ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ 14/11/2026 នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅក្រុមប្រជាជន លេខ ១, ២, ៣ និងលេខ ៦ សង្កាត់បាឌិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងអបអរសាទរទិវាមហាសាមគ្កីជនជាតិទាំងមូលនៅសង្កាត់ ប៉ា ឌិញ (ហាណូយ) (រូបថត៖ Van Diep/TTXVN)ថ្លែងមតិក្នុងថ្ងៃបុណ្យនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យបន្តពូនជ្រំចំណង់សាមគ្គីភាព កសាងសហគមន៍ឱ្យមានភាពកក់ក្តៅ និងមានការទទួលខុសត្រូវ; ចាំបាច់ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ផ្ទះវប្បធម៌ ជាពិសេសគឺផ្ទះវប្បធម៌នៃក្រុមប្រជាជន រួមទាំងក្រុមប្រជាជនតាមតំបន់នីមួយៗ ឆ្ពោះទៅរកការធានាថា តំបន់ប្រជាជននីមួយៗសុទ្ធតែមានកន្លែងសម្រាប់រៀបចំសកម្មភាពរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅ និងបង្កើតលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យប្រជាជនបានចូលរួមក្នុងសកម្មភាពសហគមន៍; ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន លើកកម្ពស់គុណភាពមណ្ឌលសុខភាព បង្កើតលក្ខខណ្ឌឱ្យប្រជាជនបានពិនិត្យ និងព្យាបាលជំងឺជាប្រចាំ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអប់រំ និងការសិក្សារបស់កុមារ; បង្កលក្ខខណ្ឌឱ្យកុមារដែលមានអាយុពី ១៧-១៨ ឆ្នាំ បន្តទទួលបានការសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានជំនឿទុកចិត្តថា ពីថ្ងៃបុណ្យនេះ ស្មារតីសាមគ្គីភាព និងតម្លៃវប្បធម៌ដ៏ល្អប្រសើររបស់សង្កាត់បាឌិញ នឹងបន្តត្រូវបានពូនជ្រំតាមរយៈសកម្មភាពជាក់ស្តែង; គ្រប់ជំនាន់រួមគ្នាថែរក្សា ពង្រីកប្រពៃណីវប្បធម៌ និងបដិវត្តន៍របស់រដ្ឋធានី បន្តវេនដល់កូនចៅនូវទឹកចិត្តស្នេហាជាតិ របៀបរស់នៅប្រកបដោយសេចក្តីស្រឡាញ់រាប់អាន និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ នោះគឺជាមូលដ្ឋានគ្រឹះដ៏និរន្តរភាព ដើម្បីរួមគ្នាកសាងរដ្ឋធានី និងប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមានជីវភាពរស់នៅសម្បូរធូធារ សុខសាន្ត និងមានសុភមង្គល។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានជូនអំណោយដល់បុគ្គល និងគ្រួសារគំរូ ក៏ដូចជាគ្រួសារដែលមានស្ថានភាពលំបាក៕ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅក្រុមប្រជាជន លេខ ១, ២, ៣ និងលេខ ៦ សង្កាត់បាឌិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងអបអរសាទរទិវាមហាសាមគ្កីជនជាតិទាំងមូលនៅសង្កាត់ ប៉ា ឌិញ (ហាណូយ) (រូបថត៖ Van Diep/TTXVN)ថ្លែងមតិក្នុងថ្ងៃបុណ្យនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យបន្តពូនជ្រំចំណង់សាមគ្គីភាព កសាងសហគមន៍ឱ្យមានភាពកក់ក្តៅ និងមានការទទួលខុសត្រូវ; ចាំបាច់ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ផ្ទះវប្បធម៌ ជាពិសេសគឺផ្ទះវប្បធម៌នៃក្រុមប្រជាជន រួមទាំងក្រុមប្រជាជនតាមតំបន់នីមួយៗ ឆ្ពោះទៅរកការធានាថា តំបន់ប្រជាជននីមួយៗសុទ្ធតែមានកន្លែងសម្រាប់រៀបចំសកម្មភាពរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅ និងបង្កើតលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យប្រជាជនបានចូលរួមក្នុងសកម្មភាពសហគមន៍; ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន លើកកម្ពស់គុណភាពមណ្ឌលសុខភាព បង្កើតលក្ខខណ្ឌឱ្យប្រជាជនបានពិនិត្យ និងព្យាបាលជំងឺជាប្រចាំ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអប់រំ និងការសិក្សារបស់កុមារ; បង្កលក្ខខណ្ឌឱ្យកុមារដែលមានអាយុពី ១៧-១៨ ឆ្នាំ បន្តទទួលបានការសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានជំនឿទុកចិត្តថា ពីថ្ងៃបុណ្យនេះ ស្មារតីសាមគ្គីភាព និងតម្លៃវប្បធម៌ដ៏ល្អប្រសើររបស់សង្កាត់បាឌិញ នឹងបន្តត្រូវបានពូនជ្រំតាមរយៈសកម្មភាពជាក់ស្តែង; គ្រប់ជំនាន់រួមគ្នាថែរក្សា ពង្រីកប្រពៃណីវប្បធម៌ និងបដិវត្តន៍របស់រដ្ឋធានី បន្តវេនដល់កូនចៅនូវទឹកចិត្តស្នេហាជាតិ របៀបរស់នៅប្រកបដោយសេចក្តីស្រឡាញ់រាប់អាន និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ នោះគឺជាមូលដ្ឋានគ្រឹះដ៏និរន្តរភាព ដើម្បីរួមគ្នាកសាងរដ្ឋធានី និងប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមានជីវភាពរស់នៅសម្បូរធូធារ សុខសាន្ត និងមានសុភមង្គល។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានជូនអំណោយដល់បុគ្គល និងគ្រួសារគំរូ ក៏ដូចជាគ្រួសារដែលមានស្ថានភាពលំបាក៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០15/11/2026ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។ អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត