អនុវត្តកម្មវិធីអាស៊ានឆ្នាំ២០២០ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន២០២០ (ADMM ចង្អៀត) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើម្បីទប់ទល់នឹងជំងឺរាតត្បាត។ កាសែតរូបភាពវៀតណាមសូមចុះផ្សាយសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុងដូចខាងក្រោម ៖
យើង រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជួបជុំគ្នានៅរដ្ឋធានី ហាណូយ (Ha Noi) សាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ ។
ដោយកត់សម្គាល់នូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវិត ១៩ (Covid-១៩) ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសន្តិសុខនិងស្ថេរភាពក្នុងតំបន់។
សេចក្តីជូនដំណឹងរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ បានឲ្យដឹងថាស្ថានភាពនៃជំងឺ Covid - ១៩ គឺជា““គ្រាអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ” (PHEIC)។
ការពង្រឹងសមត្ថភាពរបស់បណ្តាស្ថាប័ន និងប្រជាជនក៏ដូចជាមធ្យោបាយជួយគាំទ្រសម្រាប់ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តនិងកម្មវិធីនានាក្នុងការត្រៀម និងទប់ទល់ទៅនឹងហានិភ័យផ្នែកសុខភាពនិងការគំរាមកំហែង ដែលកំពុងកើតឡើង។
ការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពរបស់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-១៩ ដើម្បីការពារជនជាតិនៃប្រទេសនីមួយៗហើយចែករំលែកនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក្នុងការទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ Covid-១៩ ដែលក្រសួងការពារជាតិដើរតួយ៉ាងសំខាន់។
ការបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅថ្ងៃទី១៥ ខែកុម្ភះឆ្នាំ២០២០ ស្តីពីការទប់ទល់ជាសមូហភាពចំពោះការផ្ទុះឡើងនៃជំងឺ Covid-១៩។
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម