ចាប់ពីឆ្នាំ១៩៩៧ លោកនាយករដ្ឋមន្រ្តីជប៉ុន Hashimoto Ryutaro បានស្នើបើកទូលាយ និង ធ្វើស៊ីជម្រៅថែមទៀតពិភាក្សានៅលើគ្រប់វិស័យ និង គ្រប់ជាន់ថ្នាក់ រវាងអាស៊ាន និង ជប៉ុន។ កិច្ចប្រជុំកំពូលអាស៊ាន និង ជប៉ុន រៀបចំមិនកំណត់ពេលខណៈមុន បង្វែរទៅជាកិច្ចប្រជុំប្រចាំឆ្នាំ។ យន្តការសហប្រតិបត្តិការអាស៊ាន + ១ ពេលនេះដំណើរជាផ្លូវការ បានចាប់ផ្តើមបើកជំរុញវិវត្តន៍តភ្ជាប់អាស៊ីបូព៌ា។ ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី១ បានរៀបចំនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាឆ្នាំ១៩៩៧ សព្វថ្ងៃ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន បានរៀបចំ២១លើកនៅតាមប្រទេសនានា ដែលជាសមាជិកអាស៊ាន-ជប៉ុន។ កិច្ចប្រជុំបានដាក់ស្នើសេចក្តីប្រកាស និង កម្មវិធីសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់គោលដៅទំនាក់ទំនងអាស៊ាន - ជប៉ុន សហប្រតិបត្តិការ មិត្តភាព និង ប្រសិទ្ធភាព។
វៀតណាមជាប្រទេសសម្រប់សម្រួលទំនាក់ទំនងពិភាក្សាអាស៊ាន - ជប៉ុន ចាប់ពីខែសីហា ឆ្នាំ២០១៨ រហូតដល់ខែសីហា ឆ្នាំ២០២១។ |
ថ្មីៗនេះ នៅកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី២១ បានរៀបចំនៅប្រទេសសិង្ហាបូរី នាឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអះអាង អាស៊ានវាយតម្លៃខ្ពស់ការឧបត្ថម្ភរបស់ជប៉ុនតាមរយៈមូលនីធិសមាហរណកម្មអាស៊ាន - ជប៉ុន (JAIF) លើគ្រប់វិស័យសហប្រតិបត្តិការសុខាភិបាល បរិស្ថាន បង្កាប្រឆាំងគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ វិទ្យាសាស្រ្តបច្ចេកវិទ្យា និង ច្នៃប្រឌិតជាដើម។
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe (ទី៥ ខាងឆ្វេង) និង តំណាងប្រទេសនានាដែលជាសមាជិកអាស៊ាន ចិន កូរ៉េខាងត្បូង ថតរូបរួមគ្នានាកិច្ចប្រជុំកំពូលអាស៊ាន+៣ នៅប្រទេសសិង្ហបូរី នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ង្វៀន ឌឹកឡើយ (Nguyen Duc Loi) សម្ភាសន៍លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម - ជប៉ុន នាខែកុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ ថាញហូវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាខែមេសា ឆ្នាំ២០១៩ សម្ពន្ធក្រុមហ៊ុន TMS Group បានរៀបចំសិក្ខាសាលាជំរុញវិនិយោគនៅខេត្ត Fukuoka (ជប៉ុន) ដើម្បីឧទ្ទេសនាមបរិស្ថានវិនិយោគនៅវៀតណាម ទន្ទឹមនោះ ស្វែងរកដៃគូសក្តានុភាពអាចសហប្រតិបត្តិការ នៅគ្រប់គម្រោងការអចលនវត្ថុ នៅក្រុង Tokyo។ រូបថត៖ ដាវតុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាខែធ្នូ ឆ្នាំ២០១៨ ក្រុមយុវជនទីក្រុងហូជីមិញ បានរៀបចំកម្មវិធីរួមប្រាស្រ័យវប្បធម៌ រវាងតំណាងនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនឆ្នាំ២០១៨ ជាមួយក្រុមយុវជនទីក្រុង។ តំណាងយុវជនទាំង៣២៦នាក់ នៃនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុន រួមនឹងយុវជនទីក្រុងទាំង៥០០នាក់រួមគ្នាទស្សនា ឆាកវប្បធម៌សិល្បៈពិសេសនៃប្រទេសនីមួយៗ។ រូបថត៖ ស្វឹនយឺ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ពិធីផ្កាសាគូរ៉ាជប៉ុន - ហាណូយឆ្នាំ២០១៩ មានការចូលរួមចំណែកនៃនាដករជិត១.