• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុម័តលើគម្រោងបង្កើតនិងអភិវឌ្ឍន៍ទីផ្សារកាបូននៅវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអនុម័តលើគម្រោងស្តីពីការបង្កើត និងអភិវឌ្ឍន៍ទីផ្សារកាបូននៅវៀតណាម។

គោលដៅទូទៅនៃគម្រោងគឺការអភិវឌ្ឍទីផ្សារកាបូននៅវៀតណាម រួមចំណែកក្នុង ការអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបានសន្យាក្នុងការរួម ចំណែកដែលបណ្ដាប្រទេសកំណត់ដោយខ្លួនឯង (NDC) ជាមួយនឹងការចំណាយ ទាបរបស់អង្គភាពអាជីវកម្មនិងសង្គម បង្កើតលំហូរហិរញ្ញវត្ថុថ្មី។ សម្រាប់សកម្មភាព កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជំរុញការធ្វើបរិវត្តកម្មបៃតង អភិវឌ្ឍបច្ចេកវិទ្យា បំភាយឧស្ម័នទាប រួមចំណែកលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស វៀតណាមក្នុងទីផ្សារក្នុងស្រុក និងក្នុងទីផ្សារពិភពលោក អភិវឌ្ឍន៍សេដ្ឋកិច្ចកាបូនទាប និងឆ្លើយតបដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ឆ្ពោះទៅរកគោលដៅ សម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

គម្រោងបានដាក់ចេញគោលដៅថា ត្រឹមខែមិថុនាឆ្នាំ២០២៥៖ កសាងនិង សុក្រិតជាបណ្តើរៗនូវក្របខ័ណ្ឌច្បាប់សម្រាប់ការផ្លាស់ប្តូរកូតានៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ឥណទានកាបូន និងយន្តការសម្រាប់ការផ្លាស់ប្តូរ និងបំពេញបន្ថែមគ្នានូវឥណ ទានកាបូន ធានាមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តសាកល្បងនូវផ្សារជួញដូរកាបូន; សមត្ថភាព និងការយល់ដឹងរបស់សហគ្រាស អង្គការ និងបុគ្គល ឆ្លើយតបនឹងការ ត្រៀមខ្លួនចូលរួមក្នុងទីផ្សារកាបូន។ ដំណាក់កាលអនុវត្តសាកល្បងប្រព្រឹត្តទៅចាប់ពីឆ្នាំ ២០២៥ ដល់ចុងឆ្នាំ ២០២៨។ ការអនុវត្តសាកល្បងទីផ្សារកាបូននឹងដំណើរការនៅទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ដែលជា “ផ្ទះរួម” របស់សហគមន៍ជនជាតិវៀតណាមទាំអ ៥៤ នៅទីក្រុងហាណូយ នឹងរៀបចំសកម្មភាពជាច្រើនដោយប្រធានបទ៖ “ពណ៌និទាឃរដូវលើទូទាំងមាតុភូមិ” ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។

Top