កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ASEAN លើកទី ១២ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) បានធ្វើឡើង នាខែតុលា ឆ្នាំ ២០១៨ នៅរដ្ឋធានី Nay Pyi Taw នៃប្រទេសមីយ៉ាន់ម៉ាដែលបានអនុម័តផែនការសកម្មភាពប្រឆាំងអំពើភេរវកម្ម និងផែនការសកម្មភាព ASEAN (ឆ្នាំ ២០២០-២០២៥ ) ដើម្បីទប់ស្កាត់និងនិងលុបបំបាត់ការកើនឡើងនៃអំពើភេរវកម្មនិងភាពជ្រុលនិយម។
|
ASEANAPOL បានបង្កើតឡើង តាំងពីឆ្នាំ១៩៧៩ ដោយគោលបំណងភ្ជាប់កម្លាំងប៉ូលីសនៃប្រទេសនានាក្នុងតំបន់ ដើម្បីបង្កើតកម្លាំងរួមប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ចាប់តាំងពីបានបង្កើតឡើង ASEANAPOL មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងប្រទេសសមាជិកចំនួន ១០ ដៃគូសន្ទនាចំនួន ១០ និងអ្នកសង្កេតការណ៍ចំនួន ៦ ។ គោលបំណងនៃ ASEANAPOL គឺកិច្ចសហប្រតិបត្តិការនូវការប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតឡើងក្នុងតំបន់ដូចជា៖ ចោរសមុទ្រ ការរត់ពន្ធគ្រឿងញៀន ការក្លែងបន្លំសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ...
កាលពីខែកញ្ញាកន្លងទៅនេះ សន្និសីទបញ្ជាការប៉ូលីសនៃបណ្តាប្រទេស ASEAN លើកទី ៣៩ (ASEANAPOL) បានប្រជុំនៅរដ្ឋធានីហាណូយ (Ha Noi) ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋដែលកំពុងកើតមានចំនួន ១០ នៅក្នុងតំបន់ដូចជា៖ ការជួញដូរគ្រឿងញៀនខុសច្បាប់ អំពើភេរវកម្ម ជួញដូរ អាវុធរត់ពន្ធ ការជួញដូរមនុស្ស បទឧក្រិដ្ឋពាណិជ្ជកម្មធនាគារ និងលួចបន្លំកាតឥណទាន បទឧក្រិដ្ឋប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើលិខិតឆ្លងដែនក្លែងក្លាយ ការលួចបន្លំឆ្លងប្រទេស; ជួញដូរសត្វព្រៃខុសច្បាប់និងឧក្រិដ្ឋកម្មក្នុងដែនសមុទ្រ។
“តំបន់ត្រីកោណមាសជាបញ្ហាក្តៅសម្រាប់បណ្តាសមាជិក ASEAN។ ទីកន្លែងនោះគឺជា“ចំណុចក្តៅ” អំពីការដាំអាភៀន និងកំពុងលេចចេញជាមជ្ឈមណ្ឌលផលិតគ្រឿងញៀនលើពិភពលោក” ។
លោកឧត្តមសេនីយ៍ទោ ផាមវ៉ាន់កាក (Pham Van Cac) ប្រធាននាយកដ្ឋានប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន (ក្រសួងនគរបាល)
|
លោកឧត្តមសេនីយ៍ទោ ត្រឹន វ៉ាន់វេ (Tran Van Ve) ប្រធានការិយាល័យនៃស្ថាប័នប៉ូលិសស៊ើបអង្កេតនៃក្រសួងនគរបាល វៀតណាមបានឲ្យដឹងថា៖ ស្ថានភាពឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មព្រម្មទណ្ឌក្នុងរយៈពេលបច្ចុប្បន្ននេះមានឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនប្រភេទ។ ចាប់តាំងពីបានក្លាយទៅជាសមាជិកនៃសមាគម ASEAN ជាផ្លូវការ ប៉ូលីសវៀតណាមបានចូលរួម ASEANAPOL ដែលជាអង្គការប៉ូលីសនៃប្រទេសជាសមាជិក ASEAN ទាំង ១០ ។
ការសហការរវាងកម្លាំងប៉ូលីសវៀតណាមនិងបណ្តាប្រទេស ASEANAPOL មានប្រសិទ្ធិភាពខ្លាំង នាពេលថ្មីៗនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការសហការស៊ើបអង្កេតនិងដោះស្រាយសំណុំរឿងគ្រឿងញៀនរួមរវាងប្រទេសវៀតណាម និងបណ្តាប្រទេសដូចជា៖ ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសថៃ។
ថ្លែងក្នុងសន្និសីទនេះ លោកនាយឧត្តមសេនីយ៍ តូឡឹម ( To Lam) សមាជិកនៃការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអះអាងថា៖ ASEANAPOL មានការជឿនលឿនគួរឱ្យកត់សម្គាល់តាមរយៈកិច្ចសហប្រតិបត្តិការនូវការប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងធានានូវសុខសុភមង្គលរបស់ប្រជាជន./.
“ប៉ូលីសវៀតណាមតែងតែដើរតួនាទីជាម្ចាស់ការ សកម្មដែលបានសហការយ៉ាងប្រសិទ្ធភាពជាមួយកម្លាំងប៉ូលិសនៃបណ្តាប្រទេសនានា ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការផ្លាស់ប្តូរព័ត៌មានអំពីឧក្រិដ្ឋកម្ម និងសហការស៊ើបអង្កតតាមច្រើនរបៀប យន្តការចាប់ពីទ្វេភាគីនិងពហុភាគីក៏ដូចជា ក្នុងតំបន់”។
លោក Kenechanh Phommachack នាយកប្រតិបត្តិនៃគណៈកម្មការលេខាធិការដ្ឋាន ASEANAPOL
|
អត្ថបទ៖ កាសែតរូបភាពសរុប -
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម- AFP