• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វេទិកាអនាគតរបស់អាស៊ាន

វេទិកាអនាគតអាស៊ាន៖ តភ្ជាប់គណបក្សនយោបាយ និងទីក្រុងអាស៊ាន

ក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ (AFF) នៅថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់​ចំនួន​ពីរ៖ សិក្ខាសាលាស្តីពី “តួនាទីរបស់គណបក្សនយោបាយអាស៊ីអាគ្នេយ៍ក្នុងការកសាងសហគមន៍អាស៊ាន” និងសន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន ដែលរួមចំណែកដល់ការពង្រី​កកាណាល់សហប្រតិបត្តិការ ដើម្បីបង្កើនការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

វេទិកាអនាគតអាស៊ាន។ រូបថតៈ AFF

សិក្ខាសាលាស្តីពី “តួនាទីរបស់គណបក្សនយោបាយអាស៊ីអាគ្នេយ៍ក្នុងការកសាងសហគមន៍អាស៊ាន” បានប្រមូលផ្តុំ​តំណាងគណបក្សនយោបាយជាង ១០ នៅក្នុងតំបន់។ នេះជាលើកដំបូងដែលយន្តការសន្ទនាពហុភាគីរវាងគណបក្សនយោបាយអាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ាន។ គំនិតផ្តួចផ្តើមនេះក៏សម​ស្របនឹងគោលនយោបាយការបរទេសដ៏ទូលំទូលាយរបស់វៀតណាម ដែលមានសសរស្តម្ភចំនួន​បីគឺ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។

ទន្ទឹមនឹងនោះ សន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន​ រៀបចំដោយទីក្រុងហាណូយ បានពិភាក្សាអំពីដំណោះ​ស្រាយ​សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការបង្កើនភាពធន់នឹងបញ្ហាប្រឈមថ្មីៗ​។ នេះក៏ជាលើកដំបូង ដែលគំនិតផ្តួចផ្តើមត​ភ្ជាប់មេដឹកនាំទីក្រុងអាស៊ានត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ាន ដោយទទួលបានការយក​ចិត្ត​ទូក​ដាក់ និងការវាយតម្លៃជាវិជ្ជមានពីប្រទេសសមាជិក៕​

តាម​ vovworld.vn/km-KH

វៀតណាមបង្ហាញពីតួនាទីតភ្ជាប់តាមរយៈវេទិកាអនាគតអាស៊ាន

វៀតណាមបង្ហាញពីតួនាទីតភ្ជាប់តាមរយៈវេទិកាអនាគតអាស៊ាន

វេទិកាអនាគតអាស៊ានឆ្នាំ២០២៦ ដោយប្រធានបទ “រួម  គ្នា  ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងយក  ប្រជាជនជាស្នូល  ” បានបិទបញ្ចប់  ក្រោយ  រយៈពេលពីរថ្ងៃ  ធ្វើការ  នៅទីក្រុងហាណូយ (៩-១០ ខែមិថុនា)។

Top