ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ 14/11/2026 នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅក្រុមប្រជាជន លេខ ១, ២, ៣ និងលេខ ៦ សង្កាត់បាឌិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងអបអរសាទរទិវាមហាសាមគ្កីជនជាតិទាំងមូលនៅសង្កាត់ ប៉ា ឌិញ (ហាណូយ) (រូបថត៖ Van Diep/TTXVN)ថ្លែងមតិក្នុងថ្ងៃបុណ្យនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យបន្តពូនជ្រំចំណង់សាមគ្គីភាព កសាងសហគមន៍ឱ្យមានភាពកក់ក្តៅ និងមានការទទួលខុសត្រូវ; ចាំបាច់ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ផ្ទះវប្បធម៌ ជាពិសេសគឺផ្ទះវប្បធម៌នៃក្រុមប្រជាជន រួមទាំងក្រុមប្រជាជនតាមតំបន់នីមួយៗ ឆ្ពោះទៅរកការធានាថា តំបន់ប្រជាជននីមួយៗសុទ្ធតែមានកន្លែងសម្រាប់រៀបចំសកម្មភាពរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅ និងបង្កើតលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យប្រជាជនបានចូលរួមក្នុងសកម្មភាពសហគមន៍; ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន លើកកម្ពស់គុណភាពមណ្ឌលសុខភាព បង្កើតលក្ខខណ្ឌឱ្យប្រជាជនបានពិនិត្យ និងព្យាបាលជំងឺជាប្រចាំ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអប់រំ និងការសិក្សារបស់កុមារ; បង្កលក្ខខណ្ឌឱ្យកុមារដែលមានអាយុពី ១៧-១៨ ឆ្នាំ បន្តទទួលបានការសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានជំនឿទុកចិត្តថា ពីថ្ងៃបុណ្យនេះ ស្មារតីសាមគ្គីភាព និងតម្លៃវប្បធម៌ដ៏ល្អប្រសើររបស់សង្កាត់បាឌិញ នឹងបន្តត្រូវបានពូនជ្រំតាមរយៈសកម្មភាពជាក់ស្តែង; គ្រប់ជំនាន់រួមគ្នាថែរក្សា ពង្រីកប្រពៃណីវប្បធម៌ និងបដិវត្តន៍របស់រដ្ឋធានី បន្តវេនដល់កូនចៅនូវទឹកចិត្តស្នេហាជាតិ របៀបរស់នៅប្រកបដោយសេចក្តីស្រឡាញ់រាប់អាន និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ នោះគឺជាមូលដ្ឋានគ្រឹះដ៏និរន្តរភាព ដើម្បីរួមគ្នាកសាងរដ្ឋធានី និងប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមានជីវភាពរស់នៅសម្បូរធូធារ សុខសាន្ត និងមានសុភមង្គល។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានជូនអំណោយដល់បុគ្គល និងគ្រួសារគំរូ ក៏ដូចជាគ្រួសារដែលមានស្ថានភាពលំបាក៕

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅក្រុមប្រជាជន លេខ ១, ២, ៣ និងលេខ ៦ សង្កាត់បាឌិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងអបអរសាទរទិវាមហាសាមគ្កីជនជាតិទាំងមូលនៅសង្កាត់ ប៉ា ឌិញ (ហាណូយ) (រូបថត៖ Van Diep/TTXVN)ថ្លែងមតិក្នុងថ្ងៃបុណ្យនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យបន្តពូនជ្រំចំណង់សាមគ្គីភាព កសាងសហគមន៍ឱ្យមានភាពកក់ក្តៅ និងមានការទទួលខុសត្រូវ; ចាំបាច់ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ផ្ទះវប្បធម៌ ជាពិសេសគឺផ្ទះវប្បធម៌នៃក្រុមប្រជាជន រួមទាំងក្រុមប្រជាជនតាមតំបន់នីមួយៗ ឆ្ពោះទៅរកការធានាថា តំបន់ប្រជាជននីមួយៗសុទ្ធតែមានកន្លែងសម្រាប់រៀបចំសកម្មភាពរួម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅ និងបង្កើតលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យប្រជាជនបានចូលរួមក្នុងសកម្មភាពសហគមន៍; ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន លើកកម្ពស់គុណភាពមណ្ឌលសុខភាព បង្កើតលក្ខខណ្ឌឱ្យប្រជាជនបានពិនិត្យ និងព្យាបាលជំងឺជាប្រចាំ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអប់រំ និងការសិក្សារបស់កុមារ; បង្កលក្ខខណ្ឌឱ្យកុមារដែលមានអាយុពី ១៧-១៨ ឆ្នាំ បន្តទទួលបានការសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានជំនឿទុកចិត្តថា ពីថ្ងៃបុណ្យនេះ ស្មារតីសាមគ្គីភាព និងតម្លៃវប្បធម៌ដ៏ល្អប្រសើររបស់សង្កាត់បាឌិញ នឹងបន្តត្រូវបានពូនជ្រំតាមរយៈសកម្មភាពជាក់ស្តែង; គ្រប់ជំនាន់រួមគ្នាថែរក្សា ពង្រីកប្រពៃណីវប្បធម៌ និងបដិវត្តន៍របស់រដ្ឋធានី បន្តវេនដល់កូនចៅនូវទឹកចិត្តស្នេហាជាតិ របៀបរស់នៅប្រកបដោយសេចក្តីស្រឡាញ់រាប់អាន និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ នោះគឺជាមូលដ្ឋានគ្រឹះដ៏និរន្តរភាព ដើម្បីរួមគ្នាកសាងរដ្ឋធានី និងប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមានជីវភាពរស់នៅសម្បូរធូធារ សុខសាន្ត និងមានសុភមង្គល។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានជូនអំណោយដល់បុគ្គល និងគ្រួសារគំរូ ក៏ដូចជាគ្រួសារដែលមានស្ថានភាពលំបាក៕