• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) – "អ្នកព្យាបាល" ជំងឺពីកំណើត

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតប្រជាជន ទី្រញ ហុងសើន (Trinh Hong Son) នាយករងមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc)

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតប្រជាជន ទី្រញ ហុងសើន (Trinh Hong Son) នាយករងមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc) គឺម្នាក់​ក្នុង​ចំណោមបណ្តាវេជ្ជបណ្ឌិជំនាន់ទី ៣ បានរួមចំណែកដ៏មានតម្លៃក្នុងការទទួលមរតក និងអភិវឌ្ឍសមិទ្ធិផលក្នុងការវះកាត់​ថ្លើម នៅវៀតណាម របស់លោកសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត តុន​ថឹត​ទុង (Ton That Tung) ដែលបានទទួលមរណភាពទៅហើយ គឹជា​អ្នក​ដំបូងក្នុង​ការអនុវត្តការប្តូរសរីរាង្គ។ លោក សើន (Son) បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្តូរ​សរីរាង្គដែ​លជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់នៃវេជ្ជសាស្ត្រមនុស្ស ហើយបានអភិវឌ្ឍនៅប្រទេសវៀតណាម នាំមកនូវឱកាសរស់​នៅ​ដ៏អព្ភូតហេតុដល់អ្នកជំងឺដែលជិត ស្លាប់

ជាងបីទសវត្សរ៍នៃការនាំអ្នកជំងឺត្រឡប់មកវិញជីវភាពរស់នៅ​ធម្មតាពី "ទ្វារនៃសេចក្តីស្លាប់"

ជាង ៣០ ឆ្នាំដែល​ធ្វើការក្នុងវិស័យវះកាត់ លោកសាស្រ្តាចារ្យ វេជ្ជណ្ឌិត ទ្រីញ​ ហុង​សើន (Trinh Hong Son) បានគេស្គាល់ថា ជាអ្នកដែលបាននាំអ្នកជំងឺត្រឡប់ពី "ទ្វារនៃសេចក្តី​ស្លាប់" ។ ដោយសារ "សមត្ថភាពព្យាបាល" ដ៏ពិសេសនេះ ដែលលោកបានជួយនិង​ព្យាបាលករណីធ្ងន់ធ្ងរ អ្នកជំងឺមហារីកដែលមានការរីករាលដាលទៅកាន់ច្រើនសរីរាង្គ ឬអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមានឱកាសរស់នៅតែប៉ុន្មានភាគរយប៉ុណ្ណោះ។

ប្រសិនបើមន្ទីរពេទ្យ វៀតឌឹក (Viet Duc) បានគេស្គាល់ថា ជាមន្ទីរពេទ្យឈានមុខគេសម្រាប់ការបណ្តុះបណ្តាលដៃមាសនៃការវះកាត់របស់វៀតណាមដែលក្នុងនោះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ ហុង​សើន (Trinh Hong Son) គឺជា "ដៃមាសពិសេស" ផងដែរ។

លោកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលនៅពេលយើងស្វែងរកព័ត៌មាននៅលើបណ្តាញសង្គម ឬក្នុងកាសែត រឿងរ៉ាវអំពីលោកបានចែករំលែកដោយសាច់​ញាតិរបស់អ្នក​ជំងឺ ឬសូម្បីតែអ្នកជំងឺដែលទទួលការព្យាបាលដោយផ្ទាល់ពីគាត់។

 


លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិតប្រជាជន ទ្រីញ ហុងសើន (Trinh Hong Son) (ខែធ្នូ ឆ្នាំ ២០២១)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង 


លោកសាស្រ្តាចារ្យ វេជ្ជបណ្ដិត ទ្រីញ ហុងសើន (Trinh Hong Son) នាយករងមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc) ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ១១០ ឆ្នាំនៃទិវាបង្កើតមន្ទីរពេទ្យ។ រូបថត៖ ត្រឹន​ថាញ​យ៉ាង 


ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc) ក្នុងពិធីរំលឹកខួបលើកទី ១១០ ឆ្នាំ នៃទិវាបង្កើតមន្ទីរពេទ្យ។ រូបថត៖ រូបថត៖ ត្រឹន​ថាញ​យ៉ាង


នៅក្នុងសិក្ខាសាលា អនឡាញមួយ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត  ទ្រីញ ហុងសើន (Trinh Hong Son) បានចែករំលែករឿងរ៉ាវជាច្រើនក្នុងអាជីពរបស់លោក។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


គណៈប្រតិភូ និងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ហ៊ុង​សើន (Trinh Hong Son) បានថតរូបអនុស្សាវរីយ៍ នៅឯកិច្ចពិភាក្សា តាមរយៈអ៊ីនធើណិត ក្រោមប្រធានបទ ការបរិច្ចាកសរីរាង្គ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យមរណភាពខួរក្បាលនៅមន្ទីរពេទ្យមូលដ្ឋាន។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


ក្នុង​ចំណោម​បណ្តា​​រឿង​អំពី លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ​ហ៊ុង​សើន (Trinh Hong Son) ដែ​ល​មាន​រឿង​រ៉ាវរបស់​នាយក​ក្រុមហ៊ុន​ច្បាប់​ដែល​បាន​ចែក​រំលែក​នៅ​លើ​បណ្តាសង្គម ផ្ទាល់​ខ្លួន​របស់​គាត់ ហើយ​ក្រោយ​មក​​បាន​កាសែត​មួយ​ចំនួន​ដក​ស្រង់​សម្ដី។ ម្តាយរបស់គាត់មានជំងឺមហារីក ដំណាក់កាលចុងក្រោយ ដែលមានឱកាសរស់នៅតែ ៥%។ ប៉ុន្តែ​អព្ភូតហេតុ​មួយ​បាន​កើត​ឡើង​ចំពោះ​អ្នក​ជំងឺ​នេះ បន្ទាប់​ពីឆ្លង​ការ​វះ​កាត់​ ក្នុងរយៈ​ពេល ៨ ម៉ោងនិង​ ៣០ នាទី ដែល​អនុវត្ត​ដោយ​ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ​ហ៊ុង​សើន (Trinh Hong Son) ផ្ទាល់។

ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ។ ការសន្ទនារវាងគាត់ និង វេជ្ជបណ្ឌិត សើន ( Son) ក្នុងដំណើរជួយសង្គ្រោះជីវិតម្តាយរបស់គាត់ ដែលគូររូបដ៏រស់រវើកនៃក្រមសីលធម៌វេជ្ជសាស្ត្ររបស់គ្រូពេទ្យដែលគួរឱ្យគោរព និងអ្វីដែលមិនអាចពន្យល់បានអំពីវិជ្ជាជីវៈជាក់លាក់ណាមួយ។

លោកវេជ្ជបណ្ឌិត សើន (Son) បាន​សរសេរការសន្យាជាលាយលក្ខណ៍អក្សរដល់គាត់ ព្រោះខ្លាចគេប្តឹង។ ប៉ុន្តែការភ័យខ្លាចនេះមិនមែនសម្រាប់ខ្លួនគាត់ទេ ប៉ុន្តែដោយសារតែ "ក្នុង​មួយថ្ងៃ ខ្ញុំវះកាត់ករណីជាច្រើន ដែលសុទ្ធតែពិបាកដូចម្តាយរបស់អ្នក ដូច្នេះប្រសិនបើខ្ញុំជាប់ពាក់ព័ន្ធក្នុងបណ្តឹងនោះ ខ្ញុំនឹង​មិនយក​ចិត្តទុកដាក់​លើអ្នកជំងឺទៀតហើយ។  ខ្ញុំខ្លាចជំនួសអ្នកជំងឺ មិនមែនសម្រាប់ខ្លួនខ្ញុំទេ»។ មេធាវី​រូបនេះបាន​សរសេរ​លិខិត​សន្យា​ឡើង​វិញ ហើយ​ប្រាប់​លោក​សាស្ត្រាចារ្យ​​ បណ្ឌិត សើន (Son)  ថា «ប្រើលិខិតនេះ​ នៅ​ពេល​ក្រោយ»។ ព្រោះតាមគាត់ លិខិត​សន្យានោះ​​បាន​សរសេរ តាមរបៀបសាមញ្ញ គឺមិនគ្រប់គ្រាន់ទេ ដើម្បីការពារវេជ្ជបណ្ឌិត ពីល្បិចបោកប្រាស់ ដែលមនុស្សនៅតែធ្វើ។

លោកវេជ្ជបណ្ឌិត ទ្រីញ​ ហុងសើន (Trinh Hong Son) ក៏មានទម្លាប់ពិសេសមួយដែរ គឺមិនត្រឹមតែកត់ត្រាឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត មុខរបរ ស្ថានភាពគ្រួសារ ក៏ដូចជាប្រាក់ចំណូលរបស់អ្នកជំងឺម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលោក​បាន​ចង់​ចាំព័ត៌មានទាំងនោះ ផងដែរ។ ដូចការចែករំលែករបស់អ្នកនិពន្ធដ៏ល្បីល្បាញដែលបានព្យាបាលដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ ហុងសើន (Trinh Hong Son)៖ "ទឹកចិត្តនិង​ជំនាញ។ ពាក្យទាំងពីរនេះ​គឺ​ស្អាត​​បំផុត​ដែលលោក​​វេជ្ជបណ្ឌិត សើន ( Son) បរិច្ចាគ​ទាំងស្រុង​ជូនអ្នក​ជំងឺ…”។ អ្នក​ជំងឺ​ទាំងស្រុងសុទ្ធ​តែ​មាន​ការ​គិត​ដូច​គ្នា​នោះ​គឺ​ការ​ទទួល​«ភព្វសំណាង»ដែលលោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ទ្រីញ​ ហុងសើន (Trinh Hong Son) ផ្ដល់​ឱ្យ។ ជាការពិតណាស់ ប្រសិនបើវេជ្ជបណ្ឌិតបាន "ចេញផ្កា" នោះ លើសពីអ្វីទាំងអស់ អ្នកជំងឺគឺជាអ្នកដែលទទួលបាន "ភព្វសំណាង" ពីពួកគេ។

ដំណើរនៃការប្តូរសរីរាង្គនៅវៀតណាម៖ នឹងធ្វើរហូតដល់ដង្ហើមចុងក្រោយ 

ធ្វើការនៅដេប៉ាតេម៉ង់ជំងឺមហារីក មន្ទីរពេទ្យវៀតឌឹក (Viet Duc) លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ទ្រីញ​ហុង​សើន (Trinh Hong Son) គឺជាមនុស្សដែលមើលឃើញយ៉ាងច្បាស់បំផុតនូវការឈឺចាប់ ក្តីសង្ឃឹម និងពេលខ្លះគោល​បំណង់ដែលមិនទាន់សម្រេចរបស់អ្នកជម្ងឺមហារីក។  អ្នក​ជំងឺ​ទាំង​នេះ​មាន​ឱកាស​​​​សង្គ្រោះ​​​ជីវិត​របស់​ពួកគេ ​ប្រសិន​បើ​ពួកគេ​​បាន​ប្តូរ​សរីរាង្គភ្លាមៗ។ ប៉ុន្តែឱកាសទាំងនេះត្រូវបានបោះបង់​ចោល ដោយសារហេតុផលតែមួយគត់នៃការយល់ដឹងរបស់មនុស្សអំពីការបរិច្ចាគសរីរាង្គ។

យោងតាមលោកសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son)  ការប្តូរសរីរាង្គរួមមានដំណើរការចំនួន ៤៖ ការរៀបចំអ្នកផ្តល់សរីរាង្គ ការរៀបចំអ្នកទទួល ការរៀបចំបុគ្គលិកបច្ចេកទេស និងការត្រួតពិនិត្យនិងការថែទាំក្រោយការប្តូរសរីរាង្គ។ បច្ចុប្បន្ន វៀតណាម​បាន​ធ្វើ​បាន​យ៉ាង​ល្អ​​ដំណើរការ​បី​ក្នុង​ចំណោម​ដំណើរការ​ទាំង​បួន​នេះ។ មានតែដំណើរការនៃការរៀបចំអ្នក​ផ្តល់សរីរាង្គប៉ុណ្ណោះដែលខ្សោយ​។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ ហុង​សើន ( Trinh Hong Son) បានបញ្ជូនទៅប្រទេសបារាំងដើម្បីសិក្សាការប្តូរសរីរាង្គ និងថ្លើម តាំងពីឆ្នាំ ១៩៩៧។ មជ្ឈមណ្ឌលជាតិសម្រាប់ការសម្របសម្រួលសរីរាង្គដែលលោកធ្វើជានាយកគឺដំណើរការតាមទម្រង់​រូបភាព​របស់សហរដ្ឋអាមេរិករួមជាមួយនឹងប្រទេសជប៉ុន និងរៀនបទពិសោធន៍របស់ប្រទេសចិន។ មជ្ឈមណ្ឌលជាតិ​សម្រាប់​ការសម្របសម្រួលសរីរាង្គជប៉ុន ដែលជាឧស្សាហកម្មប្តូរសរីរាង្គរបស់ប្រទេសជប៉ុន​ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកដូចជាគំរូស្តង់ដារសម្រាប់ប្រទេសជុំវិញពិភពលោកដើម្បីអនុវត្ត  ។

 

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ហុង​សើន ( Trinh Hong Son) ក្នុងការវះកាត់រំលាយអាហារនៅបន្ទប់វះកាត់នៃមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


