បណ្ឌិត Collin Koh នៅសកលវិទ្យាល័យសិក្សាស្រាវជ្រាវអន្តរជាតិ S. Rajaratnam (RSIS) នៅសិង្ហបូរី បានអះអាង ចំណុចលេចធ្លោរបស់អាស៊ាននៅឆ្នាំ២០២១ នោះគឺខិតខំគ្រប់គ្រងជំងឺរាតត្បាត នៅកម្រិតតំបន់ និងបង្កើនជ្រំជ្រែងដៃគូក្រៅតំបន់។
អាស៊ាន អះអាងគោលជំហរ
លម្អិតថែមទៀត អ្នកជំនាញការ ហ្វាង ធីហា (Hoang Thi Ha) នៅវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak មានមតិថា តួនាទីប្រធានអាស៊ានឆ្នាំ២០២១ ប្រ៊ុយណេ បានកំណត់ទិសដៅសកម្មភាពរបស់អាស៊ាន ក្រោមខ្លឹមសារសហប្រតិបត្តិការវិស័យលម្អិតជាក់ស្តែង តាមរយៈប្រធានបទ “យើងទាំងអស់គ្នាយកចិត្តទុកដាក់ យើងទាំងអស់គ្នាត្រៀមបម្រុង និងយើងទាំងអស់គ្នារួមអភិវឌ្ឍន៍ រុងរឿង” ផ្តោតលើការពង្រាយនវានុវត្តន៍ និងកម្មវិធីបង្ការប្រឆាំងជំងឺកូវិដ - ១៩ ស្តារសេដ្ឋកិច្ច បង្វែលឌីជីថល និងអភិវឌ្ឍន៍ចីរភាព។
កម្មវិធី នវានុវត្តន៍ជាច្រើន ក្នុងចំណោមនោះបានផ្តើមតាំងពីឆ្នាំប្រធានអាស៊ាន២០២០ របស់វៀតណាម ដូចជាមូលនិធិទប់ស្កាត់ជំងឺកូវិដ - ១៩ ស្តុកសម្ភារៈ ឧបករណ៍សុខាភិបាល ក្របខណ្ឌស្តារទូទៅ និងក្របខណ្ឌកិច្ចព្រមព្រៀងរបៀងធ្វើដំណើរអាស៊ាន បានពង្រាយមានប្រសិទ្ធភាព។ល។
ចាប់ថ្ងៃទី២៥ - ១៨ ខែតុលា ឆ្នាំ២០២១ គណៈកម្មការសម្ពន្ធសមាគមប្រទេសនានា នៅអាស៊ីអាគ្នេយ៍ ប្រចាំនៅម៉ិកស៊ិក (ACMC) សហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសហគ្រាសម៉ិកស៊ិក អំពីពាណិជ្ជកម្មបរទេស វិនិយោគ និងបច្ចេកវិទ្យា (COMCE) រៀបចំទស្សនកិច្ចនិងបំពេញការងារនៅរដ្ឋ Michoacan (ម៉ិកស៊ិក) ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាមួយមូលដ្ឋាន។ រូបថត៖ លឺវ វៀតហុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ម៉ោងតំបន់) វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ចំណុះសកលវិទ្យាល័យពហុផ្នែកជាតិ Kiev មានឈ្មោះ Taras Shevchenko និង ក្រសួងការបរទេសអ៊ុយក្រែន បានរៀបចំពិធីសម្ពោធឆ្លងមជ្ឈមណ្ឌលស្រាវជ្រាវប្រទេសនានានៅអាស៊ាន ក្រោមការសហការនៃឯកអគ្គរដ្ឋទូតប្រទេសនានានៅអាស៊ាន ប្រចាំនៅរដ្ឋធានីKiev។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/បានចុះផ្សាយ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋសភាជប៉ុន តាមរយៈការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតពិភពលោក អនុសញ្ញាដៃគូសេដ្ឋកិច្ចគ្រប់វិស័យនៅតំបន់ (RCEP)៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/បានចុះផ្សាយ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កងទ័ពជើងទឹកឥណ្ឌូនេស៊ី ប្រកាសសម្ពន្ធសមាគមប្រទេសនានានៅអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹកដំបូងបង្អស់។ ការសមយុទ្ធអូសបន្លាយបីថ្ងៃ នៅលំហសមុទ្រខេត្តបាក់សូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដោយគោលបំណងបង្កើនសមត្ថភាពសហការសកម្មភាព រវាងកងទ័ពជើងទឹកប្រទេសជាសមាជិកអាស៊ាន និងរុស្ស៊ី នៅតំបន់នាវាចរណ៍យុទ្ធសាស្រ្តនេះ ព្រមទាំងជំនួយពង្រឹងទឹកចិត្តមិត្តភាព រវាងប្រទេសនានាជាសមាជិកអាស៊ាននិងរុស្ស៊ី។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ចុះផ្សាយ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Praha (សាធារណរដ្ឋឆែក) គណៈកម្មការអាស៊ាន ប្រចាំនៅសាធារណរដ្ឋឆែក បានរៀបចំទិវាគ្រួសារអាស៊ានឆ្នាំ២០២១ (ASEAN Family Day 2021) ដឹកនាំដោយស្ថានទូតមីយ៉ានម៉ាជាអធិបតី។ ឯកអគ្គរដ្ឋទូត ទីប្រឹក្សាប្រទេសទាំង៦ជាសមាជិកអាស៊ាន ប្រចាំនៅសាធារណរដ្ឋឆែករួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងមីយ៉ានម៉ា រួមនឹងលោក លោកជំទាវ មន្រ្តី និងបុគ្គលិកស្ថានទូត ស្ថាប័នតំណាងប្រទេសទាំង៦ជាសមាជិកអាស៊ាន ចូលរួមថ្ងៃសប្បាយរួម។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក ថៃ ស្វឹនយុង (Thai Van Dung) និងលោកជំទាវអញ្ជើញចូលរួម ព្រមនឹងស្ថាប័នតំណាង ស្ថាប័នព័ត៌មាន កាសែត ជាមួយការត្រៀមបម្រុងច្នៃប្រឌិត ដូចនេះបានជាគណៈកម្មការអាស៊ាន និងគណៈប្រតិភូវាយតម្លៃខ្ពស់។ រូបថត៖ ហុងគី - អ្នកសារព័ត៌មាន ប្រចាំនៅសាធារណរដ្ឋឆែក។ ថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២១ គណៈកម្មការអាស៊ានប្រចាំនៅ Argentina (ACBA) រួមមានវៀតណាម ថៃ មីយ៉ានម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន រៀបចំពិធីជូនទំនិញជួយដល់ជនក្រីក្រនៅខេត្ត Buenos Aires ជំនះការលំបាកដោយសារជំងឺកូវិដ - ២៩ បង្ករឡើង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមចុះផ្សាយ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅហាណូយ រដ្ឋមន្រ្តី ក្រសួងការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) និងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី Marise Payne រួមនឹងឯកអគ្គរដ្ឋទូត អ្នកតំណាងការទូត នៃប្រទេសនានាប្រចាំនៅវៀតណាម អញ្ជើញចូលរួមសន្ទនាអាស៊ាន - អូស្រ្តាលី ស្តីពីនារី សន្តិភាព និងសន្តិសុខលើកទីពីរ ក្រោមប្រធានបទ ”លើមាគ៌ាស្តារឡើងវិញ បន្ទាប់ពីជំងឺកូវិដ - ១៩” បានរៀបចំតាមរូបភាពអនឡាយ។ រូបថត៖ លឹមខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ធនាគារ Goldman Sachs - ធនាគារពហុជាតិ សកម្មភាពចម្បងក្នុងវិស័យគ្រប់គ្រងវិនិយោគ វិនិយោគនិងមូលបត្រ ព្យាករណ៍ស្ទើរទាំងអស់ខឿនសេដ្ឋកិច្ចអាស៊ាននឹងបង្កើនលឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) និងចំណូលខ្ពស់ជាងកម្រិតមធ្យម។
នៅឆ្នាំ២០២១ អាស៊ានរក្សាតួនាទីក្នុងពាណិជ្ជកម្មសកលលោក ពេលសម្តែងភាពរស់រវើកអំពីសេដ្ឋកិច្ច ទោះបីជាមានបម្លែង Delta កំពុងតែផ្ទុះឡើង ជះឥទ្ធិពលធំដល់តំបន់។ ក្រៅពីការដោះស្រាយបញ្ហាប្រឈមជាបន្ទាន់ ដោយសារជំងឺរាតត្បាត អាស៊ានក៏បានបង្ហាញពីចក្ខុវិស័យ ជំរុញភាពរស់រវើកក្នុងវេលាយូរអង្វែង។ ការតស៊ូមិនចេះហត់នឿយរបស់អាស៊ាន ក្នុងការបង្ការប្រឆាំងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ច បានជួយឱ្យកំណើន នៃប្រទេសនានានៅតំបន់ មានចំណុចភ្លឺស្វាងនៅឆ្នាំ២០២២។
ក្នុងបរិបទនោះ អនុសញ្ញាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងប្រទេសជាសមាជិកអាស៊ានចំនួន១០ និងប្រទេសដៃគូចរចាចំនួន៥ គឺអូស្រ្តាលី ចិន ជប៉ុន កូរេខាងត្បូង និងNew Zealand មានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានសញ្ញាជាក់ច្បាស់មកលើសហគមន៍អន្តរជាតិថា តំបន់អាស៊ីអាគ្នេយ៍ តែងបើកស្វាគមន៍សហគ្រាស។
ស្ថេរភាពតំបន់ក៏ជាចំណុចសំខាន់នៃរវៀងវារៈមួយ ដែលបានថ្នាក់ដឹកនាំអាស៊ានយកចិត្តទុកដាក់ ពិភាក្សា និងស្វែងរកដំណោះស្រាយពិសេស។ សេចក្តីប្រកាសប្រធានសន្និសីទកំពូលលើកទី៣៨និង៣៩ ថ្នាក់ដឹកនាំអាស៊ានជាច្រើនមានការព្រួយបារម្ភ អំពីសកម្មភាពឯកតោភាគី និងឧប្បត្តិហេតុធ្ងន់ធ្ងរនៅសមុទ្រខាងកើត។ អះអាងឡើងវិញ នូវការចាំបាច់ត្រូវបង្កើនសាងទំនុកចិត្ត និងជឿជាក់គ្នាទៅវិញទៅមក កាត់បន្ថយសកម្មភាពបង្ករឱ្យស្ថានភាពស្មុគស្មាញ។ រក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រខាងកើត។
បញ្ហានៅមីយ៉ានម៉ា អាស៊ានបានឯកភាព៥ចំណុច បញ្ជូនបេសកកម្មពិសេសរបស់ប្រធានអាស៊ាន ធ្វើជាអន្តរការីជំរុញដំណើរចរចា និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ានម៉ា។
ព្រឹត្តិការណ៍វៀតណាម
ជោគជ័យរបស់អាស៊ាននៅឆ្នាំ២០២១ ក៏បានបន្សល់ស្លាក់ស្នាមនៃការរួមចំណែកមិនតូចនិងពិតប្រាកដ របស់វៀតណាម។ នវានុវត្តន៍ជាច្រើនបានវៀតណាមស្នើនៅឆ្នាំប្រធានអាស៊ានឆ្នាំ២០២០ បន្តបានអនុវត្តនិងសម្រេចការ។
វៀតណាមបន្តចូលរួមម្ចាស់ការ សកម្ម រួមចំណែកភារកិច្ចលើការងាររួមរបស់អាស៊ាន សហការនឹងប្រទេសប្រធានប្រ៊ុយណេ ជំរុញអាទិភាពឆ្នាំ២០២១ ជាពិសេសអំពីការទប់ស្កាត់ជំងឺកូវិដ - ១៩ វាយតម្លៃការពង្រាយធម្មនុញអាស៊ាន កសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងជំរុញតួនាទីរបស់អាស៊ាន ក្នុងការសហប្រតិបត្តិការអនុតំបន់។
សេចក្តីថ្លែងសុន្ទរកថារបស់ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ពេលចូលរួមសន្និសីទកំពូលអាស៊ានលើកទី៣៨ និង៣៩ រួមនឹងសន្និសីទប្រទេសនានាជាដៃគូ អំពីយុទ្ធសាស្រ្តថ្មី ដោយមានប្រជាជនជាអ្នកជ្រាប ដើម្បីបន្ស៊ាំសុវត្ថិភាព ទប់ស្កាត់ដោយភាពរស់រវើក គ្រប់គ្រងប្រសិទ្ធភាពជំងឺកូវិដ - ១៩ ដំណាលនោះជាមួយការជំរុញស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ល។ បានប្រទេសនានាសាទរ និងគាំទ្រ។
រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ចូលរួមសន្និសីទថ្នាក់ដឹកនាំសម្ពន្ធសមាគមប្រទេសនានានៅអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំនៅទីស្នាក់ការនៃគណៈកម្មការលេខាធិការអាស៊ាន នៅរដ្ឋធានី Jakarta (ឥណ្ឌូនេស៊ី)។ សន្និសីទរៀបចំដោយព្រះរាជាណាចក្រប្រ៊ុយណេ Haji Hassanal Bolkiah ប្រធានអាស៊ានឆ្នាំ២០២១ អធិបតី។ រូបថត៖ យឿងយ៉ាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំបើកវេទិកាកំពូលអាស៊ាន ស្តីពីសហប្រតិបត្តិការអនុតំបន់ ដើម្បីការអភិវឌ្ឍចីរភាព និងបង្កើនបរិយាបន្ន។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និសីទអន្តរជាតិទីក្រុងណាមនិញ (ចិន) ប្រព្រឹត្តទៅពិធីបើកផ្សារណាត់អាស៊ាន - ចិន (CAEXPO) និងសន្និសីទកំពូលស្តីពីពាណិជ្ជកម្ម - វិនិយោគអាស៊ាន - ចិន (CABIS)) លើកទី១៨។ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម ឡេ វ៉ាន់ថាញ (Le Van Thanh) ចូលរួមនិងថ្លែងសុន្ទរកថា តាមវីដេអូអនឡាយ។ រូបថត៖ ម៉ាញគឿង អ្នកសារព័ត៌មានប្រចាំការនៅចិន។ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍និងផ្ទៃក្នុង ត្រឹន ដឹកបិញ (Tran Duc Binh) រួមនឹងអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍នយោបាយ - សន្តិសុខ Robert Matheus Michael Tene កាន់តំណែងជាផ្លូវការ អាណត្តិកាល ២០២១ - ២០២៤។ រូបថត៖ គណៈកម្មការលេខាធិការអាស៊ាន រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅរដ្ឋធានីវៀងចន្ទ ប្រព្រឹត្តទៅពិធីពិនិត្យទទួលយកអគាររដ្ឋសភាថ្មីរបស់ឡាវ ជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវ។ រូបថត៖ ផាម កៀន - អ្នកសារព័ត៌មានប្រចាំការនៅឡាវ ថាមពលច្នៃឡើងវិញ អនាគតនឹងក្លាយជាប្រភពអគ្គិសនីធំបំផុត លើពិភពលោកនាឆ្នាំ២០២៥ ជំនួសឱ្យថាមពលធ្បូងថ្ម។ ថាមពលច្នៃឡើងវិញរបស់វៀតណាម បានរីកចម្រើនចំណាប់អារម្មណ៍ មិនទាន់មានប្រទេសណានៅតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើបាន មកដល់សព្វថ្ងៃបរិមាណសម្រេចបានលើស១៧.០០០ MW។ សេចក្តីសម្រេចចិត្តលេខ ៥៥ របស់ការិយាល័យនយោបាយបានកំណត់ទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍ថាមពលវៀតណាម គោលដៅឆ្នាំ២០៣០ ចក្ខុវិស័យឆ្នាំ២០៤៥ រួមចំណែកសាងជំហានលោតផ្លោះសម្រាប់ថាមពលវៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងក្របខណ្ឌកម្មវិធី “ប្រព្រឹត្តិទៅវេទិកាទេសចរណ៍អាស៊ីអាគ្នេយ៍ - ATF ២០២២” ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ - ២០ ខែមករា ឆ្នាំ២០២២ នៅកម្ពុជាខាងមុខ ទីក្រុងដាឡាត (ខេត្តលឹមដុង - Lam Dong) មានកិត្តិយសជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៣ តំណាងឱ្យវៀតណាម ទទួលបានពាន់រង្វាន់ទីក្រុងទេសចរណ៍ស្អាតនៅអាស៊ានឆ្នាំ២០២២។ នេះជាពានរង្វាន់ខ្ពស់របស់អាស៊ាន រួមចំណែកលើកស្ទួយនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញានៃមូលដ្ឋាន ផលិតផល និងសេវាកម្មទេសចរណ៍គុណភាពខ្ពស់ក្នុងតំបន់។ ដំណាលនោះក៏ជាឱកាសសម្រាប់អង្គភាពផ្សព្វផ្សាយពាណិជ្ជកម្ម លើកកម្ពស់ប្រសិទ្ធភាពជំរុញទេសចរណ៍វៀតណាម និងពាណិជ្ជសញ្ញាជាចំណុចមកកាន់សម្រាប់ប្រទេសនានា “VietnamTimeless Charm” (វៀតណាម - សម្រស់អមតៈ)។ រូបថត៖ ឯកសារ - ង្វៀន យុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ព្រឹត្តិការណ៍ការទូតឆ្នាំ២០២១ របស់អាស៊ាន នៅត្រូវរៀបរាប់ដល់ការងារបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយចិននិងអូស្រ្តាលី។
លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ក៏សង្កត់ធ្ងន់នៅបរិបទជួបឧបសគ្គសព្វថ្ងៃ តម្លៃនៃការសាមគ្គី តម្លៃស្នូល និងកម្លាំងរបស់អាស៊ានអំឡុង៥៤ឆ្នាំកន្លង ផ្សារភ្ជាប់នឹងភារកិច្ច ស្មារតីកសាង នៃសមាជិកទាំងអស់ត្រូវការលើកកម្ពស់ តាមរយៈនោះជួយអាស៊ានមានសំឡេងឯកភាព ពង្រីកតួនាទីកណ្តាល និងកិត្យានុភាពរបស់អាស៊ាន។
កម្ពុជាទទួលតំណែងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសន្យាតម្រង់កម្លាំងអាស៊ាន មកលើកការងារអនុវត្តភារកិច្ចសំខាន់ ជាពិសេសបទដ្ឋានកសាងសហគមន៍អាស៊ានមួយ សមភាព រឹងមាំ និងគ្រប់ជ្រុងជ្រោយ សមស្របជាមួយស្មារតីស្នូលរបស់អាស៊ានគឺ “ចក្ខុវិស័យមួយ ផែនមួយ និងសហគមន៍មួយ”៕