំរុញខ្លាំងការងារ អប់រំ ឃោសនាសម្រាប់​កម្មាភិបាល​ យុទ្ធជន និងនាយទាហានវ័យក្មេងនៃ ប្រទេសទាំងពីរ ព្រមទាំង​សហការ​គ្នាចូល​រួមស​កម្មភាព​រុក​រក​ ប្រមូលផ្ដុំ និង​ធ្វើ មាតុភូមិនិវត្តន៍អិដ្ឋធាតុ​របស់យុទ្ធជន​ពលីនិង​អ្នកជំនាញ​នៃកងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម ដែល​បាន​​ពលីជីវិតនាពេលទៅបំពេញភារកិច្ច​នៅប្រទេសកម្ពុជាផង​ដែរ៕​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top