• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានឆ្លងកាត់បញ្ហាប្រឈមឆ្នាំ២០២១

បណ្ឌិត​ Collin Koh នៅ​សកលវិទ្យាល័យ​សិក្សា​ស្រាវ​ជ្រាវ​អន្តរជាតិ​ S. Rajaratnam (RSIS) នៅ​សិង្ហបូរី​ បាន​អះអាង​ ចំណុច​លេច​ធ្លោ​របស់​អាស៊ាន​នៅ​ឆ្នាំ​២០២១ នោះគឺ​ខិតខំ​​គ្រប់គ្រង​ជំងឺ​រាតត្បាត​ នៅ​កម្រិត​តំបន់ ​​និង​បង្កើន​ជ្រំជ្រែង​​ដៃគូ​ក្រៅ​តំបន់។​

អាស៊ាន អះអាង​​គោល​ជំហរ

លម្អិត​ថែមទៀត អ្នក​ជំនាញ​ការ​ ហ្វាង ​ធី​ហា (Hoang Thi Ha) នៅ​វិទ្យាស្ថានស្រាវជ្រាវ​ ISEAS-Yusof Ishak ​ មាន​មតិថា​ តួនាទី​ប្រធាន​​អាស៊ាន​ឆ្នាំ២០២១ ប្រ៊ុយ​ណេ បាន​កំណត់​ទិសដៅ​សកម្មភាព​របស់​អាស៊ាន​ ក្រោម​​ខ្លឹមសារ​សហប្រតិបត្តិការ​វិស័យ​លម្អិត​ជាក់ស្តែង​ តាមរយៈ​ប្រធាន​បទ​ “យើង​ទាំង​អស់​គ្នា​យក​ចិត្តទុកដាក់​ ​យើងទាំង​អស់​គ្នា​​ត្រៀមបម្រុង​​ និងយើង​ទាំង​អស់គ្នា​រួម​អភិវឌ្ឍន៍​ រុង​រឿង​” ផ្តោត​លើការ​ពង្រាយ​នវានុវត្តន៍​ និង​កម្មវិធី​បង្ការ​ប្រឆាំង​ជំងឺកូវិដ​ -​ ១៩ ស្តារ​សេដ្ឋកិច្ច​ បង្វែល​ឌីជីថល​ និង​អភិវឌ្ឍន៍​ចីរភាព​។​

កម្មវិធី នវានុវត្តន៍​ជាច្រើន​ ក្នុងចំណោម​នោះ​បាន​ផ្តើមតាំងពី​ឆ្នាំ​ប្រធាន​អាស៊ាន​២០២០ របស់​វៀតណាម​​ ដូចជា​មូលនិធិ​ទប់ស្កាត់​ជំងឺកូវិដ​ - ​១៩ ស្តុក​សម្ភារៈ ​ឧបករណ៍​សុខាភិបាល​ ក្របខណ្ឌ​ស្តារ​ទូទៅ​ និង​ក្រប​ខណ្ឌ​កិច្ច​ព្រមព្រៀង​របៀងធ្វើដំណើរ​អាស៊ាន​ បាន​ពង្រាយ​មាន​ប្រសិទ្ធភាព​។ល។​


ចាប់ថ្ងៃទី​២៥ - ១៨ ខែតុលា ឆ្នាំ​២០២១ គណៈ​កម្មការ​សម្ពន្ធសមាគម​ប្រទេសនានា នៅ​អាស៊ីអាគ្នេយ៍ ប្រចាំ​​នៅ​ម៉ិកស៊ិក (ACMC) សហប្រតិបត្តិការ​ជាមួយ​ក្រុមប្រឹក្សា​សហគ្រាសម៉ិកស៊ិក​ អំពីពាណិជ្ជកម្មបរទេស​ វិនិយោគ​ និង​បច្ចេកវិទ្យា​ (COMCE) រៀប​ចំទស្សនកិច្ច​និង​បំពេញ​ការងារ​នៅ​រដ្ឋ Michoacan ​ (ម៉ិកស៊ិក) ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ជាមួយ​មូលដ្ឋាន។ រូបថត៖ លឺវ​ វៀត​ហុង​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២១ (ម៉ោងតំបន់​​) វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ ចំណុះ​សកលវិទ្យា​ល័យ​ពហុ​ផ្នែក​ជាតិ Kiev​ មានឈ្មោះ Taras Shevchenko និង​ ក្រសួង​ការបរទេស​​អ៊ុយ​ក្រែន​ បាន​រៀប​ចំ​ពិធី​សម្ពោធឆ្លង​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​ប្រទេសនានានៅ​​អាស៊ាន​ ក្រោម​ការសហការ​​​នៃ​ឯកអគ្គរដ្ឋទូត​ប្រទេសនានានៅ​អាស៊ាន​ ប្រចាំ​នៅ​រដ្ឋ​ធានី​Kiev។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/បាន​ចុះផ្សាយ​


ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ រដ្ឋសភា​ជប៉ុន​ តាមរយៈ​​ការ​ចូល​រួម​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​ធំបំផុត​ពិភពលោក​ អនុសញ្ញា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​វិស័យ​នៅ​តំបន់ (RCEP)​៖ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​/​បាន​ចុះផ្សាយ​


ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១ កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី ប្រកាស​សម្ពន្ធសមាគម​ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​) និង​រុស្ស៊ី ​បាន​បញ្ចប់​សមយុទ្ធ​កងទ័ពជើង​ទឹក​ដំបូង​បង្អស់​។ ការសមយុទ្ធ​អូស​បន្លាយ​បីថ្ងៃ​ នៅ​លំហសមុទ្រ​ខេត្ត​បាក់​សូម៉ាត្រា​ ប្រទេស​ឥណ្ឌូនេស៊ី​ ដោយ​គោល​បំណង​បង្កើន​សមត្ថភាព​សហការ​សកម្មភាព ​រវាង​កងទ័ព​ជើង​ទឹក​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​រុស្ស៊ី​ នៅ​​តំបន់​នាវាចរណ៍​យុទ្ធសាស្រ្ត​នេះ ព្រមទាំង​ជំនួយ​ពង្រឹង​ទឹក​ចិត្ត​មិត្តភាព ​រវាង​ប្រទេសនានាជា​សមាជិក​អាស៊ាន​និង​រុស្ស៊ី។ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​​/​ចុះផ្សាយ​


ថ្ងៃទី​៩ ខែ​កញ្ញា​ ឆ្នាំ២០២១ នៅ​រដ្ឋធានី ​Praha (សាធារណរដ្ឋ​ឆែក) គណៈ​កម្មការ​អាស៊ាន​ ប្រចាំ​នៅ​សាធារណរដ្ឋ​ឆែក បាន​រៀប​ចំ​ទិវា​គ្រួសារ​អាស៊ាន​ឆ្នាំ​២០២១ (ASEAN Family Day 2021) ដឹកនាំដោយស្ថានទូត​​​មីយ៉ានម៉ា​ជា​អធិបតី។ ឯកអគ្គរដ្ឋទូត ទីប្រឹក្សា​ប្រទេសទាំង​៦ជា​សមាជិក​​អាស៊ាន​ ប្រចាំ​នៅ​សាធារណរដ្ឋ​ឆែក​រួមមាន​ វៀតណាម​ ហ្វីលីពីន​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ ថៃ និង​មីយ៉ានម៉ា​ រួមនឹង​លោក លោក​ជំទាវ​ ​មន្រ្តី និង​បុគ្គលិក​ស្ថានទូត​ ស្ថាប័ន​តំណាង​ប្រទេសទាំង​៦​ជាសមាជិក​អាស៊ាន​ ចូល​រួម​ថ្ងៃសប្បាយ​រួម​។ គណៈ​ប្រតិភូ​វៀតណាម​ដឹកនាំដោយ​លោក​ ថៃ​ ស្វឹន​យុង​ (Thai Van Dung) និង​លោក​ជំទាវ​អញ្ជើញ​ចូល​រួម ព្រមនឹង​​​ស្ថាប័ន​តំណាង​ ស្ថាប័ន​ព័ត៌មាន​​ កាសែត​ ជាមួយ​ការ​ត្រៀម​បម្រុង​ច្នៃប្រឌិត​ ដូចនេះ​បាន​ជា​គណៈ​កម្មការ​អាស៊ាន​ និង​គណៈប្រតិភូ​វាយ​តម្លៃខ្ពស់។ រូបថត៖ ហុង​គី - អ្នក​សារព័ត៌មាន​ ប្រចាំនៅ​សាធារណរដ្ឋ​ឆែក។​


ថ្ងៃទី​៥ ខែ​កក្ត​ដា​ ឆ្នាំ២០២១ គណៈ​កម្មការ​អាស៊ានប្រចាំ​​​នៅ​ Argentina (ACBA) រួមមាន​វៀតណាម​ ថៃ មីយ៉ាន​ម៉ា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ រៀប​ចំ​ពិធី​ជូន​ទំនិញ​ជួយ​ដល់​ជនក្រីក្រ​នៅ​ខេត្ត ​Buenos Aires  ជំនះការ​លំបាក​ដោយ​សារ​ជំងឺកូវិដ - ២៩ បង្ករឡើង​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ចុះផ្សាយ​​


ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅ​ហាណូយ​ រដ្ឋមន្រ្តី ក្រសួង​ការបរទេស​ ប៊ូយ​ ថាញ​សើន (Bui Thanh Son) និង​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី Marise Payne រួមនឹង​ឯកអគ្គរដ្ឋទូត​ អ្នក​តំណាង​ការទូត​ នៃប្រទេសនានាប្រចាំនៅ​វៀតណាម​ អញ្ជើញ​ចូលរួម​សន្ទនា​អាស៊ាន​ - អូស្រ្តាលី​ ស្តី​ពី​នារី​ សន្តិភាព និង​សន្តិសុខ​លើកទី​ពីរ​ ក្រោមប្រធាន​បទ​ ”លើ​មាគ៌ា​ស្តារ​ឡើង​វិញ​ បន្ទាប់ពី​ជំងឺកូវិដ​ - ១៩” បាន​រៀប​ចំ​តាម​រូបភាព​អនឡាយ​។ រូបថត៖ លឹម​ខាញ​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ធនាគារ ​Goldman Sachs - ធនាគារ​ពហុជាតិ​ សកម្មភាព​ចម្បង​ក្នុងវិស័យ​គ្រប់គ្រង​វិនិយោគ​ វិនិយោគ​និង​មូលបត្រ​ ព្យាករណ៍​ស្ទើរទាំង​អស់​ខឿន​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើន​លឿន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) និង​ចំណូល​ខ្ពស់ជាង​កម្រិត​មធ្យម​។​

នៅ​ឆ្នាំ​២០២១ អាស៊ាន​រក្សា​តួនាទីក្នុង​ពាណិជ្ជកម្ម​សកលលោក​ ពេល​សម្តែង​ភាព​រស់រវើក​អំពី​សេដ្ឋកិច្ច​ ទោះបីជា​មាន​បម្លែង​ Delta កំពុងតែ​ផ្ទុះឡើង​ ជះឥទ្ធិពលធំ​ដល់​តំបន់​។​ ក្រៅពី​ការ​ដោះស្រាយ​បញ្ហាប្រឈមជា​​បន្ទាន់​ ដោយសារ​ជំងឺ​រាតត្បាត​ អាស៊ាន​ក៏បាន​បង្ហាញ​ពី​ចក្ខុវិស័យ​ ជំរុញ​ភាពរស់រវើក​ក្នុង​​​វេលា​យូរអង្វែង​។ ការ​តស៊ូ​មិនចេះហត់នឿយ​របស់​អាស៊ាន​ ក្នុងការ​បង្ការ​ប្រឆាំង​ជំងឺ​រាតត្បាត​ និង​ស្តារ​សេដ្ឋកិច្ច​ បាន​ជួយ​ឱ្យ​កំណើន​ នៃ​ប្រទេស​នានា​នៅ​តំបន់​ មាន​ចំណុច​ភ្លឺស្វាង​នៅ​ឆ្នាំ​២០២២។

ក្នុង​បរិបទ​នោះ អនុសញ្ញា​ដៃ​គូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) រវាង​​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០ និង​ប្រទេស​ដៃគូចរចា​ចំនួន​៥ គឺ​អូស្រ្តាលី ចិន​ ជប៉ុន​ កូរេ​ខាង​ត្បូង​ និង​New Zealand មាន​សុពល​ភាព​ជា​ផ្លូវ​ការ​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២២ មាន​​សញ្ញា​ជាក់​ច្បាស់​មកលើ​​សហគមន៍​អន្តរជាតិ​ថា តំបន់​អាស៊ីអាគ្នេយ៍​ តែង​បើក​ស្វាគមន៍​​សហគ្រាស។​

ស្ថេរភាព​តំបន់​ក៏ជា​ចំណុច​សំខាន់នៃ​រវៀងវារៈ​មួយ​​ ដែលបាន​ថ្នាក់​​​ដឹក​នាំ​អាស៊ាន​យក​ចិត្ត​ទុក​ដាក់ ពិភាក្សា និង​ស្វែង​រក​ដំណោះស្រាយ​ពិសេស​។ សេចក្តី​ប្រកាស​ប្រធាន​សន្និសីទ​កំពូល​​លើកទី​៣៨និង​៣៩ ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាច្រើនមាន​ការ​ព្រួយ​បារម្ភ​ ​អំពី​សកម្មភាព​ឯកតោភាគី​ និង​ឧប្បត្តិ​ហេតុ​ធ្ងន់​ធ្ងរ​នៅ​សមុទ្រ​ខាង​កើត​។ អះអាងឡើងវិញ​ នូវ​ការចាំបាច់​ត្រូវ​បង្កើន​សាង​ទំនុកចិត្ត​ និង​ជឿជាក់គ្នាទៅ​វិញ​ទៅ​មក​ កាត់បន្ថយ​សកម្មភាព​បង្ករ​ឱ្យ​ស្ថានភាព​ស្មុគស្មាញ​។​ រក្សាសន្តិភាព​ ស្ថេរភាព​ សន្តិសុខ​ សុវត្ថិភាព​ និង​សេរីភាព​នាវាចរណ៍​ អាកាសចរណ៍​ នៅសមុទ្រខាងកើត​។​

បញ្ហានៅ​មីយ៉ាន​ម៉ា​ អាស៊ាន​បាន​ឯកភាព​៥ចំណុច​ បញ្ជូន​បេសកកម្មពិសេស​របស់​ប្រធាន​អាស៊ាន​ ធ្វើ​ជា​អន្តរការី​ជំរុញ​ដំណើរ​ចរចា​ និង​ផ្តល់​​ជំនួយ​មនុស្សធម៌​ដល់​ប្រជា​ជន​មីយ៉ាន​ម៉ា​។​

ព្រឹត្តិការណ៍​វៀតណាម​

ជោគជ័យ​របស់​អាស៊ាន​នៅ​ឆ្នាំ​២០២១ ក៏បាន​បន្សល់ស្លាក់ស្នាមនៃការ​​រួម​ចំណែក​មិនតូច​​និង​ពិតប្រាកដ ​របស់​វៀតណាម។ នវានុវត្តន៍​ជា​ច្រើន​បាន​វៀតណាម​ស្នើ​នៅ​ឆ្នាំ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ បន្ត​បាន​អនុវត្ត​និង​សម្រេច​​ការ​។​

វៀតណាម​បន្ត​ចូល​រួម​ម្ចាស់​ការ​ សកម្ម រួម​ចំណែក​ភារកិច្ច​លើ​ការងារ​រួម​របស់​អាស៊ាន​ សហការ​នឹង​ប្រទេស​ប្រធាន​ប្រ៊ុយ​ណេ​​ ជំរុញ​អាទិភាព​​ឆ្នាំ​២០២១ ជា​ពិសេស​អំពី​ការ​ទប់ស្កាត់​ជំងឺកូវិដ​ - ១៩ វាយ​តម្លៃ​ការពង្រាយ​​ធម្មនុញអាស៊ាន​ កសាង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​​២០២៥ និង​ជំរុញ​តួនាទី​របស់​អាស៊ាន​ ក្នុង​ការ​សហប្រតិបត្តិការ​​អនុតំបន់​។​

សេចក្តី​ថ្លែង​សុន្ទរកថា​របស់​ លោក​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​​ (Pham Minh Chinh) ពេល​ចូល​រួម​សន្និសីទ​កំពូល​​អាស៊ាន​លើកទី​៣៨ និង​៣៩ រួមនឹង​សន្និសីទ​​ប្រទេស​នានាជាដៃគូ អំពីយុទ្ធសាស្រ្ត​ថ្មី ដោយមាន​ប្រជាជន​ជាអ្នកជ្រាប​​ ដើម្បី​បន្ស៊ាំ​​សុវត្ថិភាព​ ទប់ស្កាត់ដោយ​ភាព​​រស់រវើក​ គ្រប់គ្រង​ប្រសិទ្ធភាព​ជំងឺកូវិដ - ​១៩ ដំណាលនោះ​ជាមួយ​ការ​ជំរុញ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គម​។ល។ បាន​ប្រទេសនានាសាទរ​ និង​គាំទ្រ​។​


រសៀល​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ លោក​នាយក​រដ្ឋមន្រ្តី ផាម មិញ​ចិញ​ (Pham Minh Chinh) ចូល​រួម​សន្និសីទ​ថ្នាក់ដឹកនាំ​សម្ពន្ធសមាគម​ប្រទេសនានា​​នៅ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) បាន​រៀបចំនៅ​ទីស្នាក់ការ​នៃគណៈ​កម្មការ​លេខាធិការ​អាស៊ាន​ នៅ​រដ្ឋធានី​ Jakarta (ឥណ្ឌូនេស៊ី)។ សន្និសីទ​រៀបចំដោយ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ Haji Hassanal Bolkiah ប្រធាន​អាស៊ាន​ឆ្នាំ​២០២១ អធិបតី​។​ រូបថត៖ យឿង​យ៉ាង​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​រដ្ឋធានី​ហាណូយ​ លោកនាយករដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) ចូល​រួម​និង​ថ្លែង​សុន្ទរកថា​នៅ​សម័យ​ប្រជុំ​បើក​វេទិកា​កំពូល​អាស៊ាន​ ស្តីពី​សហប្រតិបត្តិការ​​អនុតំបន់ ដើម្បី​ការ​អភិវឌ្ឍ​ចីរភាព និង​បង្កើន​បរិយាបន្ន​។ រូបថត៖ យឿង​យ៉ាង​/​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​និង​សន្និសីទ​អន្តរជាតិ​ទីក្រុង​ណាមនិញ​ (ចិន) ប្រព្រឹត្តទៅ​ពិធី​បើក​ផ្សារណាត់​អាស៊ាន​ - ចិន​ (CAEXPO) និង​សន្និសីទ​កំពូល​ស្តី​ពី​ពាណិជ្ជកម្ម​​ - វិនិយោគ​អាស៊ាន​ - ចិន​ (CABIS)) លើកទី​១៨។ លោក​ឧបនាយករដ្ឋមន្រ្តី​វៀតណាម​ ឡេ វ៉ាន់ថាញ​ (Le Van Thanh) ​ចូល​រួម​និង​ថ្លែង​សុន្ទរកថា​ តាម​វីដេអូ​អនឡាយ​។ រូបថត៖ ម៉ាញគឿង អ្នក​សារព័ត៌មាន​ប្រចាំការ​នៅ​ចិន។​


ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ២០២១ អគ្គលេខាធិការ​រង​អាស៊ាន​ ទទួលបន្ទុក​សហគមន៍​និង​ផ្ទៃក្នុង​ ត្រឹន​ ដឹក​បិញ​ (Tran Duc Binh) ​រួមនឹង​អគ្គលេខាធិការ​រងអាស៊ាន​ ទទួលបន្ទុក​សហគមន៍នយោបាយ​ - សន្តិសុខ​ Robert Matheus Michael Tene កាន់តំណែង​ជា​ផ្លូវការ​ អាណត្តិ​កាល​ ២០២១ - ២០២៤។​ រូបថត៖ គណៈ​កម្មការ​លេខាធិការ​អាស៊ាន​​

 

រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២១ នៅ​រដ្ឋធានី​វៀង​ចន្ទ​ ប្រព្រឹត្តទៅ​ពិធី​ពិនិត្យ​ទទួល​យក​​អគារ​រដ្ឋសភាថ្មី​របស់​ឡាវ​ ជា​អំណោយ​របស់​បក្ស រដ្ឋ​ និង​ប្រជា​ជន​វៀតណាម​ ផ្តល់​ជូន​បក្ស​ រដ្ឋ​ និងប្រជាជន​ឡាវ​។ រូបថត៖ ផាម កៀន​ - អ្នក​សារព័ត៌មាន​ប្រចាំការ​នៅ​ឡាវ​


ថាមពល​ច្នៃឡើង​វិញ​ អនាគត​នឹង​ក្លាយ​ជា​ប្រភព​អគ្គិសនី​​ធំបំផុត ​លើ​ពិភពលោក​នា​ឆ្នាំ​២០២៥ ជំនួស​ឱ្យ​ថាមពល​ធ្បូង​ថ្ម​។ ថាមពល​ច្នៃឡើង​វិញ​របស់​វៀតណាម​ បាន​រីក​ចម្រើន​ចំណាប់​អារម្មណ៍​ មិនទាន់មាន​ប្រទេសណា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ធ្វើ​បាន​ មកដល់សព្វថ្ងៃ​បរិមាណ​សម្រេច​បាន​លើស​១៧.០០០ MW។ សេចក្តី​សម្រេច​ចិត្ត​លេខ​ ៥៥ របស់​ការិយាល័យ​នយោបាយ​បាន​កំណត់ទិសដៅ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ថាមពល​វៀតណាម​ គោលដៅ​​ឆ្នាំ​២០៣០ ចក្ខុវិស័យ​​​ឆ្នាំ​២០៤៥ រួម​ចំណែក​សាង​ជំហាន​លោត​ផ្លោះ​សម្រាប់​ថាមពល​​​វៀតណាម​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ក្នុ​ងក្រប​ខណ្ឌ​កម្មវិធី “ប្រព្រឹត្តិទៅ​វេទិកា​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ - ATF ២០២២” ប្រព្រឹត្តិទៅ​ចាប់ពីថ្ងៃទី​១៨ - ២០ ខែ​មករា ឆ្នាំ២០២២ នៅ​កម្ពុជាខាង​មុខ ទីក្រុង​ដាឡាត​ (ខេត្ត​លឹម​ដុង - Lam Dong​​) មាន​កិត្តិយស​ជា​ទីក្រុង​មួយ​ក្នុង​ចំណោមទីក្រុង​ចំនួន​៣ តំណាង​ឱ្យ​វៀតណាម​ ទទួលបាន​ពាន់រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាតនៅ​​អាស៊ាន​​ឆ្នាំ​២០២២។ នេះ​ជា​ពានរង្វាន់​ខ្ពស់​របស់អាស៊ាន​ រួម​ចំណែក​លើកស្ទួយ​និង​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​នៃ​មូលដ្ឋាន​ ផលិតផល​ និង​សេវា​កម្ម​ទេសចរណ៍​គុណភាព​ខ្ពស់​ក្នុង​​តំបន់​។ ដំណាលនោះ​ក៏ជា​ឱកាស​សម្រាប់​អង្គភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ លើកកម្ពស់​ប្រសិទ្ធភាព​ជំរុញ​ទេសចរណ៍​វៀតណាម​ និង​ពាណិជ្ជសញ្ញា​ជា​ចំណុច​មកកាន់សម្រាប់ប្រទេស​នានា “VietnamTimeless Charm” (វៀតណាម​ - សម្រស់​អមតៈ)​។ រូបថត៖ ឯកសារ - ង្វៀន​ យុង​ - ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​​

ព្រឹត្តិការណ៍​ការទូត​ឆ្នាំ​២០២១ របស់​អាស៊ាន​ នៅ​ត្រូវ​រៀប​រាប់​ដល់​ការ​ងារ​បង្កើត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ ជាមួយ​ចិន​និង​អូស្រ្តាលី​។

លោក​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) ក៏សង្កត់​ធ្ងន់​នៅ​បរិបទ​ជួប​ឧបសគ្គ​សព្វថ្ងៃ​ តម្លៃ​នៃ​ការ​សាមគ្គី​ តម្លៃស្នូល​ និង​កម្លាំង​របស់​អាស៊ាន​​អំឡុង​៥៤ឆ្នាំ​កន្លង​ ផ្សារភ្ជាប់​នឹង​ភារកិច្ច​ ​ស្មារតីកសាង​ នៃ​សមាជិក​ទាំងអស់ត្រូវ​ការ​លើកកម្ពស់​ តាមរយៈ​នោះជួយ​អាស៊ាន​មាន​សំឡេង​​​ឯកភាព​ ពង្រីក​តួនាទី​កណ្តាល​ និង​កិត្យានុភាព​របស់​អាស៊ាន​។​

កម្ពុជា​ទទួល​តំណែង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ២០២២។​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ បាន​សន្យា​តម្រង់​កម្លាំង​អាស៊ាន​ មកលើកការងារ​អនុវត្ត​ភារកិច្ច​សំខាន់ ជាពិសេស​​បទដ្ឋាន​កសាង​សហគមន៍​អាស៊ាន​មួយ​ សមភាព​​ រឹង​មាំ និង​គ្រប់ជ្រុង​ជ្រោយ​ សមស្របជាមួយ​​ស្មារតី​ស្នូល​របស់អាស៊ាន​​គឺ “ចក្ខុវិស័យ​មួយ ផែនមួយ និង​សហគមន៍មួយ​”៕​


អត្ថបទ៖ ផុងធូ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល៖ រីកើង

កម្លាំងជំរុញ ដៃគូសមាហរណកម្ម រវាងអាស៊ាន និងសហភាពអឺរ៉ុប (ASEAN - EU)

កម្លាំងជំរុញ "ដៃគូសមាហរណកម្ម" រវាងអាស៊ាន និងសហភាពអឺរ៉ុប (ASEAN - EU)

កិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ខួបលើកទី ៤៥ នៃការបង្កើត​ទំនាក់ទំនងសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ទើបបានប្រព្រឹត្តទៅនៅទីក្រុង Brussels ប្រទេសបែលហ្សិក។

Top