• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រីកសាយភាយតម្លៃមនុស្សធម៌ក្នុងមហាពិ​ធីបុណ្យ​វិសាខ​បូជា

ថ្ងៃទី ១២ ឧសភា ជាបុណ្យវិសាខបូជា ជាថ្ងៃព្រះពុទ្ធប្រសូត្រ ត្រាស់ដឹង។ សកម្មភាពជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងតំបន់ជាច្រើនទូទាំងប្រទេសវៀតណាម។

នៅទីស្នាក់ការកណ្តាលនៃសហគមន៍ពុទ្ធសាសនាវៀតណាម (វត្ត Quan Su - ទីក្រុងហាណូយ) ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមប្រឹក្សាប្រតិបត្តិនៃសហគមន៍ពុទ្ធសាសនាវៀតណាម បានប្រារព្ធយ៉ាងឧឡារិកនូវមហាពិធីបុណ្យវិសាខបូជា ព.ស ២៥៦៩ - គ.ស.២០២៥ ។

មហាពិធីបុណ្យវិសាខបូជា ព.ស ២៥៦៩ - គ.ស.២០២៥ នៅទីស្នាក់ការកណ្តាលនៃសហគមន៍ពុទ្ធសាសនាវៀតណាម (វត្ត Quan Su - ទីក្រុងហាណូយ)។ រូបថត៖ Viên Minh/VTC News
មហាពិធីបុណ្យវិសាខបូជា ព.ស ២៥៦៩ - គ.ស.២០២៥ នៅទីស្នាក់ការកណ្តាលនៃសហគមន៍ពុទ្ធសាសនាវៀតណាម (វត្ត Quan Su - ទីក្រុងហាណូយ)។ រូបថត៖ Viên Minh/VTC News

ក្នុងពេលនោះ ពិធីបុណ្យវិសាខបូជា ព.ស ២៥៦៩ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមន៍ពុទ្ធសាសនាវៀតណាម នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅនៅវត្ត Viet Nam Quoc Tu (សង្កាត់លេខ ១០ ទីក្រុងហូជីមិញ) នាព្រឹកថ្ងៃទី ១២ ឧសភា ដោយបានទាក់ទាញព្រះសង្ឃ និងពុទ្ធសាសនិករាប់ពាន់នាក់មកចូលរួម។

ប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជននៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Manh Cuong។ រូបថត៖ Ái My/nld.com.vn

ថ្លែងមតិក្នុងពិធីបុណ្យវិសាខបូជា ប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជននៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Manh Cuong បានឲ្យដឹងថា៖ ដោយស្មារតី “ការពារប្រទេសជាតិ នាំមកនូវសុខសន្តិភាពជូនប្រជាជន” ព្រះពុទ្ធសាសនាតែងតែរួមដំណើរជាមួយប្រជាជាតិ រួមចំណែកកសាងសង្គមមនុស្សធម៌។ រូបភាពព្រះសង្ឃនិងភិក្ខុនីដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ ការបង្ការទប់ស្កាត់ជំងឺរាតត្បាត ការការពារបរិស្ថាន ការថែទាំជនពិការ... បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងទទួលបានការគោរពសរសើរពីប្រជាជន។

“យើងតែងតែកំណត់ការកសាងនិងលើកកំពស់ផែនមហាសាមគ្គីជនជាតិទាំងមូល ដែលក្នុងនោះទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការសាសនានិយាយរួមនិងសមាគមន៍ពុទ្ធសាសនាវៀតណាមនិយាយដោយឡែក គឺជាកត្តាសំខាន់ដើម្បីថែរក្សា ស្ថិរភាព អភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកំពស់គុណភាពជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន។ ទីក្រុងនឹងបន្តរួមដំណើរនិងជួយសម្រួលដល់សកម្មភាពសាសនា កសាងបរិយាកាសសាសនាដ៏ស៊ីវិល័យ ស្មោះត្រង រួមចំណែកពង្រឹងជំនឿជាក់ និងលើកកម្ពស់ស្មារតី “ជីវិតល្អ សាសនាល្អ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top