០០០នាក់ មកពី១៦ក្រុម បានតុបតែងរៀបចំត្រៀមហ្មត់ចត់ បង្កើតជាបរិយាកាសដ៏ផុសផុល ឆើតឆាយ ទាក់ទាញភ្ញៀវទេសចរ និង ប្រជាជនអញ្ជើញមកចូលរួមពិធីបុណ្យដ៏ច្រើនកុះករ។ រូបថត៖ ថាញតុង/ភ្នាក់ងារសារព័ត៌មានវៀតណាម នាខែមេសា ឆ្នាំ២០១៩ សហសម្ពន្ធរៀបចំមិត្តភាពទីក្រុងហូជីមិញ (HUFO) សមាគមមិត្តភាពវៀតណាម - ជប៉ុន បានរៀបចំកម្មវិធី “រួមប្រាស្រ័យតភ្ជាប់ពាណិជ្ជកម្មសហគ្រាសជប៉ុន - វៀតណាមនៅទីក្រុងហូជីមិញ” ដើម្បីបង្កើនថែមទៀតនូវសកម្មភាពដោះដូរពាណិជ្ជកម្ម រវាងសហគ្រាសនៃប្រទេសទាំងពីរវៀតណាម- ជប៉ុន។ រូបថត៖ ស្វឹនខូ/ភ្នាក់ងារសារព័ត៌មានវៀតណាម ពីប្រភពដើមទុនជំនួយ ODA នៃរដ្ឋាភិបាលជប៉ុន មកដល់សព្វថ្ងៃ មជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់បច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ មានសម្ពន្ធបន្ទប់ពិសោធន៍ Robot - ស្វ័យប្រវត្តិ (Robot-Automation Hub) ជាមួយនឹង Robot និង ឧបករណ៍ម៉ាស៊ីនទំនើប។ ក្នុងរូបថត៖ សិក្ខាកាមអនុវត្តសរសេរកម្មវិធី និង ដំណើរការ Robot នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។ រូបថត៖ យ័ញឡាម/ភ្នាក់ងារសារព័ត៌មានវៀតណាម |
ក៏នៅកិច្ចប្រជុំនេះ ប្រទេសជាសមាជិកអាស៊ានឯកភាពពង្រីកថែមទៀតនូវ គ្រឹះល្អប្រពៃនៃទំនាក់ទំនងអាស៊ាន និង ជប៉ុន អបអរសាទរជប៉ុនបន្តពង្រីកតួនាទីសកម្ម សហការរួមនឹងអាស៊ាន នៅវេទិកានានា ដែលរៀបចំអធិបតីដោយអាស៊ាន រួមចំណែកជំរុញការពិភាក្សា កសាងទំនុកចិត្ត និង សហប្រតិបត្តិការលើមូលដ្ឋានរួមមានប្រយោជន៍ គោរពគ្នាទៅវិញទៅមក។
ខាងភាគីជប៉ុន លោកនាយករដ្ឋមន្រ្តី Shinzo Abe អះអាងមើលសំខាន់តួនាទីរបស់អាស៊ាន ឯកភាពបង្កើនសហប្រតិបត្តិការគ្រប់វិស័យចំពោះអាស៊ាន គាំទ្រតួនាទីកណ្តាល និង ខិតខំជំរុញសហប្រតិបត្តិការ តភ្ជាប់តំបន់របស់អាស៊ាន។ លោកនាយករដ្ឋមន្រ្តី Shinzo Abe ប្រកាសអំពីផែនការរៀបចំទិវាអាស៊ាន និងជប៉ុន នៅវៀតណាមនាឆ្នាំ២០១៩ ដើម្បីជំរុញការស្វែងយល់រវាងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តី ជប៉ុនក៏ប្រកាសផ្តើមគំនិតសហប្រតិបត្តិការសំខាន់ដូចជា មូលនីធិឧបត្ថម្ភនៃធនាគារសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអភិវឌ្ឍរចនាសម្ពន្ធតំបន់ បណ្តុះបណ្តាលធនធានមនុស្សមានគុណភាព (ប្រហែល៨០.០០០នាក់ក្នុងអំឡុង៥ឆ្នាំ) រុករកកាលានុវត្តន៍បដិវត្តន៍៤.០ បង្ការសំរាមប៉្លាសទិកលើសមុទ្រ ទប់ទល់គ្រោះធម្មជាតិ បម្រែលបម្រួលអាកាសធាតុ ថែទាំសុខភាពប្រជាជនជាដើម។
លោកនាយករដ្ឋមន្រ្តី Shinzo Abe កត់សម្គាល់ប្រទេសមួយចំនួននៃអាស៊ាន ក្នុងនោះមានសិង្ហាបូរី វៀតណាម និង ជប៉ុន អនុម័តកិច្ចព្រមព្រៀងដៃគូគ្រប់ជ្រុងជ្រោយ និង ជឿនលឿនអន្តរប៉ាស៊ីហ្វីក (CPTPP) រង់ចាំឆាប់សម្រេចបានចរចាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
វៀតណាម នឹងជាប្រទេសសម្រប់សម្រួលទំនាក់ទំនងពិភាក្សាអាស៊ាន និង ជប៉ុន នាខាងមុខចាប់ពីខែសីហា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២១។ វៀតណាម នឹងខិតខំខ្ពស់បំផុតដើម្បីលើកកម្ពស់ទំនាក់ទំនងដៃគូអាស៊ាន និង ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព និង វិបុលភាព នៃភាគីទាំងពីរក៏ដូចជាតំបន់។ វៀតណាម ក៏អបអរសាទរការផ្តើមគំនិតរបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe រៀបចំទិវាអាស៊ានិងជប៉ុន ហើយត្រៀមជាស្រេចរួមនឹងជប៉ុនរៀបចំជោគជ័យព្រឹត្តិការណ៍ក្នុងអំឡុងឆ្នាំ២០១៩ នៅវៀតណាម៕
សហគ្រាសជប៉ុនប្រហែល៧០%នៅវៀតណាម មានផែនការបើកទូលាយសកម្មភាព។ វៀតណាមបន្តជាទីកន្លែងវិនិយោគសំខាន់ នៃសហគ្រាស់ជប៉ុនជាច្រើន។ ហេតុផលចម្បងសម្រាប់សហគ្រាសជប៉ុនបើកទូលាយសកម្មភាពនៅវៀតណាម ប្រាក់ចំណូលកើនប្រហែល៨៨% អត្រាសហគ្រាសមានប្រាក់ចំណេញ៦៥,១%។ ប្រភពអង្គការពាណិជ្ជកម្មបរទេសជប៉ុន (JETRO) |
អត្ថបទ៖ កាសេតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម