លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) អ្នកបានពង្រីក និងពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក
ជាមួយផ្នត់គំនិតយុទ្ធសាស្ត្រមុតស្រួច និងសមត្ថភាពតភ្ជាប់ស៊ីជម្រៅទូលំទូលាយ លោកឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក ផាម ក្វាងវិញ (Pham Quang Vinh) ត្រូវបានគេស្គាល់ថា ជាអ្នកការទូតដ៏ឆ្នើមម្នាក់របស់វៀតណាម ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេស ក៏ដូចជាដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) បានចាប់ផ្ដើមអាជីពរបស់គាត់ជាមួយនឹងកិច្ចការពហុភាគី នៅស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិក្នុងអំឡុងពេលជិត ២៧ឆ្នាំ បន្ទាប់មកមានជាង ៧ ឆ្នាំ ធ្វើការជាមួយនឹងបណ្ដាបញ្ហាអាស៊ាន ក្នុងឋានៈជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ានរបស់វៀតណាម ហើយនិងជិត ៤ ឆ្នាំ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក។
រាល់ដំណាក់កាល រាល់ការងារ មិនត្រឹមតែបន្សល់ទុកនូវអនុស្សាវរីយ៍ដែល ដែលមិនអាចបំភ្លេចបានប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលោកឱ្យមានទស្សនៈវិស័យជាសកល សមត្ថភាពដោះស្រាយបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ និងសមត្ថភាពសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផងដែរ។
ដោយបទពិសោធន៍ដ៏មានតម្លៃ និងមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងនេះ បានបង្កើតឱ្យឯកអគ្គរដ្ឋទូត មួយរូប ពោរពេញដោយភាពក្លាហាន និងមានការសម្រេចចិត្តដ៏ប្តូរប្តេជ្ញ មានការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងវៀតណាម- អាមេរិក។
ទទួលភារកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន D.C. ក្នុងឆ្នាំ២០១៤ បន្ទាប់ពីមួយឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការ ក្នុងឆ្នាំ ២០១៣ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) មានការព្រួយបារម្ភ និងកង្វល់ជាច្រើន។ លោកយល់ច្បាស់ថា នេះគឺជាដំណាក់កាលសំខាន់ ប៉ុន្តែក៏ពោរពេញដោយបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយដែរ។ នោះគឺធ្វើដូចម្ដេច ដើម្បីអនុវត្តក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យក្លាយជាកិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែង តាមរយៈបង្កើតនូវព្រឹត្តិការណ៍សំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈ និមិត្តរូបខ្ពស់ ក្នុងឆ្នាំ២០២៥ ជាពេលវេលា ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ស២០ នៃការធ្វើប្រក្រតីកម្មទំនាក់ទំនង ឬកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងលទ្ធភាពនៃការផ្ទេរអំណាចរវាងរដ្ឋាបាលទាំងពីរ សហរដ្ឋអាមេរិក។
រាល់ក្ដីបារម្ភ និងកង្វាល់ទាំងនោះ មិនបានធ្វើឱ្យលោកពិបាកចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ នោះបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ជំរុញឱ្យលោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ ( Pham Quang Vinh) ដាក់អស់ពីចិត្ត អស់ពីចំណេះដឹង អស់ពីបទពិសោធន៍ និងសមត្ថភាពរបស់លោក ដើម្បីកម្លាយបញ្ហាប្រឈមឲ្យក្លាយជាឱកាសទៅវិញ។
លោកគឺជាស្ថាបត្យករសម្ងាត់ នៅពីខាងក្រោយដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក (ខែកក្កដា ឆ្នាំ ២០១៥)។ នេះជាលើកដំបូង ដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមួយរូប បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) បានបញ្ជាក់ថា៖ "ការសម្រេចបាននូវខ្លឹមសារនៃដំណើរទស្សនកិច្ចរបស់លោកអតីតអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong ) គឺជាសក្ខីភាពដ៏ច្បាស់លាស់ និងល្អបំផុតនៃការគោរពប្រព័ន្ធនយោបាយគ្នាទៅវិញទៅមក"។
ជាពិសេស ដោយទេពកោសល្យ និងភាពបត់បែនក្នុងកិច្ចការការបរទេសរបស់លោកឯកអគ្គរដ្ឋទូត វិញ (Vinh) នៅទាំងបានបញ្ជាក់ ខណៈពេលដែលលោកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដំណើរទស្សនកិច្ចចំនួនពីរលើក ទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីអាមេរិកពីរជំនាន់បន្តបន្ទាប់គ្នា។ នោះគឺលោកអតីតប្រធានាធិបតី Barack Obama (ខែឧសភា ឆ្នាំ២០១៦) ជាមួយនឹងសេចក្តីប្រកាសថា សហរដ្ឋអាមេរិកលុបចោលទាំងស្រុងនូវកាហាមឃាត់ការលក់អាវុធរងរបួសដល់វៀតណាម និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump (ខែវិច្ឆិកា ឆ្នាំ២០១៧)។


សូម្បីតែក្នុងបរិបទធ្វើការក្នុងរបបរដ្ឋបាលលោកប្រធានាធិបតី Trump ដែលជាដំណាក់កាលមួយត្រូវបានគេវាយតម្លៃថាមានភាពខុសប្លែកគ្នា និងពិបាកព្យាករណ៍ក្នុងគោលនយោបាយ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) នៅតែបន្តរក្សា និងអភិវឌ្ឍទំនាក់ទំនងជាមួយទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

មិនផ្តោតលើពាក្យពេជន៍ ឬការសន្ទនាវែងឆ្ងាយ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) ផ្តោតទៅលើបញ្ហា និងយកចិត្តទុកដាក់លើការផ្លាស់ប្តូរព័ត៌មានមានប្រយោជន៍ ព្រោះតាមលោក នេះគឺជាកត្តាសំខាន់ ដើម្បីបង្កើតតម្លៃក្នុងរាល់កិច្ចសន្ទនា ជាពិសេសនៅក្នុងបរិយាកាសការទូត "ទៅមកទៅវិញ"។ លោកតែងតែដាក់ខ្លួនលោកក្នុងទីតាំងរបស់ដៃគូ ដើម្បីស្វែងយល់ពីតម្រូវការព័ត៌មានរបស់ដៃគូ តាមរយៈនោះ លោកម្ចាស់ការចែករំលែក ឬឆ្លើយតបទៅនឹងសំណើ កសាងទំនុកចិត្ត និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនង។
ក្នុងពេលវេលាជាច្រើន លោកឯកអគ្គរដ្ឋទូត វិញ(Vinh) បាន "បំបែកកម្រិត" នៃកំណត់ការទូតប្រពៃណី ដើម្បីជំរុញកិច្ចសន្ទនា ដំណើរទស្សនកិច្ច ឬដើម្បីធានាលំហូរព័ត៌មានដោយរលូន លោកមិនក្រែងអែងក្នុងការប្រើទូរស័ព្ទចល័តដើម្បីទាក់ទងជាមួយដៃគូ សូម្បីតែនៅពេល "ជិតដល់ពេល" ឬផុតពាក់កណ្តាលអធ្រាត្រក្នុងករណីបន្ទាន់។ លើសពីនេះ លោកបានបង្កើតឆានែលទំនាក់ទំនងក្រៅផ្លូវការ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់៖ អញ្ជើញដៃគូឱ្យទៅលេងគេហដ្ឋាន (Vietnam House) ដើម្បី "អង្គុយ និងនិយាយលេង" ថែមទាំងទទួលទានអាហារវៀតណាមដ៏សាមញ្ញ។ ជំនួបទាំងនោះមិនត្រឹមតែជាឱកាស ដើម្បីភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃ ដើម្បីផ្លាស់ប្តូរព័ត៌មានច្រើនទិសដៅជាមួយមន្ត្រីជាច្រើន មកពីក្រសួងនានារបស់អាមេរិកក្នុងពេលតែមួយ ដែលជំនួបជាផ្លូវការពិបាកនឹងសម្រេចបានលឿន។
ចំណាប់អារម្មណ៍ដែលលោកបានបន្សល់ទុកមិនត្រឹមតែជាតួលេខនៃទំហំពាណិជ្ជកម្ម ឬដំណើរទស្សនកិច្ចជាន់ខ្ពស់ជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាសិល្បៈកម្លាយភាពខុសគ្នាទៅជាចំណុចរួម បញ្ហាប្រឈមទៅជាឱកាស បើកសម័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក៕
