• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងបេឡារុស្ស បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស នាថ្ងៃទី ១២ ឧសភា នៅទីក្រុង Minsk បន្ទាប់ពីជំនួបពិភាក្សា អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីបេឡារុស លោក Aleksandr Lukashenko បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បេឡារុស្ស។ មេដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្សផងដែរ។
លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បេឡារុស្ស។ រូបថត៖ Thong Nhat/VNA

ឯកសារសហប្រតិបត្តិការរួមមាន៖ លិខិតបញ្ជាក់គោលបំណងពី ការបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលយោធិន និងអ្នកជំនាញរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិបេឡារុស្ស; អនុស្សរណៈយោគយល់គ្នារវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ជាមួយក្រសួងផ្សព្វផ្សាយនិងបច្ចេកវិទ្យាព័ត៌មានបេឡារុស ស្តីពីការផ្លាស់ប្តូរឌីជីថល; អនុស្សរណៈយោគយល់គ្នារវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ជាមួយគណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារដ្ឋបេឡារុស ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; កម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជាមួយក្រសួងវប្បធម៌បេឡារុស្ស ដំណាក់កាល ២០២៦-២០២៨; កម្មវិធីសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌វៀតណាមជាមួយក្រសួងយុត្តិធម៌បេឡារុស្ស ដំណាក់កាល ២០២៥ - ២០២៧; អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលវៀតណាម ជាមួយក្រសួងសុខាភិបាលបេឡារុស្សក្នុងវិស័យឱសថ; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម ជាមួយវិទ្យុនិងទូរទស្សន៍ជាតិបេឡារុស្ស; អនុស្សរណៈយោគយល់គ្នារវាងសហភាពអង្គការមិត្តភាពវៀតណាម ជាមួយសមាគមមិត្តភាពនិងផ្លាស់ប្តូរវប្បធម៌ជាមួយបរទេស របស់បេឡារុស្ស។

នៅទីនេះ ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពបណ្តាជនជាតិ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top