ព័ត៌មាន វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន 14/11/2026 តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ប្រទេសកម្ពុជា (រូបថត៖ VNA)នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសកម្មភាពនានានៅប្រទេស កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; ថ្នាក់ដឹកនាំនាយកដ្ឋានពិធីការកម្ពុជា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន មិញវូ (Nguyen Minh Vu); លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ធីវ៉ាន់អាញ់ (Nguyen Thi Van Anh) ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ និងជាតំណាងអចិន្ត្រៃយ៍របស់ប្រធានរដ្ឋនៅក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា។ក្នុងនាមជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនីតាំងពីឆ្នាំ១៩៧៩ វៀតណាមតែងតែខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ ព្រមទាំងដើរតួនាទីស្នូលនៃចលនាហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ វប្បធម៌ និងសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីត្រូវបានកំណត់ថាជាចំណុចផ្តោតសំខាន់ដែលវៀតណាមជំរុញនៅក្នុងសហគមន៍។ រដ្ឋធានីហាណូយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បញ្ជាក់ថា វៀតណាមតែងតែផ្តល់សារៈសំខាន់ដល់សហគមន៍ហ្វ្រង់កូហ្វូនី ដោយបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ភាពធន់ ពហុភាគីនិយម ពិពិធកម្ម ព្រមទាំងម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; និងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសមាជិកទាំងអស់ កសាងសហគមន៍ហ្វ្រង់កូហ្វូនីប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន ជាកន្លែងដែលភាពចម្រុះក្លាយជាចំណុចខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ប្រទេសកម្ពុជា (រូបថត៖ VNA)នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសកម្មភាពនានានៅប្រទេស កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; ថ្នាក់ដឹកនាំនាយកដ្ឋានពិធីការកម្ពុជា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន មិញវូ (Nguyen Minh Vu); លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ធីវ៉ាន់អាញ់ (Nguyen Thi Van Anh) ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ និងជាតំណាងអចិន្ត្រៃយ៍របស់ប្រធានរដ្ឋនៅក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា។ក្នុងនាមជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនីតាំងពីឆ្នាំ១៩៧៩ វៀតណាមតែងតែខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ ព្រមទាំងដើរតួនាទីស្នូលនៃចលនាហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ វប្បធម៌ និងសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីត្រូវបានកំណត់ថាជាចំណុចផ្តោតសំខាន់ដែលវៀតណាមជំរុញនៅក្នុងសហគមន៍។ រដ្ឋធានីហាណូយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បញ្ជាក់ថា វៀតណាមតែងតែផ្តល់សារៈសំខាន់ដល់សហគមន៍ហ្វ្រង់កូហ្វូនី ដោយបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ភាពធន់ ពហុភាគីនិយម ពិពិធកម្ម ព្រមទាំងម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; និងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសមាជិកទាំងអស់ កសាងសហគមន៍ហ្វ្រង់កូហ្វូនីប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន ជាកន្លែងដែលភាពចម្រុះក្លាយជាចំណុចខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