អ្នកជំងឺ​ក្រោយ​ពីការ​វះកាត់​​បាន​ទៅ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដោយ​លោកសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត ទ្រីញ​ហុង​សើន (Trinh Hong Son) នៅ​គ្រែ​មន្ទីរពេទ្យ​។ រូបថត៖ ត្រឹន​ថាញយ៉ាង


លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ហុង​សើន (Trinh Hong Son) ក្នុងការវះកាត់រំលាយអាហារនៅបន្ទប់វះកាត់នៃមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


វេជ្ជបណ្ឌិតវ័យក្មេងបានបង្រៀនអំពីបទពិសោធន៍ ក្នុងការវះកាត់រំលាយអាហារដោយការអានហ្វិមដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ទ្រីញ​ហុង​សើន (Trinh Hong Son ) ។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


បើតាមលោកវេជ្ជបណ្ឌិត សើន (Son) ជាក់ស្តែងនៅប្រទេសវៀតណាម ប្រភពនៃការបរិច្ចាគពីអ្នកបរិច្ចាគដែល​បាន​ស្លាប់ខួរក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ និងជំងឺសរសៃឈាមខួរក្បាលជាដើម សម្បូរណាស់។ ចំនួនមនុស្សដែលរង់ចាំការប្តូរសរីរាង្គ ជារៀងរាល់ឆ្នាំក៏កើនឡើងច្រើនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះការយល់ដឹងអំពីការស្លាប់ខួរក្បាល និង​ជាពិសេសបញ្ហានៃកត្តាវប្បធម៌ និងប្រពៃណី គឺជាឧបសគ្គដ៏ធំបំផុតក្នុងការប្តូរសរីរាង្គនៅក្នុងប្រទេសវៀតណាម។

ជាជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរជាក់លាក់មួយនៅក្នុងសង្គមនៃការយល់ដឹងអំពីការបរិច្ចាកសរីរាង្គ ទោះបីជាមិនច្រើនដូចការរំពឹងទុករបស់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញ​ ហុងសើន (Trinh Hong Son) ក៏ដោយ។ ឥឡូវនេះ មជ្ឈមណ្ឌលជាតិ​សម្រាប់ការសម្របសម្រួលសរីរាង្គបានទទួលពាក្យចុះបញ្ជាឈ្មោះ​រាប់​ពាន់សម្រាប់ការបរិច្ចាគសរីរាង្គពីមនុស្សជាច្រើន​នាក់ក្នុងសង្គម។

ប្រាជ្ញាជនម្នាក់បានចែករំលែកថា ប្រសិនបើមនុស្សយល់អំពីច្បាប់ទាំងអស់នៃ​ការវិល​ទៅមក​តាម​លំដាប់លំដោយនូវជីវិត ពួកគេនឹងមិនព្យាយាមចូលរួម និងជ្រៀតជ្រែកចូលនូវជីវិតជីវសាស្រ្តដ៏ខ្លីនោះឡើយ។ ផ្ទុយទៅវិញ វាអាចធ្វើឱ្យការស្លាប់របស់មនុស្សម្នាក់កាន់តែមានអត្ថន័យ កាន់តែមានភាពមនុស្សធម៌ ហើយលើសពីនេះទៅទៀតអាចរួមចំណែកដល់ការវិល​ទៅមក​តាម​លំដាប់​លំដោយ​នូវជីវិត។

នេះក៏ជា​ការខ្វល់ចិត្តរបស់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទីញ​ ហ៊ុង​សើន (Trinh Hong Son) ដែលនៅតែជិត​ឈានដល់សេចក្តីស្លាប់របស់មនុស្ស ជាមួយនឹងបេសកកម្ម "ព្យាបាល" ជីវិតនីមួយៗ បានកើតជាថ្មីសម្រាប់លោកដែលគឺជាសេចក្តីរីករាយគ្មានទីបញ្ចប់ សុខភាព និងថាមពលជីវិតរបស់អ្នក./.

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង ប្រែសម្រួល​ដោយង្វៀនយ៉ាង

លោកស្រីបណ្ឌិតផ្នែកអប់រំ ង្វៀន ធុវអាញ (Nguyen Thuy Anh) និងរឿងរ៉ាវធំឡើងជាមួយកុមារ

លោកស្រីបណ្ឌិតផ្នែកអប់រំ ង្វៀន ធុវអាញ (Nguyen Thuy Anh) និងរឿងរ៉ាវធំឡើងជាមួយកុមារ

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេល ១២ ឆ្នាំ ដើម្បីជួយកុមារចាត់ទុកថា ការអានជាចំណូលចិត្តផ្ទាល់ខ្លួន សកម្មភាពស្ម័គ្រចិត្ត និងបង្កើតទម្លាប់ពេញមួយជីវិត។

Top