យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម ក្នុងបរិបទនៃការលំបាក ជាច្រើន ប៉ុន្តែសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំនេះ បន្តសន្ទុះកំណើនខ្ពស់កាលពីឆ្នាំមុន។
ក្នុងនោះ ជំរុញកំណើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; បន្តជំរុញកម្លាំងចលករប្រពៃណី នៃកំណើន រួមមានការវិនិយោគ ជំរុញការប្រើប្រាស់ និងជំរុញពាណិជ្ជកម្ម និងការ នាំចេញ។ ទន្ទឹមនឹងនោះ បណ្ដាក្រសួង ស្ថាប័ន អនុវត្តន៍យ៉ាងខ្លាំងក្លានូវដំណោះ ស្រាយដើម្បីកៀរគរធនធានដូចជា៖ ធនធានសង្គម សហគ្រាសរដ្ឋ និងការអភិវឌ្ឍ យ៉ាងខ្លាំងក្លានៃសហគ្រាសឯកជន ខិតខំក្នុងឆ្នាំនេះ ការរួមចំណែករបស់វិស័យ សេដ្ឋកិច្ចឯកជនក្នុង GDP សម្រេចបានប្រហែល ៥៥%។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Duc Tam បានសង្កត់ធ្ងន់ថា៖
“កម្លាំងចលករថ្មីមួយសម្រាប់កំណើនគឺការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយដែលទើបបានចេញផ្សាយ ទាក់ទងនឹងការជំរុញវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ហើយដើម្បីអនុវត្តន៍ការងារនេះ រដ្ឋាភិបាលថ្មីៗ នេះបានចេញសារាចរណ៍លេខ ១៨២ ទាក់ទងនឹងមូលនិធិគាំទ្រការវិនិយោគ ដែល កំណត់ថា សហគ្រាសដែលកំពុងប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសលើវិស័យថ្មីៗដូចជា បន្ទះឈីប semiconductor និងបញ្ញាសិប្ប និមិត្ត នោះ គឺយើងខ្ញុំនឹងមានយន្តការជួយឧបត្ថម្ភសហគ្រាសក្នុងការវិនិយោគលើ វិស័យទាំងនេះ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម