• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំអ.ស.ប វាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងសកម្មភាពរបស់អ.ស.ប

នាថ្ងៃទី២១ និង ២៧ ខែឧសភា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានអញ្ជើញទៅជម្រាបលាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៩ លោក Philemon Yang និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងឱកាសបញ្ចប់អាណត្តិ។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជម្រាបលាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ប្រធានមហាសន្និបាតលោក Philemon Yang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសដ៏គួរឲ្យចាប់អារម្មណ៍ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមាន និងស្ថាបនារបស់វៀតណាមសម្រាប់អង្គការសហប្រជាជាតិ លើសសរស្តម្ភទាំងបី៖ សន្តិភាព - សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងថ្លែងអំណរគុណចំពោះគណៈប្រតិភូវៀតណាម និងលោកឯកអគ្គរដ្ឋទូត Dang Hoang Giang ផ្ទាល់ ដែលតែងតែគាំទ្ររបៀបវារៈ និងអាទិភាពរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។

ទទួលជួបឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាម និងលោកឯកអគ្គរដ្ឋទូតប្រធានបេសកកម្ម ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ និងឯកភាពនៅអង្គការសហប្រជាជាតិ។ លោក Guterres បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាមនាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រទេសជាសមាជិក ដោយសារសារៈសំខាន់ជាក់ស្តែង ផ្សារភ្ជាប់ទៅនឹងកង្វល់រួមរបស់សហគមន៍អន្តរជាតិ និងរួមចំណែកលើកកម្ពស់ពហុភាគីនិយម។ លោកអគ្គលេខាធិកាបានបញ្ជាក់ថា លោកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះ; សម្តែងក្តីសង្ឃឹមនិងជឿជាក់ថា ទំនាក់ទំនងអ.ស.ប-វៀតណាម នឹងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ហើយវៀត ណាមនឹងបន្តជំរុញបន្ថែមទៀតនូវគោលជំហរ និងតួនាទីរបស់ខ្លួននៅបណ្តាវេទិការបស់អង្គការសហប្រជាជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top