ព័ត៌មាន វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន 14/11/2026 តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ប្រទេសកម្ពុជា (រូបថត៖ VNA)នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសកម្មភាពនានានៅប្រទេស កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; ថ្នាក់ដឹកនាំនាយកដ្ឋានពិធីការកម្ពុជា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន មិញវូ (Nguyen Minh Vu); លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ធីវ៉ាន់អាញ់ (Nguyen Thi Van Anh) ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ និងជាតំណាងអចិន្ត្រៃយ៍របស់ប្រធានរដ្ឋនៅក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា។ក្នុងនាមជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនីតាំងពីឆ្នាំ១៩៧៩ វៀតណាមតែងតែខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ ព្រមទាំងដើរតួនាទីស្នូលនៃចលនាហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ វប្បធម៌ និងសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីត្រូវបានកំណត់ថាជាចំណុចផ្តោតសំខាន់ដែលវៀតណាមជំរុញនៅក្នុងសហគមន៍។ រដ្ឋធានីហាណូយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បញ្ជាក់ថា វៀតណាមតែងតែផ្តល់សារៈសំខាន់ដល់សហគមន៍ហ្វ្រង់កូហ្វូនី ដោយបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ភាពធន់ ពហុភាគីនិយម ពិពិធកម្ម ព្រមទាំងម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; និងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសមាជិកទាំងអស់ កសាងសហគមន៍ហ្វ្រង់កូហ្វូនីប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន ជាកន្លែងដែលភាពចម្រុះក្លាយជាចំណុចខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម គណៈប្រតិភូជាន់ខ្ពស់វៀតណាម

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ប្រទេសកម្ពុជា (រូបថត៖ VNA)នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសកម្មភាពនានានៅប្រទេស កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; ថ្នាក់ដឹកនាំនាយកដ្ឋានពិធីការកម្ពុជា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន មិញវូ (Nguyen Minh Vu); លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ធីវ៉ាន់អាញ់ (Nguyen Thi Van Anh) ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ និងជាតំណាងអចិន្ត្រៃយ៍របស់ប្រធានរដ្ឋនៅក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា។ក្នុងនាមជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនីតាំងពីឆ្នាំ១៩៧៩ វៀតណាមតែងតែខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ ព្រមទាំងដើរតួនាទីស្នូលនៃចលនាហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ វប្បធម៌ និងសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីត្រូវបានកំណត់ថាជាចំណុចផ្តោតសំខាន់ដែលវៀតណាមជំរុញនៅក្នុងសហគមន៍។ រដ្ឋធានីហាណូយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បញ្ជាក់ថា វៀតណាមតែងតែផ្តល់សារៈសំខាន់ដល់សហគមន៍ហ្វ្រង់កូហ្វូនី ដោយបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ភាពធន់ ពហុភាគីនិយម ពិពិធកម្ម ព្រមទាំងម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; និងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសមាជិកទាំងអស់ កសាងសហគមន៍ហ្វ្រង់កូហ្វូនីប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន ជាកន្លែងដែលភាពចម្រុះក្លាយជាចំណុចខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០15/11/2026ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។ អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ14/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត