• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងចំនួន ៣ នៅវៀតណាម កើនឡើងយ៉ាងខ្លាំងនៅលើផែនទីចាប់ផ្តើមអាជីវកម្មសកល

នេះគឺជាការវាយតម្លៃទូទៅរបស់អ្នកជំនាញនៅក្នុងសិក្ខាសាលាអនឡាញ ដែលប្រ កាសសន្ទស្សន៍នៃការចាប់ផ្តើមអាជីវកម្មវៀត ណាមឆ្នាំ ២០២៥ ដែលរៀបចំដោយនាយកដ្ឋាន សហគ្រាសចាប់ផ្តើមអាជីវកម្មនិងបច្ចេកវិទ្យា (ចំណុះក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) សហការជាមួយ StartupBlink (អង្គការឈានមុខគេមួយរបស់ពិភពលោកក្នុងវិស័យធ្វើផែនទី និងវាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល)។

យោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មសកលឆ្នាំ ២០២៥ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៥៥កើនឡើង ១ កន្លែង ធៀបនឹងឆ្នាំមុន និងជាឆ្នាំទី ៣ ជាប់គ្នានៃការកែលម្អ។ ជាមួយនឹងចំណាត់ថ្នាក់នេះ វៀតណាមរក្សាបានតំណែងទី ៥ របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

របាយការណ៍នេះបានកត់សម្គាល់ពីការផ្លាស់ប្តូរជាវិជ្ជមាន និងការទម្លុះទម្លាយនៃមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មធំៗចំនួន៣ក្នុងប្រទេសវៀតណាម។ ទីក្រុងហូជីមិញបានចូលក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មអាស៊ីអាគ្នេយ៍កំពូលទាំង ៥ ជាលើកដំបូង ដោយកាន់កាប់តំណែងទី ១១០ នៅទូទាំងពិភពលោក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ទីក្រុងហាណូយកើនឡើង ៩ កន្លែង ឡើងដល់លេខ ១៤៨; ខណៈពេលដែលទីក្រុង Da Nang បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការកើនឡើងចំនួន ១៣០ កន្លែង ដោយឈានដល់ចំណាត់ថ្នាក់ទី ៧៦៦ ដែលបានក្លាយជាតំបន់ដែលមានកំណើនលឿនបំផុតនៅក្នុងប្រទេស។

វៀតណាមក៏ត្រូវបានគេវាយតម្លៃខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាថ្មីៗផងដែរ។ ជាពិសេស ជាប់ចំណាត់ថ្នាក់ទី ២ នៅរំបន់អាស៊ីអាគ្នេយ៍ក្នុង blockchain ជាមួយនឹងទីក្រុងហូជីមិញនៅក្នុងកំពូល ៣០ ទូទាំងពិភពលោកក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយមានភាពលេចធ្លោក្នុងវិស័យភស្តុភារ ដោយឈរនៅលំដាប់ទី ៦ ក្នុងតំបន់ ដោយបញ្ជាក់ពីតួនាទីនៃបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចាប់ផ្តើមជាតិអាជីវកម្មជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top