• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើប្រទេសអាស៊ីសម្របសម្រួលអនុវត្ត “ការត្រួសត្រាយទាំង៥” ដើម្បីអភិវឌ្ឍន៍តំបន់

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅសន្និសីទអនា គតអាស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung បានលើកឡើងពីការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះតំបន់ និងពិភពលោក (រូបថត៖ PV/VOV - តូក្យូ)

សុន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានគ្រប ដណ្តប់លើបញ្ហាសំខាន់ៗ ណែនាំអំពីគោលនយោបាយ និងគោលដៅសំខាន់ៗរបស់វៀតណាមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់ ជូន គណៈប្រតិភូអន្តរជាតិនូវទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ វៀតណាម។

“ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ និងគោលដៅ ១០០ ឆ្នាំចំនួន ២ វៀតណាមកំពុងជំរុញការទម្លុះទម្លាយយុទ្ធសាស្ត្រចំនួន ៣ នោះគឺ៖ របៀបរបប ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ទន្ទឹមនឹងនោះ ដាក់ពង្រាយសសរស្តម្ភទាំង៤ ដើម្បីប្រដេញតាមទាន់ ដើរទៅមុខ និងឆ្លៀតឱកាសដើរនៅពីក្រោយដើម្បីឈានទៅមុខ។ ទីមួយ បង្កើតរបកគំហើញក្នុងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ - ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ទី២ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។ ទី៣ ផ្លាស់ប្តូរការងារកសាងនិងពង្រឹងច្បាប់ និងទី៤ ជំរុញសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី”។

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung ក៏បានចង្អុលបង្ហាញអំពីសក្ដានុពល និងភាពខ្លាំងរបស់អាស៊ី រួមជាមួយនឹងបញ្ហាប្រឈមដែលតំបន់កំពុងជួបប្រទះ ដោយឈរលើមូលដ្ឋាននោះ ដាក់ចេញសំណើរជាក់ស្តែង៖

“វៀតណាមបានស្នើ “ការត្រួសត្រាយទាំង៥” ដែលបណ្តាប្រទេសអាស៊ីត្រូវសម្របសម្រួល ដើម្បីផ្សព្វផ្សាយនាពេលខាងមុខ។ ទីមួយគឺការត្រួសត្រាយផ្លូវក្នុងការបន្តយន្តការសហប្រតិបត្តិការពហុភាគី ពង្រឹងប្រព័ន្ធពាណិជ្ជ កម្ម សេរីលើគោលការណ៍ឈ្នះឈ្នះ។ ពីរ គឺការត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ - ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ទី៣ គឺការត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់ការអភិវឌ្ឍរួម ដោយយកកត្តាមនុស្សជាមជ្ឈមណ្ឌល គោលដៅ ប្រធានបទ និងកម្លាំងជំរុញនៃគោលនយោបាយទាំងអស់។ ទី៤ គឺការត្រួសត្រាយផ្លូវក្នុងការបង្កើតគំរូសេដ្ឋកិច្ចថ្មី ជាពិសេសការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរ ឌីជីថល។ ទី៥ គឺការត្រួសត្រាយផ្លូវក្នុងការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក គោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជំរុញការដោះស្រាយជម្លោះ និងវិវាទដោយសន្តិវិធី”។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះជាផ្លូវសម្រាប់ប្រទេសអាស៊ីក្នុងការអភិវឌ្ឍកាន់តែខ្លាំងក្នុងយុគសម័យថ្មី៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top