ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ នៅថ្ងៃទី២៣ និង ២៤ ខែមករា ឆ្នាំ២០២៥ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ កម្ពុជា បានស្វាគមន៍គណៈប្រតិភូមកពីសមាគមអតីតយុទ្ធជនកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងស្ថានទូតឡាវប្រចាំនៅកម្ពុជា អញ្ជើញមកជូនពរឆ្នាំថ្មី ។
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនកម្រងផ្កាអបអរសាទរឯកអគ្គរដ្ឋទូត Nguyen Minh Vu និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥។ រូបថត៖ Quang Anh/VNA
នៅក្នុងជំនួបទាំងនេះ គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងគណៈប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង ដោយបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសបងប្អូនទាំងពីរ ជានិច្ចកាលប្រកៀកស្មាគ្នា និងគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈទាំងអស់; បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពនិងនគរបាលប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភកម្ពុជាស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលកន្លងទៅ។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា លោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Minh Vu និងសមភាគីឡាវបានឯកភាពវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងស្ថានទូតទាំងពីរ; ចាត់ទុកថា តាមរយៈសកម្មភាពផ្លាស់ប្តូរ កម្មាភិបាលនិងបុគ្គលិកទីភ្នាក់ងារទាំងពីរបានរួមចំណែកថែរក្សា និងពូនជ្រុំទំនាក់ទំនងដ៏មហិមារវាងវៀតណាមនិងឡាវ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម