• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកអាមេរិកនិងសិល្បៈករវៀតណាមជួបប្រាស្រ័យបម្រើទស្សនិកជន


 ទស្សនិកជន Da Nang ចូលរួមជួបប្រាស្រ័យជាមួយក្រុមនាវិកអាមេរិក (រូបថត៖ TTXVN)


ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang នាយប់ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ ក្រុមអ្នកលេងឧបករណ៍ភ្លេង និងអ្នកចម្រៀងនៃកងនាវាលេខ៧ កងទ័ពជើងទឹកអាមេរិក រួមជាមួយបណ្ដាសិល្បៈករ​វៀតណាម​ បាន​ជួបប្រាស្រ័យ សម្ដែងតូរ្យតន្ត្រី នៅសួនឧទ្យាន Bien Dong ទីក្រុង Da Nang ដើម្បីបម្រើប្រជាជននិង​ភ្ញៀវទេសចរ​។ ក្រុមនាវិកអាមេរិកនិងក្រុមសិល្បៈករវៀតណាម បានច្រៀងបទចម្រៀងជាភាសាអង់គ្លេស​ផង​ និងភាសា​វៀតណាមផង ដោយគួបផ្សំ ជាមួយនឹងការលេងស្គរ ត្រែរបស់ក្រុមនាវិកអាមេរិកនិងឧបករណ៍ភ្លេង​ប្រពៃណីវៀតណាម។ កម្មវិធីជាស្ពានតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងអាមេរិក តាម​រយៈ​បទ​ចម្រៀង​ របាំដ៏ផុសផុល ហើយបានទាក់ទាញការ ចូលរួមទស្សនានិងលើកទឹកចិត្តរបស់ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top