ក្នុងប៉ុន្មានឆ្នាំថ្មីៗ ជប៉ុនពិសេសមើលសំខាន់លើទំនាក់ទំនងជាមួយនឹងអាស៊ាន ហើយចាត់ទុកអាស៊ានជា “គ្រាប់ពូជនៃសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍”។ ទំនាក់ទំនងនោះ សម្រេចបានសមទ្ធិផលលើគ្រប់វិស័យសហប្រតិបត្តិការ។
ចាប់ពីឆ្នាំ១៩៩៧ លោកនាយករដ្ឋមន្រ្តីជប៉ុន Hashimoto Ryutaro បានស្នើបើកទូលាយ និង ធ្វើស៊ីជម្រៅថែមទៀតពិភាក្សានៅលើគ្រប់វិស័យ និង គ្រប់ជាន់ថ្នាក់ រវាងអាស៊ាន និង ជប៉ុន។ កិច្ចប្រជុំកំពូលអាស៊ាន និង ជប៉ុន រៀបចំមិនកំណត់ពេលខណៈមុន បង្វែរទៅជាកិច្ចប្រជុំប្រចាំឆ្នាំ។ យន្តការសហប្រតិបត្តិការអាស៊ាន + ១ ពេលនេះដំណើរជាផ្លូវការ បានចាប់ផ្តើមបើកជំរុញវិវត្តន៍តភ្ជាប់អាស៊ីបូព៌ា។ ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី១ បានរៀបចំនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាឆ្នាំ១៩៩៧ សព្វថ្ងៃ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន បានរៀបចំ២១លើកនៅតាមប្រទេសនានា ដែលជាសមាជិកអាស៊ាន-ជប៉ុន។ កិច្ចប្រជុំបានដាក់ស្នើសេចក្តីប្រកាស និង កម្មវិធីសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់គោលដៅទំនាក់ទំនងអាស៊ាន - ជប៉ុន សហប្រតិបត្តិការ មិត្តភាព និង ប្រសិទ្ធភាព។
វៀតណាមជាប្រទេសសម្រប់សម្រួលទំនាក់ទំនងពិភាក្សាអាស៊ាន - ជប៉ុន ចាប់ពីខែសីហា ឆ្នាំ២០១៨ រហូតដល់ខែសីហា ឆ្នាំ២០២១។
|
ថ្មីៗនេះ នៅកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី២១ បានរៀបចំនៅប្រទេសសិង្ហាបូរី នាឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអះអាង អាស៊ានវាយតម្លៃខ្ពស់ការឧបត្ថម្ភរបស់ជប៉ុនតាមរយៈមូលនីធិសមាហរណកម្មអាស៊ាន - ជប៉ុន (JAIF) លើគ្រប់វិស័យសហប្រតិបត្តិការសុខាភិបាល បរិស្ថាន បង្កាប្រឆាំងគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ វិទ្យាសាស្រ្តបច្ចេកវិទ្យា និង ច្នៃប្រឌិតជាដើម។