វេទិកាអនាគតរបស់អាស៊ាន វៀតណាមជំរុញការពិភាក្សាស្តីពីទិសដៅសហប្រតិបត្តិការក្នុងតំបន់ 10/06/2026 សំណើរបស់វៀតណាមលើខ្លឹមសារពិភាក្សាក្នុងវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ស្តីពីសាមគ្គីភាព និងការពឹងផ្អែកលើខ្លួនឯងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺស្របតាមផលប្រយោជន៍របស់ប្រទេសសមាជិកអាស៊ានទាំងអស់។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងសុន្ទរកថា ក្នុងពិធីបើកនៃវេទិការអនាគតរបស់អាស៊ាន។ រូបថត៖ VNATនេះជាការបញ្ជាក់របស់សាស្ត្រាចារ្យ មី លៀង (Mi Liang) នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (ចិន) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានក្នុងឱកាសវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយនៅថ្ងៃទី ៩-១០ ខែមិថុនា។យោងតាមសាស្ត្រាចារ្យ មី លៀង សម័យប្រជុំពេញអង្គបានផ្តោតលើភាពធន់ សាមគ្គីភាព និងការពឹងផ្អែកលើខ្លួនឯងរបស់អាស៊ាន ដោយដាក់វេទិកានេះជាវេទិកាសន្ទនាបើកចំហមួយដើម្បីបំពេញបន្ថែមយន្តការអាស៊ានដែលមានស្រាប់។ វេទិកានេះបានសង្កត់ធ្ងន់លើការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន លើកកម្ពស់ការផ្លាស់ប្តូរទៅជាគំរូកំណើនថ្មីក្នុងចំណោមអស្ថិរភាពសកល ការពារផលប្រយោជន៍ និងភាពធន់របស់អ្នកទាំងអស់គ្នា និងធានាថា គ្មានក្រុមណាមួយត្រូវបានទុកចោលពីក្រោយឡើយ។លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូថតរូបជាក្រុមនៅក្នុងសម័យប្រជុំបើកវេទិកាអនាគតអាស៊ានលើកទី៣ (រូបថត៖ អានដាំង/TTXVN)ទាក់ទងនឹងការបង្ការជម្លោះ អ្នកប្រាជ្ញចិនបានបញ្ជាក់ថា នេះគឺជាប្រធានបទស្នូលមួយក្នុងចំណោមប្រធានបទស្នូលទាំងបីនៃវេទិកានេះ។ ការពិភាក្សាលើប្រធានបទនេះមានគោលបំណងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងបង្កើតបរិយាកាសផ្ទៃក្នុងដែលមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍរបស់អាស៊ាន។ ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា AI សាស្ត្រាចារ្យ មី លៀង បានបញ្ជាក់ថា នេះគឺជាចំណុចសំខាន់មួយនៅក្នុងវេទិកានេះ ដោយសារបញ្ហាទាក់ទងនឹងការលើកកម្ពស់បច្ចេកវិទ្យា AI ដើម្បីជំរុញការអភិវឌ្ឍតំបន់ ខណៈពេលដែលរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅក្នុងអភិបាលកិច្ច សីលធម៌ និងសន្តិសុខតាមអ៊ីនធឺណិត កំពុងត្រូវបានលើកឡើង ហើយត្រូវការការពិភាក្សាបន្ថែមទៀត។ដោយសំដៅទៅលើការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានរបស់វៀតណាមជាលើកទីបីជាប់ៗគ្នា ដែលជាគំនិតផ្តួចផ្តើមដែលបាន វៀតណាមប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ក្នុងខែកញ្ញា ឆ្នាំ២០២៣ សាស្ត្រាចារ្យ មី លៀង បានសង្កត់ធ្ងន់លើឥទ្ធិពលកាន់តែខ្លាំងឡើងរបស់វៀតណាមនៅក្នុងអាស៊ាន និងឋានៈកាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ៕ តាម vovworld.vn/km-KH Tags:លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សាស្ត្រាចារ្យ មី លៀង អាស៊ាន

សំណើរបស់វៀតណាមលើខ្លឹមសារពិភាក្សាក្នុងវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ស្តីពីសាមគ្គីភាព និងការពឹងផ្អែកលើខ្លួនឯងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺស្របតាមផលប្រយោជន៍របស់ប្រទេសសមាជិកអាស៊ានទាំងអស់។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងសុន្ទរកថា ក្នុងពិធីបើកនៃវេទិការអនាគតរបស់អាស៊ាន។ រូបថត៖ VNATនេះជាការបញ្ជាក់របស់សាស្ត្រាចារ្យ មី លៀង (Mi Liang) នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (ចិន) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានក្នុងឱកាសវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយនៅថ្ងៃទី ៩-១០ ខែមិថុនា។យោងតាមសាស្ត្រាចារ្យ មី លៀង សម័យប្រជុំពេញអង្គបានផ្តោតលើភាពធន់ សាមគ្គីភាព និងការពឹងផ្អែកលើខ្លួនឯងរបស់អាស៊ាន ដោយដាក់វេទិកានេះជាវេទិកាសន្ទនាបើកចំហមួយដើម្បីបំពេញបន្ថែមយន្តការអាស៊ានដែលមានស្រាប់។ វេទិកានេះបានសង្កត់ធ្ងន់លើការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន លើកកម្ពស់ការផ្លាស់ប្តូរទៅជាគំរូកំណើនថ្មីក្នុងចំណោមអស្ថិរភាពសកល ការពារផលប្រយោជន៍ និងភាពធន់របស់អ្នកទាំងអស់គ្នា និងធានាថា គ្មានក្រុមណាមួយត្រូវបានទុកចោលពីក្រោយឡើយ។លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូថតរូបជាក្រុមនៅក្នុងសម័យប្រជុំបើកវេទិកាអនាគតអាស៊ានលើកទី៣ (រូបថត៖ អានដាំង/TTXVN)ទាក់ទងនឹងការបង្ការជម្លោះ អ្នកប្រាជ្ញចិនបានបញ្ជាក់ថា នេះគឺជាប្រធានបទស្នូលមួយក្នុងចំណោមប្រធានបទស្នូលទាំងបីនៃវេទិកានេះ។ ការពិភាក្សាលើប្រធានបទនេះមានគោលបំណងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងបង្កើតបរិយាកាសផ្ទៃក្នុងដែលមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍរបស់អាស៊ាន។ ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា AI សាស្ត្រាចារ្យ មី លៀង បានបញ្ជាក់ថា នេះគឺជាចំណុចសំខាន់មួយនៅក្នុងវេទិកានេះ ដោយសារបញ្ហាទាក់ទងនឹងការលើកកម្ពស់បច្ចេកវិទ្យា AI ដើម្បីជំរុញការអភិវឌ្ឍតំបន់ ខណៈពេលដែលរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅក្នុងអភិបាលកិច្ច សីលធម៌ និងសន្តិសុខតាមអ៊ីនធឺណិត កំពុងត្រូវបានលើកឡើង ហើយត្រូវការការពិភាក្សាបន្ថែមទៀត។ដោយសំដៅទៅលើការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានរបស់វៀតណាមជាលើកទីបីជាប់ៗគ្នា ដែលជាគំនិតផ្តួចផ្តើមដែលបាន វៀតណាមប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ក្នុងខែកញ្ញា ឆ្នាំ២០២៣ សាស្ត្រាចារ្យ មី លៀង បានសង្កត់ធ្ងន់លើឥទ្ធិពលកាន់តែខ្លាំងឡើងរបស់វៀតណាមនៅក្នុងអាស៊ាន និងឋានៈកាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ៕
អត្ថបទផ្សេងទៀត វៀតណាមបង្ហាញពីតួនាទីតភ្ជាប់តាមរយៈវេទិកាអនាគតអាស៊ាន13/06/2026វេទិកាអនាគតរបស់អាស៊ានវេទិកាអនាគតអាស៊ានឆ្នាំ២០២៦ ដោយប្រធានបទ “រួម គ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងយក ប្រជាជនជាស្នូល ” បានបិទបញ្ចប់ ក្រោយ រយៈពេលពីរថ្ងៃ ធ្វើការ នៅទីក្រុងហាណូយ (៩-១០ ខែមិថុនា)។ វេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦៖ វៀតណាមម្ចាស់ការជំរុញបរិយាកាសសន្ទនាក្នុងតំបន់11/06/2026វេទិកាអនាគតរបស់អាស៊ានទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦ - បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងធានាសន្តិសុខថាមពល10/06/2026វេទិកាអនាគតរបស់អាស៊ានវៀតណាមនឹងបន្តរួមដំណើរជាមួយអាស៊ាន ដោយសេចក្តីប្រាថ្នាស្ថាបនាអនាគត09/06/2026វេទិកាអនាគតរបស់អាស៊ានវេទិកាអនាគតអាស៊ាន៖ តភ្ជាប់គណបក្សនយោបាយ និងទីក្រុងអាស៊ាន08/06/2026វេទិកាអនាគតរបស់អាស៊ានផ្សព្វផ្សាយសារអំពីប្រទេសវៀតណាមមួយដ៏ស្វាហាប់ ច្នៃប្រឌិត និងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា09/05/2026វេទិកាអនាគតរបស់អាស៊ានអគ្គលេខាធិការអាស៊ាន៖ ការឆ្លើយតបដោយពឹងផ្អែកលើខ្លួនឯងគឺជាគន្លឹះនៃការអភិវឌ្ឍរបស់អាស៊ាន07/05/2026វេទិកាអនាគតរបស់អាស៊ាន អត្ថបទផ្សេងទៀត