• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក

នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងការបរទេស ក្នុងទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាយប់ថ្ងៃទី ២៤ មករា។ រូបថត៖ PV/VOV.VN

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានអះអាងថា សហរដ្ឋអាមេរិកគឺជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យឈានមុខគេរបស់វៀតណាម; ដោយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក។

រដ្ឋមន្ត្រីការបរទេស Rubio សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តកសាងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែប្រសិទ្ធភាព; ទំនាក់ទំនងវៀតណាម-អាមេរិកគឺជាគំរូឆ្នើមក្នុងទំនាក់ទំនងអន្តរជាតិ និងចែករំលែកផលប្រយោជន៍រួមជាច្រើន ដែលជាកត្តាមូលដ្ឋានដើម្បីទំនាក់ទំនងបន្តអភិវឌ្ឍន៍នាពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេស Marco Rubio បានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសក្នុងឆ្នាំរំលឹកខួបលើកទី ៣០ ទិវាធ្វើប្រក្រតីភាពទំនាក់ទំនង (១៩៩៥-២០២៥); បានពិភាក្សាអំពីការជំរុញកិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃសង្គ្រាម រក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ-សន្តិសុខ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក និងភាពជាដៃគូមេគង្គ-អាមេរិក មជ្ឈភាពរបស់អាស៊ាននិងស្ថានភាពនៅសមុទ្រខាងកើត ទន្ទឹមនឹងនោះ ជំរុញការបង្កើនកិច្ចសន្ទនា រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ដែលជា “ផ្ទះរួម” របស់សហគមន៍ជនជាតិវៀតណាមទាំអ ៥៤ នៅទីក្រុងហាណូយ នឹងរៀបចំសកម្មភាពជាច្រើនដោយប្រធានបទ៖ “ពណ៌និទាឃរដូវលើទូទាំងមាតុភូមិ” ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។

Top