• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ាន - ជប៉ុន៖ សមទ្ធិផលលើគ្រប់វិស័យ

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ជប៉ុន​ពិសេស​មើល​សំខាន់លើ​​ទំនាក់ទំនង​ជាមួយនឹង​​អាស៊ាន​  ហើយ​ចាត់ទុក​អាស៊ាន​ជា​ “​គ្រាប់​ពូជ​​នៃ​សហប្រតិបត្តិ​ការ​​តំបន់​អាស៊ី​អាគ្នេយ៍”​។ ទំនាក់ទំនង​​នោះ​ សម្រេច​បាន​សមទ្ធិផល​​លើ​គ្រប់​វិស័យ​សហប្រតិបត្តិការ​​។​​

ចាប់ពី​ឆ្នាំ​១៩៩៧ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Hashimoto Ryutaro បាន​ស្នើ​បើក​ទូលាយ​ និង ធ្វើ​ស៊ី​​ជម្រៅ​​ថែម​ទៀត​​​ពិភាក្សា​នៅ​​លើ​គ្រប់​វិស័យ​ និង គ្រប់​ជាន់ថ្នាក់ ​រវាង​អាស៊ាន​ និង ជប៉ុន​។ កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ និង ជប៉ុន​ រៀប​ចំ​មិន​កំណត់​ពេល​ខណៈ​​មុន បង្វែរទៅ​ជា​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​។ យន្តការ​​សហប្រតិបត្តិការ​​អាស៊ាន​ +​ ១ ពេល​​នេះ​ដំណើរ​ជា​ផ្លូវការ​ បាន​ចាប់​ផ្តើម​បើក​ជំរុញ​​​វិវត្តន៍​​​តភ្ជាប់​​អាស៊ី​បូព៌ា​។ ចាប់តាំងពីកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ - ជប៉ុន​លើកទី​១ បាន​រៀប​ចំ​នៅ​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី នា​ឆ្នាំ​១៩៩៧ សព្វថ្ងៃ កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​-​ជប៉ុន​ បានរៀប​ចំ​​២១លើក​​នៅ​តាម​ប្រទេសនានា ​ដែលជា​សមាជិក​អាស៊ាន​-ជប៉ុន។ កិច្ច​ប្រជុំ​បាន​ដាក់​​ស្នើ​​សេចក្តី​ប្រកាស​ និង កម្មវិធី​សកម្មភាព​ជាក់ស្តែង​ ឆ្ពោះទៅកាន់​គោលដៅ​ទំនាក់ទំនង​អាស៊ាន​ - ជប៉ុន សហប្រតិបត្តិការ​ មិត្តភាព​ និង ប្រសិទ្ធភាព​។​
 

វៀតណាម​ជា​ប្រទេស​សម្រប់សម្រួល​ទំនាក់ទំនង​ពិភាក្សា​​អាស៊ាន​ - ជប៉ុន ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៨ រហូតដល់​ខែសីហា ​ឆ្នាំ​២០២១។

ថ្មី​ៗនេះ នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ - ជប៉ុន​លើកទី​២១ បាន​រៀប​ចំនៅ​ប្រទេស​សិង្ហាបូរី នា​ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បាន​​អះអាង​ អាស៊ានវាយ​តម្លៃ​ខ្ពស់​ការ​ឧបត្ថម្ភ​​របស់​ជប៉ុន​តាមរយៈមូលនីធិសមាហរណកម្ម​អាស៊ាន - ជប៉ុន​ (JAIF) លើ​គ្រប់​វិស័យ​សហប្រតិបត្តិការ​សុខាភិបាល​ បរិស្ថាន​ បង្កាប្រឆាំង​គ្រោះ​ធម្មជាតិ​​​ បម្រែ​បម្រួល​អាកាសធាតុ​​ វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​ និង ច្នៃប្រឌិត​ជាដើម​។​



 លោកនាយករដ្ឋមន្រ្តីជប៉ុន​ Shinzo Abe (​ទី​៥ ខាង​ឆ្វេង​) និង តំណាង​ប្រទេស​នានា​ដែលជា​សមាជិក​អាស៊ាន​ ចិន កូរ៉េខាង​ត្បូង​ ថតរូប​រួម​គ្នា​នា​​កិច្ចប្រជុំ​កំពូលអាស៊ាន​+៣ នៅប្រទេស​​សិង្ហបូរី ​នាថ្ងៃទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ង្វៀន​ ឌឹក​ឡើយ​​ (Nguyen Duc Loi) ​សម្ភាសន៍​​លោក​នាយករដ្ឋមន្រ្តីជប៉ុន​ Shinzo Abe ស្តីពី​ទំនាក់​ទំនង​​ដៃ​គូ​យុទ្ធសាស្រ្ត​វៀតណាម​ - ជប៉ុន​ នា​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។ រូបថត៖ ​ថាញ​ហូវ​/ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 នា​ខែ​មេសា ឆ្នាំ​២០១៩ សម្ពន្ធក្រុមហ៊ុន​ TMS Group បាន​រៀប​ចំ​​​សិក្ខា​សាលា​ជំរុ​ញ​វិនិយោគ​នៅ​​ខេត្ត​ Fukuoka (ជប៉ុន​) ដើម្បី​ឧទ្ទេសនាម​បរិស្ថាន​វិនិយោគ​នៅ​វៀតណាម​ ទន្ទឹមនោះ ស្វែង​រក​ដៃ​គូ​សក្តានុភាព​អាច​សហប្រតិបត្តិការ​​ នៅ​​គ្រប់​​គម្រោង​ការ​អចលនវត្ថុ​ ​នៅក្រុង​​ Tokyo។ រូបថត៖​ ដាវ​តុង​/ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 នា​ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុមយុវជន​ទីក្រុង​ហូជីមិញ​ បាន​រៀប​ចំ​កម្មវិធី​រួម​ប្រាស្រ័យ​វប្បធម៌ ​រវាង​តំណាង​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង ជប៉ុន​ឆ្នាំ​២០១៨ ជាមួយ​ក្រុម​យុវជន​ទីក្រុង​។ តំណាង​យុវជន​ទាំង​៣២៦នាក់ នៃ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​​ និង ជប៉ុន​ រួមនឹង​យុវជន​ទីក្រុង​ទាំង​៥០០នាក់​រួម​គ្នាទស្សនា ​ឆាក​វប្បធម៌​សិល្បៈ​ពិសេស​នៃ​ប្រទេសនីមួយ​ៗ​។ រូបថត៖ ស្វឹន​យឺ/ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 ពិធី​​ផ្កា​សាគូរ៉ា​ជប៉ុន - ហាណូយ​ឆ្នាំ​២០១៩ មាន​ការចូល​​រួម​ចំណែក​នៃនាដករ​ជិត​១.០០០នាក់​ មកពី​១៦ក្រុម​ បាន​តុបតែង​រៀប​ចំ​ត្រៀម​ហ្មត់ចត់​ បង្កើតជា​​បរិយាកាស​ដ៏​ផុស​ផុល​ ឆើត​​ឆាយ​ ទាក់ទាញ​ភ្ញៀវទេសចរ​ និង ប្រជាជន​អញ្ជើញ​មកចូលរួម​ពិធី​បុណ្យ​ដ៏​​ច្រើន​កុះករ​។​ រូបថត៖ ថាញ​តុង​/ភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 នាខែ​មេសា​ ឆ្នាំ​២០១៩ សហសម្ពន្ធ​រៀប​ចំ​មិត្ត​ភាព​ទីក្រុង​ហូជីមិញ​ (HUFO) សមាគម​​មិត្តភាព​វៀតណាម​ - ជប៉ុន​ បាន​រៀប​ចំ​កម្មវិធី​ “​រួម​ប្រាស្រ័យ​តភ្ជាប់ពាណិជ្ជកម្ម​សហគ្រាស​ជប៉ុន - វៀតណាម​នៅទីក្រុង​ហូជីមិញ​” ដើម្បី​បង្កើន​ថែមទៀត​​នូវ​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​​ រវាង​សហគ្រាស​នៃ​ប្រទេស​ទាំង​ពីរ​វៀតណាម​- ជប៉ុន​។ រូបថត៖​ ស្វឹន​ខូ/ភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 ពី​ប្រភព​ដើមទុន​ជំនួយ​ ODA នៃ​រដ្ឋាភិបាល​ជប៉ុន​ មកដល់សព្វថ្ងៃ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តំបន់​បច្ចេកវិទ្យា​ខ្ពស់នៅ​​ទីក្រុង​ហូជីមិញ​ មាន​សម្ពន្ធ​បន្ទប់​ពិសោធន៍​​ Robot - ស្វ័យ​ប្រវត្តិ​ (Robot-Automation Hub) ជាមួយ​នឹង Robot ​និង ឧបករណ៍​ម៉ាស៊ីន​ទំនើប​។ ក្នុងរូបថត៖ សិក្ខាកាម​អនុវត្តសរសេរកម្មវិធី​ និង ដំណើរការ​​ Robot នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តំបន់​បច្ចេកវិទ្យា​ខ្ពស់​ទីក្រុង​ហូជីមិញ​។ រូបថត៖ យ័ញ​ឡាម/ភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​

 

 ក៏នៅ​កិច្ច​ប្រជុំ​នេះ ប្រទេស​ជា​សមាជិក​អាស៊ាន​ឯកភាព​ពង្រីក​ថែមទៀត​នូវ​ គ្រឹះ​ល្អប្រពៃ​នៃ​​ទំនាក់ទំន​ង​អាស៊ាន និង​ ជប៉ុន អបអរសាទរ​ជប៉ុន​បន្ត​ពង្រីក​តួនាទី​សកម្ម​ សហការ​រួមនឹង​អាស៊ាន​​ នៅ​វេទិកានានា ដែល​​រៀប​ចំអធិបតីដោយ​អាស៊ាន​​ ​ រួម​ចំណែក​ជំរុញការ​​ពិភាក្សា​ កសាង​ទំនុក​ចិត្ត​ និង សហប្រតិបត្តិការ​លើ​មូលដ្ឋានរួម​មានប្រយោជន៍ ​ គោរពគ្នាទៅវិញទៅ​មក។​

ខាង​ភាគី​ជប៉ុន ​លោក​នាយករដ្ឋមន្រ្តី Shinzo Abe អះអាង​មើល​សំខាន់​តួនាទី​របស់អាស៊ាន​ ឯកភាព​បង្កើន​សហប្រតិបត្តិការ​គ្រប់​វិស័យ​ចំពោះ​អាស៊ាន​ គាំទ្រតួនាទី​កណ្តាល​ និង ខិតខំ​ជំរុញ​សហប្រតិបត្តិការ​ តភ្ជាប់​តំបន់​របស់​អាស៊ាន​។ លោក​នាយករដ្ឋមន្រ្តី Shinzo Abe ប្រកាស​អំពី​ផែនការ​រៀប​ចំ​ទិវា​អាស៊ាន និង​ជប៉ុន​ នៅ​វៀតណាមនា​​ឆ្នាំ​២០១៩  ដើម្បី​ជំរុញ​ការ​ស្វែង​យល់​រវាង​ប្រជាជននៃ​ប្រទេសទាំង​ពីរ​។ នាយករដ្ឋមន្រ្តី ជប៉ុន​ក៏ប្រកាស​ផ្តើម​គំនិត​សហប្រតិបត្តិការ​សំខាន់​ដូចជា ​មូលនីធិ​ឧបត្ថម្ភ​នៃ​ធនាគារ​សហប្រតិបត្តិការ​អន្តរជាតិ​ ស្តីពី​ការ​អភិវឌ្ឍ​រចនាសម្ពន្ធ​តំបន់ បណ្តុះបណ្តាល​ធនធាន​​មនុស្ស​មាន​គុណភាព​ (ប្រហែល​៨០.០០០នាក់​ក្នុង​អំឡុង​៥ឆ្នាំ​)​ រុក​រក​កាលានុវត្តន៍​បដិវត្តន៍​៤.០​ បង្ការ​សំរាម​ប៉្លាសទិក​​លើ​សមុទ្រ​ ទប់ទល់គ្រោះ​ធម្មជាតិ​ បម្រែលបម្រួល​អាកាសធាតុ​ ថែ​ទាំសុខភាព​ប្រជាជនជាដើម​។​

លោក​នាយករដ្ឋមន្រ្តី Shinzo Abe កត់​សម្គាល់​​ប្រទេសមួយ​ចំនួន​នៃអាស៊ាន​ ក្នុង​នោះ​មាន​សិង្ហាបូរី វៀតណាម និង ជប៉ុន​ អនុម័ត​កិច្ច​ព្រមព្រៀង​ដៃ​គូគ្រប់​ជ្រុង​ជ្រោយ​ និង ជឿន​លឿន​អន្តរ​ប៉ាស៊ីហ្វីក​ (CPTPP) រង់​ចាំ​ឆាប់​សម្រេច​បាន​ចរចា​កិច្ច​ព្រមព្រៀង​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP)។

វៀតណាម​ នឹង​ជា​ប្រទេសសម្រប់​សម្រួល​ទំនាក់ទំនង​ពិភាក្សា​អាស៊ាន និង​ ជប៉ុន នា​ខាងមុខ​ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់​ខែ​សីហា​ ឆ្នាំ​២០២១។ វៀតណាម​ នឹង​ខិតខំ​ខ្ពស់​បំផុត​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​​ដៃគូ​អាស៊ាន និង ជប៉ុន​ ដើម្បី​សន្តិភាព​ ស្ថិរភាព​ និង វិបុលភាព​ នៃ​ភាគីទាំងពីរ​ក៏ដូចជា​តំបន់។ វៀតណាម​ ក៏អបអរ​សាទរ​ការ​ផ្តើមគំនិត​​របស់​លោក​នាយករដ្ឋមន្រ្តី​ Shinzo Abe រៀប​ចំ​ទិវា​អាស៊ា​និង​ជប៉ុន ហើយ​ត្រៀម​ជាស្រេច​រួមនឹង​ជប៉ុន​រៀប​ចំ​ជោគជ័យ​ព្រឹត្តិការណ៍​ក្នុង​អំឡុង​ឆ្នាំ​២០១៩ នៅ​វៀតណាម​៕​


សហគ្រាស​ជប៉ុន​ប្រហែល​៧០%​នៅ​វៀតណាម​ មាន​ផែនការ​បើកទូលាយ​សកម្មភាព​។​ វៀតណាម​បន្ត​ជា​ទីកន្លែង​វិនិយោគ​សំខាន់​ នៃ​សហគ្រាស់​ជប៉ុន​ជាច្រើន​។ ហេតុ​ផល​ចម្បង​សម្រាប់​សហគ្រាស​ជប៉ុន​បើក​ទូលាយ​សកម្មភាព​នៅ​វៀតណាម​ ​​ប្រាក់​ចំណូល​កើន​ប្រហែល​៨៨%​ អត្រា​សហគ្រាស​មាន​ប្រាក់​ចំណេញ​៦៥,១​%។

ប្រភពអង្គការ​ពាណិជ្ជកម្ម​បរទេស​ជប៉ុន​ (JETRO)

 
អត្ថបទ៖ កាសេត​រូបភាព​វៀតណាម​សរុប​ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​

 

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

ខឿនកសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសទាំងអស់ដែលជាមាជិក និងបណ្តាដៃគូក្នុងតំបន់។ 

Top