អាស៊ាន

អាស៊ានសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងបទល្មើសគ្រឿងញៀន

អាស៊ានគឺជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់ប៉ុន្តែតែងតែប្រឈមមុខនឹងការគំរាមកំហែង​ពីឧក្រិដ្ឋកម្មឆ្លង​​ដែន ជាពិសេសគឺអំពើភេរវកម្មនិងបទល្មើសគ្រឿងញៀន។ ចាប់តាំងពីការបង្កើតរហូតដល់បច្ចុប្បន្ននេះ​​ អាស៊ាន​ (ASEAN)​ បានពង្រឹងនិងពង្រីក​នូវកិច្ចសហប្រតិបត្តិការ ​​ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់​បទ​​ឧក្រិដ្ឋកម្មឆ្លង​ដែន ហើយវៀតណាម​គឺជាប្រទេស​សកម្ម​មួយនៅក្នុង​ការ​ដោះស្រាយបញ្ហាខាងលើនោះ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ASEAN លើកទី ១២ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) បានធ្វើឡើង នាខែតុលា ឆ្នាំ ២០១៨ នៅរដ្ឋធានី Nay Pyi Taw នៃប្រទេសមីយ៉ាន់ម៉ាដែលបានអនុម័តផែនការសកម្មភាពប្រឆាំងអំពើភេរវកម្ម និងផែនការសកម្មភាព ASEAN (ឆ្នាំ ២០២០-២០២៥ ) ដើម្បីទប់ស្កាត់និងនិងលុបបំបាត់ការកើនឡើងនៃអំពើភេរវកម្មនិងភាពជ្រុលនិយម។ 

ASEANAPOL បានបង្កើតឡើង តាំងពីឆ្នាំ១៩៧៩ ដោយគោលបំណងភ្ជាប់កម្លាំងប៉ូលីសនៃប្រទេសនានាក្នុងតំបន់ ដើម្បីបង្កើតកម្លាំងរួមប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ចាប់តាំងពីបានបង្កើតឡើង ASEANAPOL  មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងប្រទេសសមាជិកចំនួន ១០ ដៃគូសន្ទនា​ចំនួន ១០ និងអ្នកសង្កេតការណ៍ចំនួន ៦ ។ គោលបំណងនៃ ASEANAPOL  គឺកិច្ចសហប្រតិបត្តិការនូវការប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតឡើងក្នុងតំបន់ដូចជា៖ ចោរសមុទ្រ ការរត់ពន្ធគ្រឿងញៀន ការក្លែងបន្លំសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ...

កាលពីខែកញ្ញាកន្លងទៅនេះ សន្និសីទបញ្ជាការប៉ូលីសនៃបណ្តាប្រទេស ASEAN លើកទី ៣៩ (ASEANAPOL) បានប្រជុំនៅរដ្ឋធានីហាណូយ (Ha Noi) ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋដែលកំពុងកើតមានចំនួន ១០ នៅក្នុងតំបន់ដូចជា៖ ការជួញដូរគ្រឿងញៀនខុសច្បាប់ អំពើភេរវកម្ម  ជួញដូរ អាវុធរត់ពន្ធ ការជួញដូរមនុស្ស បទឧក្រិដ្ឋពាណិជ្ជកម្មធនាគារ និងលួចបន្លំកាតឥណទាន បទឧក្រិដ្ឋប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើលិខិតឆ្លងដែនក្លែងក្លាយ ការលួចបន្លំឆ្លងប្រទេស; ជួញដូរសត្វព្រៃខុសច្បាប់និងឧក្រិដ្ឋកម្មក្នុងដែនសមុទ្រ។


សន្និសិទបញ្ជាការប៉ូលីស ASEANAPOL លើកទី ៣៩ បានធ្វើឡើង នៅរដ្ឋធានីហាណូយ (Ha Noi)  នាខែកញ្ញាឆ្នាំ ២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កម្លាំងប៉ូលិសចល័តវៀតណាមកំពុងធ្វើសមយុទ្ធ ឈានជិតដល់ក្នុងតំបន់ដែលពួកភេរវករគ្រប់គ្រង ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង នៅក្នុងសមយុទ្ធនៃផែនការការពារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ ។
រូបថតៈ យ៉័នតឹន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កម្លាំងនគរបាលខេត្តសើនឡា (Son La) បានចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀន នៅឃុំឡង់លួង (Long Luong) ស្រុកវ៉ឹនហូ (Van Ho)
ខេត្តសើនឡា (Son La) (នាខែមិថុនា ឆ្នាំ២០១៨)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ

 

ប៉ូលីសពិសេសហ្វីលីពីនបានចូលរួមក្នុងសមយុទ្ធប្រឆាំងភេរវកម្ម នៅរដ្ឋធានី Manila ។
រូបថតៈ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប៉ូលីសបានចាប់ខ្លួនជនសង្ស័យភេរវករ នៅរដ្ឋធានី Jakarta នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ ។
រូបថត៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ការដុតគ្រឿងញៀន នៅទីក្រុង Yangon នៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦ ។
រូបថត៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

“តំបន់ត្រីកោណមាសជាបញ្ហាក្តៅសម្រាប់បណ្តាសមាជិក ASEAN។ ទីកន្លែងនោះគឺជា“ចំណុចក្តៅ” អំពីការដាំអាភៀន និងកំពុងលេចចេញជាមជ្ឈមណ្ឌលផលិតគ្រឿងញៀនលើពិភពលោក” ។ 

លោកឧត្តមសេនីយ៍ទោ ផាមវ៉ាន់កាក (Pham Van Cac) ប្រធាននាយកដ្ឋានប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន (ក្រសួងនគរបាល) 

លោកឧត្តមសេនីយ៍ទោ ត្រឹន វ៉ាន់វេ  (Tran Van Ve) ប្រធានការិយាល័យនៃស្ថាប័នប៉ូលិសស៊ើបអង្កេតនៃក្រសួងនគរបាល វៀតណាមបានឲ្យដឹងថា៖ ស្ថានភាពឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មព្រម្មទណ្ឌក្នុងរយៈពេលបច្ចុប្បន្ននេះមានឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនប្រភេទ។ ចាប់តាំងពីបានក្លាយទៅជាសមាជិកនៃសមាគម ASEAN ជាផ្លូវការ ប៉ូលីសវៀតណាមបានចូលរួម ASEANAPOL  ដែលជាអង្គការប៉ូលីសនៃប្រទេសជាសមាជិក ASEAN  ទាំង ១០ ។

ការសហការរវាងកម្លាំងប៉ូលីសវៀតណាមនិងបណ្តាប្រទេស ASEANAPOL មានប្រសិទ្ធិភាពខ្លាំង នាពេលថ្មីៗនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការសហការ​​​ស៊ើបអង្កេតនិងដោះស្រាយសំណុំរឿងគ្រឿងញៀនរួមរវាងប្រទេស​វៀតណាម​ និងបណ្តាប្រទេសដូច​ជា​៖ ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសថៃ។

ថ្លែងក្នុងសន្និសីទនេះ លោកនាយឧត្តមសេនីយ៍ តូឡឹម ( To Lam) សមាជិកនៃការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអះអាងថា៖ ASEANAPOL មានការជឿនលឿនគួរឱ្យកត់សម្គាល់តាមរយៈកិច្ចសហប្រតិបត្តិការនូវការប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ ដែលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងធានានូវសុខសុភមង្គលរបស់ប្រជាជន./.


ប៉ូលីសវៀតណាមតែងតែដើរតួនាទីជាម្ចាស់ការ សកម្មដែលបានសហការយ៉ាងប្រសិទ្ធភាពជាមួយកម្លាំងប៉ូលិសនៃបណ្តាប្រទេសនានា ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការផ្លាស់ប្តូរព័ត៌មានអំពីឧក្រិដ្ឋកម្ម និងសហការស៊ើបអង្កតតាមច្រើនរបៀប យន្តការចាប់ពីទ្វេភាគីនិងពហុភាគីក៏ដូចជា ក្នុងតំបន់”។

លោក  Kenechanh Phommachack នាយកប្រតិបត្តិនៃគណៈកម្មការលេខាធិការដ្ឋាន ASEANAPOL 

 

អត្ថបទ៖ កាសែតរូបភាពសរុប -
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម- AFP



top