លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងពិធីបើកវេទិកា។ រូបថត៖ VNA
ទិដ្ឋភាពរួមនៃវេទិការនេះ។ រូបថត៖ VNA
ដោយបន្តពីភាពជោគជ័យនៃវេទិកាមុនៗ ព្រឹត្តិការណ៍នេះបានបញ្ជាក់បន្ថែមទៀតអំពីតួនាទីសកម្ម ការទទួលខុសត្រូវ និងសមត្ថភាពដឹកនាំរបស់វៀតណាមក្នុ ងការ ជំរុញកិច្ចសន្ទនា ការតភ្ជាប់គំនិត និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ជាមួយនឹងការរៀបចំវេទិកាដោយជោគជ័យ វៀតណាមបន្តដើរតួនាទីជាស្ពានជំរុញកិច្ចសន្ទនា ការកសាងការឯកភាពគ្នា និងពង្រឹងទំនុកចិត្តរវាង ភាគី ទាំងអស់។ អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានសង្កត់ធ្ងន់ថា៖ « វៀតណាមបានផ្តួចផ្តើមវេទិកាអនាគតអាស៊ានកាលពីបីឆ្នាំមុន និងបានធ្វើជាម្ចាស់ផ្ទះវេទិកាប្រចាំឆ្នាំចំនួនបីជាប់ៗគ្នា។ នេះគឺជាការរួមចំណែកដ៏សំខាន់មួយចំពោះដំណើរការកសាងសហគមន៍អាស៊ាន ដោយប្រមូលផ្តុំ មេដឹកនាំ អ្នករៀបចំគោលនយោបាយ អ្នកជំនាញ អ្នកអនុវត្ត អ្នកប្រាជ្ញ ស្ថាប័ន ស្រាវជ្រាវ ក៏ដូចជាតំណាងយុវជននិងមេដឹកនាំវ័យក្មេង ដើម្បីពិភាក្សាអំពីអនាគតរបស់អាស៊ាននិងតំបន់ ។ ខ្ញុំជឿថានេះ មានសារៈសំខាន់ជាពិសេសក្នុងការកៀរគរគំនិតថ្មីៗ អនុសាសន៍ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ »។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថ្លែងសុន្ទរកថា។ រូបថត៖ VNA
ប្រតិភូជាច្រើនបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាបរិយាកាសពិភាក្សាបើកចំហរ ជាក់ស្តែង និងឆ្ពោះទៅរកដំណោះស្រាយសហប្រតិបត្តិការរយៈពេលវែង។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Tiffany McDonald បានសម្តែងការកោតសរសើរចំពោះការរៀបចំនិងគុណភាពនៃការពិភាក្សានៅក្នុងវេទិកានេះ។
«នៅក្នុងពិធីបើកវេទិកាអនាគតអាស៊ានឆ្នាំនេះ យ៉ាងហោចណាស់មានមេដឹកនាំអាស៊ានចំនួន ៥ រូប និងរដ្ឋមន្ត្រីការបរទេសមួយចំនួនបានចូលរួម។ នេះបង្ហាញពីគុណភាពនៃការពិភាក្សា ក៏ដូចជាឋានៈរបស់ប្រតិភូដែលចូលរួមវេទិកា គឺខ្ពស់។ វេទិកានេះកំពុងរីកសាយភាយកាន់តែខ្លាំង និងទាក់ទាញការចាប់អារម្មណ៍កាន់តែទូលំទូលាយជាង ។ ក្រោមការដឹកនាំរបស់ វៀតណាម វេទិកាអនាគតអាស៊ានបានបង្កើត ជា បរិយាកាសមួយសម្រាប់អ្នកទាំងអស់គ្នា ដែលចាប់អារម្មណ៍និងមាន បំណងចង់ចូលរួមចំណែកដល់ភាពជោគជ័យរបស់អាស៊ាន អាចផ្លាស់ប្តូរគំនិត និងកសាងគំនិតផ្តួចផ្តើមសម្រាប់អនាគត» ។
តាមរយៈការរក្សា និងអភិវឌ្ឍវេទិកាអនាគតអាស៊ាន វៀតណាមមិនត្រឹមតែរួមចំណែកគំនិតផ្តួចផ្តើមជាក់ស្តែងចំពោះដំណើរការនៃការកសាងសហគមន៍អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងម្ចាស់ការ តភ្ជាប់ដៃគូ លើកកម្ពស់ការសន្ទនា និងធ្វើការរួមគ្នាជាមួយតំបន់ឆ្ពោះទៅរកអនាគតសន្តិភាព វិបុលភាព និងបរិយាប័ន្ន៕