យើង រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជួបជុំគ្នានៅរដ្ឋធានី ហាណូយ (Ha Noi) សាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ ។
ដោយកត់សម្គាល់នូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវិត ១៩ (Covid-១៩) ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសន្តិសុខនិងស្ថេរភាពក្នុងតំបន់។
សេចក្តីជូនដំណឹងរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ បានឲ្យដឹងថាស្ថានភាពនៃជំងឺ Covid - ១៩ គឺជា““គ្រាអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ” (PHEIC)។
ការពង្រឹងសមត្ថភាពរបស់បណ្តាស្ថាប័ន និងប្រជាជនក៏ដូចជាមធ្យោបាយជួយគាំទ្រសម្រាប់ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តនិងកម្មវិធីនានាក្នុងការត្រៀម និងទប់ទល់ទៅនឹងហានិភ័យផ្នែកសុខភាពនិងការគំរាមកំហែង ដែលកំពុងកើតឡើង។
ការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពរបស់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-១៩ ដើម្បីការពារជនជាតិនៃប្រទេសនីមួយៗហើយចែករំលែកនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក្នុងការទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ Covid-១៩ ដែលក្រសួងការពារជាតិដើរតួយ៉ាងសំខាន់។
ការបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅថ្ងៃទី១៥ ខែកុម្ភះឆ្នាំ២០២០ ស្តីពីការទប់ទល់ជាសមូហភាពចំពោះការផ្ទុះឡើងនៃជំងឺ Covid-១៩។
![]() កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ (Ha Noi)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៍ចាប់ផ្តើមបណ្តាសកម្មភាព និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិយោធាអាស៊ាន ក្នុងឆ្នាំប្រជាអាស៊ានឆ្នាំ ២០២០ របស់វៀតណាម។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយឧត្តមសេនីយ៍ ង ស្វឹនលិច (Ngo Xuan Lich )សមាជិកការិយាល័យនយោបាយលេខាធិការរងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។រូបថត៖ យឿងយ៉ាង- ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន (ADMM ចង្អៀត) នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ កិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន - អូស្ត្រាលីត្រូវបានធ្វើឡើង។ រូបថត៖យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន - អូស្ត្រាលី។ រូបថត៖យឿងយ៉ាង- ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ការកត់សម្គាល់ចំពោះការទប់ទល់កចំពោះការរីករាលដាលនៃជំងឺ Covid-១៩ របស់អាស៊ានតាមរយៈក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) រួមមានវិធានការណ៍នានាដែលកំពុងបានអនុវត្តដោយផ្នែកសុខាភិបាលអាស៊ាន។
ការកោតសរសើរចំពោះការត្រៀមយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពរបស់វៀតណាមសម្រាប់ឆ្នាំអាស៊ាន ២០២០ រួមទាំងវិធានការណ៍នានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-១៩។
យើងកោតសរសើរបុគ្គលិកផ្នែកសុខាភិបាលដែលកំពុងទប់ទល់ដោយផ្ទាល់នឹងរោគរាតត្បាត។
យើងកត់សម្គាល់ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិគឺពិតជាចាំបាច់ ដើម្បីទប់ទល់ទៅនឹងផលវិបាកនៃការរីករាលដាលនៃជំងឺCovid-១៩ដោយមានការវិវត្តដែលមិនអាចប៉ានស្មានជាមុនបាន។
ការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមយើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរួមមានកិច្ចសហប្រតិបត្តិការផ្នែកពេទ្យយោធានិងការចែករំលែកព័ត៌មានដើម្បីធានាសន្តិភាពសុវត្ថិភាពនិងស្ថិរភាព និងការសង្កត់ធ្ងន់លើសារសំខាន់នៃសាមគ្គីភាពនិងឯកភាពអាស៊ានក្នុងទប់ទល់នឹងជំងឺរាតត្បាតដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនក្នុងអាស៊ាន។
ទទួលបានការលើកទឹកចិត្តដោយការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន រួមមានមជ្ឈមណ្ឌលពេទ្យយោធាអាស៊ានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកពេទ្យយោធាអាស៊ាននិងបណ្តាញអ្នកជំនាញផ្នែកគីមីសាស្ត្រជីវវិទ្យានិងវិទ្យុសកម្មអាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅក្នុងក្របខ័ណ្ឌនៃក្រុមអ្នកជំនាញនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM +) ស្តីពីពេទ្យយោធា។
ការបង្ហាញស្មារតីសាមគ្គីភាពនិងការសម្របខ្លួនយ៉ាងសកម្មរបស់សហគមន៍អាស៊ានក្នុងពេលមានវិបត្តិនិងការប្តេជ្ញាចិត្តចូលរួមចំណែករបស់ខ្លួនរួបរួមគ្នាដើម្បីជំនះនូវការរីករាលដាលនៃជំងឺ Covid -១៩ ដើម្បីផលប្រយោជន៍ប្រជាជនអាស៊ាន។
អាស្រ័យលើនេះយើងបានប្តេជ្ញាចិត្តថា៖
បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាទីភ្នាក់ងារការពារជាតិរបស់អាស៊ាន ដើម្បីអនុវត្តការចែករំលែកព័ត៌មាននិងផ្លាស់ប្តូរប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពក៏ដូចជាជាមួយដៃគូខាងក្រៅទាំងទ្វេភាគី ឬ ពហុភាគីរួមទាំងការពិចារណាស្តីពីការរៀបចំការលំហាត់សម្រាប់ដោះស្រាយស្ថានភាពក្នុងក្របខ័ណ្ឌមជ្ឈមណ្ឌលពេទ្យយោធាអាស៊ានដែលក្នុងនោះប្រទេសវៀតណាមត្រៀមខ្លួនរូចជាសម្រេចក្នុងការរៀបចំសកម្មភាពទាំងនេះក្នុងពេលឆាប់ៗដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ Covid -១៩។
![]() លោកនាយឧត្តមសេនីយ៍ង ស្វឹនលិច (Ngo Xuan Lich) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបជាមួយលោកនាយឧត្តមសេនីយ៍Chansamone Chanyalath រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។ រូបថត៖ យៀងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយឧត្តមសេនីយ៍ ង ស្វឹនលិច (Ngo Xuan Lich )រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីលោកស្រី Linda Reynold។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយឧត្តមសេនីយ៍ ង ស្វឹនលិច (Ngo Xuan Lich ) រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានជួបជាមួយ សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ យៀងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយឧត្តមសេនីយ៍ ង ស្វឹនលិច (Ngo Xuan Lich )រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយឧត្តមសេនីយ៍ ង ស្វឹនលិច(Ngo Xuan Lich )រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបជាមួយលោកនាយឧត្តមសេនីយ៍Chaichan Changmongkol អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយឧត្តមសេនីយ៍ ង ស្វឹនលិច (Ngo Xuan Lich ) បានជួបជាមួយឧត្តមនាវីទោ Agus Setiadji អគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌូណេស៊ី។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកឧត្តមសេនីយ៍ទោ Sein Win រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាអញ្ជើញមកបំពេញទស្សនានៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ប្រើប្រាស់បណ្តាញអ្នកជំនាញខាងគីមីសាស្ត្រ ជីវសាស្រ្ត និងវិទ្យុសកម្មអាស៊ានដើម្បីពង្រឹងទំនាក់ទំនងលើជំនាញវិជ្ជាជីវៈនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រដើម្បីគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង។
លើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើមថ្មីៗនិងទម្រង់នៃកិច្ចសហប្រតិបត្តិការថ្មីដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតស្តីពីការរីករាលដាលនៃជំងឺ Covid- ១៩ហើយធានាថាប្រជាជនរបស់យើងបានដឹងច្បាស់អំពីស្ថានភាពនៃជំងឺនេះ។
សហការយ៉ាងសកម្មរវាងបណ្តាស្ថាប័នពាន់ព័ន្ធនានានៃអាស៊ានក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid- ១៩ ផ្អែកទៅលើស្មារតីសាមគ្គីភាពរបស់អាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។
អនុវត្តកាងាររបស់ខ្លួនស្តីពីសុខាភិបាលសាធារណៈនិងការបង្រួបបង្រួមសង្គមតាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសនីមួយៗក៏ដូចជាការទាញយកអត្ថប្រយោជន៍ពីយន្តការក្នុងតំបន់របស់អាស៊ានស្តីពីសុខាភិបាលដើម្បីសម្របសម្រួលនិងសហប្រតិបត្តិការក្នុងការទប់ទល់ទៅនឹងហានិភ័យសុខភាពសាធារណៈដែលកំពុងលេចឡើងនេះ។
បន្តប្តេជ្ញាចិត្តនូវការអនុវត្តការងាររបស់ខ្លួន និងរួបរួមគ្នាដើម្បីជំនះការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវិត១៩ដើម្បីជាប្រយោជន៍ដល់ប្រជាជនអាស៊ាន៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម