លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតប្រជាជន ទី្រញ ហុងសើន (Trinh Hong Son) នាយករងមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc)
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតប្រជាជន ទី្រញ ហុងសើន (Trinh Hong Son) នាយករងមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc) គឺម្នាក់ក្នុងចំណោមបណ្តាវេជ្ជបណ្ឌិតជំនាន់ទី ៣ បានរួមចំណែកដ៏មានតម្លៃក្នុងការទទួលមរតក និងអភិវឌ្ឍសមិទ្ធិផលក្នុងការវះកាត់ថ្លើម នៅវៀតណាម របស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត តុនថឹតទុង (Ton That Tung) ដែលបានទទួលមរណភាពទៅហើយ គឹជាអ្នកដំបូងក្នុងការអនុវត្តការប្តូរសរីរាង្គ។ លោក សើន (Son) បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្តូរសរីរាង្គដែលជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់នៃវេជ្ជសាស្ត្រមនុស្ស ហើយបានអភិវឌ្ឍនៅប្រទេសវៀតណាម នាំមកនូវឱកាសរស់នៅដ៏អព្ភូតហេតុដល់អ្នកជំងឺដែលជិត “ស្លាប់”។
ជាងបីទសវត្សរ៍នៃការនាំអ្នកជំងឺត្រឡប់មកវិញជីវភាពរស់នៅធម្មតាពី "ទ្វារនៃសេចក្តីស្លាប់"
ជាង ៣០ ឆ្នាំដែលធ្វើការក្នុងវិស័យវះកាត់ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) បានគេស្គាល់ថា ជាអ្នកដែលបាននាំអ្នកជំងឺត្រឡប់ពី "ទ្វារនៃសេចក្តីស្លាប់" ។ ដោយសារ "សមត្ថភាពព្យាបាល" ដ៏ពិសេសនេះ ដែលលោកបានជួយនិងព្យាបាលករណីធ្ងន់ធ្ងរ អ្នកជំងឺមហារីកដែលមានការរីករាលដាលទៅកាន់ច្រើនសរីរាង្គ ឬអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមានឱកាសរស់នៅតែប៉ុន្មានភាគរយប៉ុណ្ណោះ។
ប្រសិនបើមន្ទីរពេទ្យ វៀតឌឹក (Viet Duc) បានគេស្គាល់ថា ជាមន្ទីរពេទ្យឈានមុខគេសម្រាប់ការបណ្តុះបណ្តាលដៃមាសនៃការវះកាត់របស់វៀតណាមដែលក្នុងនោះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) គឺជា "ដៃមាសពិសេស" ផងដែរ។
លោកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលនៅពេលយើងស្វែងរកព័ត៌មាននៅលើបណ្តាញសង្គម ឬក្នុងកាសែត រឿងរ៉ាវអំពីលោកបានចែករំលែកដោយសាច់ញាតិរបស់អ្នកជំងឺ ឬសូម្បីតែអ្នកជំងឺដែលទទួលការព្យាបាលដោយផ្ទាល់ពីគាត់។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិតប្រជាជន ទ្រីញ ហុងសើន (Trinh Hong Son) (ខែធ្នូ ឆ្នាំ ២០២១)។ រូបថត៖ ត្រឹនថាញយ៉ាង
លោកសាស្រ្តាចារ្យ វេជ្ជបណ្ដិត ទ្រីញ ហុងសើន (Trinh Hong Son) នាយករងមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc) ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ១១០ ឆ្នាំនៃទិវាបង្កើតមន្ទីរពេទ្យ។ រូបថត៖ ត្រឹនថាញយ៉ាង ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc) ក្នុងពិធីរំលឹកខួបលើកទី ១១០ ឆ្នាំ នៃទិវាបង្កើតមន្ទីរពេទ្យ។ រូបថត៖ រូបថត៖ ត្រឹនថាញយ៉ាង នៅក្នុងសិក្ខាសាលា អនឡាញមួយ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) បានចែករំលែករឿងរ៉ាវជាច្រើនក្នុងអាជីពរបស់លោក។ រូបថត៖ ត្រឹនថាញយ៉ាង
គណៈប្រតិភូ និងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញហ៊ុងសើន (Trinh Hong Son) បានថតរូបអនុស្សាវរីយ៍ នៅឯកិច្ចពិភាក្សា តាមរយៈអ៊ីនធើណិត ក្រោមប្រធានបទ “ការបរិច្ចាកសរីរាង្គ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យមរណភាពខួរក្បាលនៅមន្ទីរពេទ្យមូលដ្ឋាន”។ រូបថត៖ ត្រឹនថាញយ៉ាង |
ក្នុងចំណោមបណ្តារឿងអំពី លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហ៊ុងសើន (Trinh Hong Son) ដែលមានរឿងរ៉ាវរបស់នាយកក្រុមហ៊ុនច្បាប់ដែលបានចែករំលែកនៅលើបណ្តាសង្គម ផ្ទាល់ខ្លួនរបស់គាត់ ហើយក្រោយមកបានកាសែតមួយចំនួនដកស្រង់សម្ដី។ ម្តាយរបស់គាត់មានជំងឺមហារីក ដំណាក់កាលចុងក្រោយ ដែលមានឱកាសរស់នៅតែ ៥%។ ប៉ុន្តែអព្ភូតហេតុមួយបានកើតឡើងចំពោះអ្នកជំងឺនេះ បន្ទាប់ពីឆ្លងការវះកាត់ ក្នុងរយៈពេល ៨ ម៉ោងនិង ៣០ នាទី ដែលអនុវត្តដោយ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហ៊ុងសើន (Trinh Hong Son) ផ្ទាល់។
ប៉ុន្តែរឿងដែលគួរឲ្យកត់សម្គាល់មិនត្រឹមតែប៉ុណ្ណឹងទេ។ ការសន្ទនារវាងគាត់ និង វេជ្ជបណ្ឌិត សើន ( Son) ក្នុងដំណើរជួយសង្គ្រោះជីវិតម្តាយរបស់គាត់ ដែលគូររូបដ៏រស់រវើកនៃក្រមសីលធម៌វេជ្ជសាស្ត្ររបស់គ្រូពេទ្យដែលគួរឱ្យគោរព និងអ្វីដែលមិនអាចពន្យល់បានអំពីវិជ្ជាជីវៈជាក់លាក់ណាមួយ។
លោកវេជ្ជបណ្ឌិត សើន (Son) បានសរសេរការសន្យាជាលាយលក្ខណ៍អក្សរដល់គាត់ ព្រោះខ្លាចគេប្តឹង។ ប៉ុន្តែការភ័យខ្លាចនេះមិនមែនសម្រាប់ខ្លួនគាត់ទេ ប៉ុន្តែដោយសារតែ "ក្នុងមួយថ្ងៃ ខ្ញុំវះកាត់ករណីជាច្រើន ដែលសុទ្ធតែពិបាកដូចម្តាយរបស់អ្នក ដូច្នេះប្រសិនបើខ្ញុំជាប់ពាក់ព័ន្ធក្នុងបណ្តឹងនោះ ខ្ញុំនឹងមិនយកចិត្តទុកដាក់លើអ្នកជំងឺទៀតហើយ។ ខ្ញុំខ្លាចជំនួសអ្នកជំងឺ មិនមែនសម្រាប់ខ្លួនខ្ញុំទេ»។ មេធាវីរូបនេះបានសរសេរលិខិតសន្យាឡើងវិញ ហើយប្រាប់លោកសាស្ត្រាចារ្យ បណ្ឌិត សើន (Son) ថា «ប្រើលិខិតនេះ នៅពេលក្រោយ»។ ព្រោះតាមគាត់ លិខិតសន្យានោះបានសរសេរ តាមរបៀបសាមញ្ញ គឺមិនគ្រប់គ្រាន់ទេ ដើម្បីការពារវេជ្ជបណ្ឌិត ពីល្បិចបោកប្រាស់ ដែលមនុស្សនៅតែធ្វើ។
លោកវេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) ក៏មានទម្លាប់ពិសេសមួយដែរ គឺមិនត្រឹមតែកត់ត្រាឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត មុខរបរ ស្ថានភាពគ្រួសារ ក៏ដូចជាប្រាក់ចំណូលរបស់អ្នកជំងឺម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលោកបានចង់ចាំព័ត៌មានទាំងនោះ ផងដែរ។ ដូចការចែករំលែករបស់អ្នកនិពន្ធដ៏ល្បីល្បាញដែលបានព្យាបាលដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son)៖ "ទឹកចិត្តនិងជំនាញ។ ពាក្យទាំងពីរនេះគឺស្អាតបំផុតដែលលោកវេជ្ជបណ្ឌិត សើន ( Son) បរិច្ចាគទាំងស្រុងជូនអ្នកជំងឺ…”។ អ្នកជំងឺទាំងស្រុងសុទ្ធតែមានការគិតដូចគ្នានោះគឺការទទួល«ភព្វសំណាង»ដែលលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) ផ្ដល់ឱ្យ។ ជាការពិតណាស់ ប្រសិនបើវេជ្ជបណ្ឌិតបាន "ចេញផ្កា" នោះ លើសពីអ្វីទាំងអស់ អ្នកជំងឺគឺជាអ្នកដែលទទួលបាន "ភព្វសំណាង" ពីពួកគេ។
ដំណើរនៃការប្តូរសរីរាង្គនៅវៀតណាម៖ នឹងធ្វើរហូតដល់ដង្ហើមចុងក្រោយ
ធ្វើការនៅដេប៉ាតេម៉ង់ជំងឺមហារីក មន្ទីរពេទ្យវៀតឌឹក (Viet Duc) លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ទ្រីញហុងសើន (Trinh Hong Son) គឺជាមនុស្សដែលមើលឃើញយ៉ាងច្បាស់បំផុតនូវការឈឺចាប់ ក្តីសង្ឃឹម និងពេលខ្លះគោលបំណង់ដែលមិនទាន់សម្រេចរបស់អ្នកជម្ងឺមហារីក។ អ្នកជំងឺទាំងនេះមានឱកាសសង្គ្រោះជីវិតរបស់ពួកគេ ប្រសិនបើពួកគេបានប្តូរសរីរាង្គភ្លាមៗ។ ប៉ុន្តែឱកាសទាំងនេះត្រូវបានបោះបង់ចោល ដោយសារហេតុផលតែមួយគត់នៃការយល់ដឹងរបស់មនុស្សអំពីការបរិច្ចាគសរីរាង្គ។
យោងតាមលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) ការប្តូរសរីរាង្គរួមមានដំណើរការចំនួន ៤៖ ការរៀបចំអ្នកផ្តល់សរីរាង្គ ការរៀបចំអ្នកទទួល ការរៀបចំបុគ្គលិកបច្ចេកទេស និងការត្រួតពិនិត្យនិងការថែទាំក្រោយការប្តូរសរីរាង្គ។ បច្ចុប្បន្ន វៀតណាមបានធ្វើបានយ៉ាងល្អដំណើរការបីក្នុងចំណោមដំណើរការទាំងបួននេះ។ មានតែដំណើរការនៃការរៀបចំអ្នកផ្តល់សរីរាង្គប៉ុណ្ណោះដែលខ្សោយ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន ( Trinh Hong Son) បានបញ្ជូនទៅប្រទេសបារាំងដើម្បីសិក្សាការប្តូរសរីរាង្គ និងថ្លើម តាំងពីឆ្នាំ ១៩៩៧។ មជ្ឈមណ្ឌលជាតិសម្រាប់ការសម្របសម្រួលសរីរាង្គដែលលោកធ្វើជានាយកគឺដំណើរការតាមទម្រង់រូបភាពរបស់សហរដ្ឋអាមេរិករួមជាមួយនឹងប្រទេសជប៉ុន និងរៀនបទពិសោធន៍របស់ប្រទេសចិន។ មជ្ឈមណ្ឌលជាតិសម្រាប់ការសម្របសម្រួលសរីរាង្គជប៉ុន ដែលជាឧស្សាហកម្មប្តូរសរីរាង្គរបស់ប្រទេសជប៉ុន ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកដូចជាគំរូស្តង់ដារសម្រាប់ប្រទេសជុំវិញពិភពលោកដើម្បីអនុវត្ត ។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញហុងសើន ( Trinh Hong Son) ក្នុងការវះកាត់រំលាយអាហារនៅបន្ទប់វះកាត់នៃមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc)។ រូបថត៖ ត្រឹនថាញយ៉ាង
អ្នកជំងឺក្រោយពីការវះកាត់បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទ្រីញហុងសើន (Trinh Hong Son) នៅគ្រែមន្ទីរពេទ្យ។ រូបថត៖ ត្រឹនថាញយ៉ាង
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញហុងសើន (Trinh Hong Son) ក្នុងការវះកាត់រំលាយអាហារនៅបន្ទប់វះកាត់នៃមន្ទីរពេទ្យមិត្តភាព វៀតឌឹក (Viet Duc)។ រូបថត៖ ត្រឹនថាញយ៉ាង
វេជ្ជបណ្ឌិតវ័យក្មេងបានបង្រៀនអំពីបទពិសោធន៍ ក្នុងការវះកាត់រំលាយអាហារដោយការអានហ្វិមដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ទ្រីញហុងសើន (Trinh Hong Son ) ។ រូបថត៖ ត្រឹនថាញយ៉ាង |
បើតាមលោកវេជ្ជបណ្ឌិត សើន (Son) ជាក់ស្តែងនៅប្រទេសវៀតណាម ប្រភពនៃការបរិច្ចាគពីអ្នកបរិច្ចាគដែលបានស្លាប់ខួរក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ និងជំងឺសរសៃឈាមខួរក្បាលជាដើម… សម្បូរណាស់។ ចំនួនមនុស្សដែលរង់ចាំការប្តូរសរីរាង្គ ជារៀងរាល់ឆ្នាំក៏កើនឡើងច្រើនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះការយល់ដឹងអំពីការស្លាប់ខួរក្បាល និងជាពិសេសបញ្ហានៃកត្តាវប្បធម៌ និងប្រពៃណី គឺជាឧបសគ្គដ៏ធំបំផុតក្នុងការប្តូរសរីរាង្គនៅក្នុងប្រទេសវៀតណាម។
ជាជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរជាក់លាក់មួយនៅក្នុងសង្គមនៃការយល់ដឹងអំពីការបរិច្ចាកសរីរាង្គ ទោះបីជាមិនច្រើនដូចការរំពឹងទុករបស់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទ្រីញ ហុងសើន (Trinh Hong Son) ក៏ដោយ។ ឥឡូវនេះ មជ្ឈមណ្ឌលជាតិសម្រាប់ការសម្របសម្រួលសរីរាង្គបានទទួលពាក្យចុះបញ្ជាឈ្មោះរាប់ពាន់សម្រាប់ការបរិច្ចាគសរីរាង្គពីមនុស្សជាច្រើននាក់ក្នុងសង្គម។
ប្រាជ្ញាជនម្នាក់បានចែករំលែកថា ប្រសិនបើមនុស្សយល់អំពីច្បាប់ទាំងអស់នៃការវិលទៅមកតាមលំដាប់លំដោយនូវជីវិត ពួកគេនឹងមិនព្យាយាមចូលរួម និងជ្រៀតជ្រែកចូលនូវជីវិតជីវសាស្រ្តដ៏ខ្លីនោះឡើយ។ ផ្ទុយទៅវិញ វាអាចធ្វើឱ្យការស្លាប់របស់មនុស្សម្នាក់កាន់តែមានអត្ថន័យ កាន់តែមានភាពមនុស្សធម៌ ហើយលើសពីនេះទៅទៀតអាចរួមចំណែកដល់ការវិលទៅមកតាមលំដាប់លំដោយនូវជីវិត។
នេះក៏ជាការខ្វល់ចិត្តរបស់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទីញ ហ៊ុងសើន (Trinh Hong Son) ដែលនៅតែជិតឈានដល់សេចក្តីស្លាប់របស់មនុស្ស។ ជាមួយនឹងបេសកកម្ម "ព្យាបាល" ជីវិតនីមួយៗ បានកើតជាថ្មីសម្រាប់លោកដែលគឺជាសេចក្តីរីករាយគ្មានទីបញ្ចប់ សុខភាព និងថាមពលជីវិតរបស់អ្នក./.