អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) បញ្ជូនប្រវត្តិសាស្រ្តនៅលើស្បៃអាផាយ

អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) បញ្ជូនប្រវត្តិសាស្រ្តនៅលើស្បៃអាផាយ

អ្នក​រចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh)  (នៅ​ទី៤ខាងស្តាំ) ចូលរួមសប្តាហ៍ម៉ូដសម្លៀកបំពាក់​ FSW ឆ្នាំ២០២២។

ផ្តើម​ពីគំនិតពីក្បូរក្បាច់រចនា​ប្រជាប្រិយវៀតណាម ជាមួយនឹងគំហើញ​​ស្ថាបត្យកម្ម​ពិសេស​​តែមួយគត់ អ្នករចនាម៉ូដ​ វូ ឡានអាញ់ (Vu Lan Anh) បង្កើតបាន​​ពាណិជ្ជសញ្ញា​ពិសេសមួយ សម្រាប់អាវផាយ​ ឡាន​សែន​វូ​ (La Sen Vu)។ មិនត្រឹមតែយក​ជំនះនៅលើ​​វេទិកាបង្ហាញម៉ូដក្នុងស្រុក និងក្រៅស្រុកប៉ុណ្ណោះទេ ឡាន​សែនវូ (La Sen Vu) នៅទាំងបាន​រក្សាទុក និងរៀបរាប់អំពី​រឿងរ៉ាវវប្បធម៌ ប្រវត្តិសាស្ត្រ​ពោរពេញ​ដោយ​មោទនភាព​របស់​ជាតិ ព្រមទាំង​បញ្ជូន​ជំនោរ​ខ្យល់ថ្មីមួយទៅលើ​អាវផាយ​ប្រពៃណី។

អ្នក​រចនាម៉ូដ  វូ ឡានអាញ់ (Vu Lan Anh) - អ្នកបង្កើតពាណិជ្ជសញ្ញា​ អាវផាយ​ឡា​សែន​វូ (La Sen Vu) ។

ធំឡើងក្នុងគ្រួសារដែលមានប្រពៃណីធ្វើសំណង់ស្ថាបត្យកម្ម​ ការស្រឡាញ់លើ​សិល្បៈ និង​គំនូរវិចិត្រ​របស់អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ត្រូវបានបណ្តុះតាំងពីកុមារភាព។ នៅពេលចូលរៀននៅសាកលវិទ្យាល័យ បងស្រី​មានបំណងប្រាថ្នាចង់រចនាសម្លៀកបំពាក់ ដែលមានលក្ខណៈផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ការសិក្សា បងស្រី​នៅតែជម្រើសចង់ក្លាយជាគ្រូបង្រៀន នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ។

តាមលំហូរ​ពេលវេលា ការ​ស្រឡាញ់​រចនា ចំពោះអាវផាយ​​ក្នុងចិត្តរបស់បងស្រី​ នៅតែមានដដែល។ រហូតដល់ឆ្នាំ២០១២ ផ្តើម​ពី​ការ​​កាត់ដេរ​អាវផាយ​សម្រាប់ខ្លួន​ផ្ទាល់​ បន្ទាប់មក​កាត់ដេរ​​សម្រាប់មិត្តភក្តិ និងសាច់ញាតិ បងស្រី​​ទទួលបានការលើកទឹកចិត្ត ការសរសើរ និងការវាយតម្លៃខ្ពស់​។ ដោយជំរុញចេញពី​ចំណង់ចំណូលចិត្ត​ខ្លាំងក្លា រួមជាមួយនឹងការឆ្លើយតបជាវិជ្ជមានទាំងនោះ បានក្លាយជា​ប្រភពនៃការបំផុសគំនិតឱ្យបងស្រី​ បង្កើតពាណិជ្ជសញ្ញា​​អាវផាយ​ ឡាសែនវូ (La Sen Vu)។

 

ក្រោមទស្សនៈអជីវចរ​ សេរី និងទូលំទូលាយ​ របស់ អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ម៉ូដែល​អាវផាយ​ឡា​សែន​វូ (La Sen Vu) ហាក់ដូ​ចជា និទាន​​រឿងរ៉ាវ​ពោរពេញទៅដោយ​វប្បធម៌ និង ប្រវត្តិសាស្ត្រជន​ជាតិវៀតណាម។
អ្នក​រចនាម៉ូដ  វូ ឡានអាញ់ (Vu Lan Anh) អាវផាយ​មិនត្រឹមតែ​ជា​សម្លៀក​បំពាក់​ នៅទាំង​ជា​និមិត្តរូប​វប្បធម៌​នៃ​នារីវៀតណាម​។​

សម្រេចចិត្តបង្កើតពាណិជ្ជសញ្ញា​ផ្ទាល់ខ្លួន បងស្រី​ វូ ឡានអាញ់ (Vu Lan Anh) បានកំណត់យ៉ាងច្បាស់​នូវមាគ៌ា​សម្រាប់ឡាសែនវូ (La Sen Vu) ថា៖ “ធ្វើ​ថ្មី​អាវផាយ​តាម​បែប​ដោយ​ឡែក​​របស់ខ្លួន​”។ ចំណុច​ពិសេស​ដំបូង​របស់​ឡាសែន​វូ​ (La Sen Vu) គឺស្ថិតនៅ​លើភាពស្មោះត្រង់ដាច់ខាត​ចំពោះរូបរាង និងបច្ចេកទេសកាត់ដេរអាវផាយ​ប្រពៃណី។ បន្ទាប់ពីស្រាវជ្រាវហ្មត់ចត់​អស់រយៈពេលយូរ​ឆ្នាំ បងស្រី ឡានអាញ់ (La Anh) បានបង្កើតរូបមន្តកាត់ដេរដែលជួយលើកកម្ពស់ភាពស្រស់ស្អាតនៃរាងកាយអ្នកពាក់។

ចំណុចលេចធ្លោបន្ទាប់​ទៀត​របស់ឡាសែនវូ (La Sen Vu) គឺការរួមបញ្ចូលគ្នាដោយ​ប៉ិនប្រសប់ រវាងគំហើយ​ស្ថាបត្យកម្ម និងគំនូរវិចិត្រ​ ការផ្សំពណ៌ និងការគិតគូរ​អំពីទម្រង់រូបភាព​។ ផ្តើម​ពីការលាយបញ្ចូលគ្នា រវាង​វត្ថុធាតុដើម ពណ៌ ការជ្រើសរើសបច្ចេកទេសដេរ​ប៉ាក់ ប៉ាក់អង្កាំ រហូតដល់ការអនុវត្តក្បូរក្បាច់រចនា​សិល្បៈប្រជាប្រិយ ទាំងអស់​ត្រូវបានបង្ហាញតាម​បែប​ច្នៃប្រតិដ្ឋ ​នៅក្នុងការរចនានីមួយៗ។

 

កក្តា​វប្បធម៌វៀតណាម​ ជា​ពិសេស​គឺ​ជា​វប្បធម៌​ប្រជាប្រិយ​នៃ​ភាគខាង​ជើង​ បាន​ទាញ​យក​ដោយ​អតិបរិមា​ និង ជា​ធ្លុង​មួយ​ក្នុង​ការ​រចនា​នៃ​ ឡាសែន​វូ​ (La Sen Vu)។​

ក្រោមទស្សនៈអជីវចរ សេរី​ និង ទូលំទូលាយ​ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវឯកត្តភាព​​នៃអ្នករចនាម៉ូដ​ វូ ឡានអាញ់ (Vu Lan Anh) អាវ​ផាយ​ឡាសែន​វូ​ (La Sen Vu) ត្រូវបានគេទទួលយក​ដូចជា "អាវផាយ​សហសម័យពណ៌នាអំពីវប្បធម៌ ប្រវត្តិសាស្រ្ត​ជនជាតិ​"។ អ្នក​រចនាម៉ូដ​ វូ ឡាន​អាញ់ (Vu Lan Anh) មានទស្សនាទាន​ថា អាវផាយ​មិនត្រឹមតែ​ជា​សម្លៀក​បំពាក់ នៅទាំ​ងជា​និមិត្តរូប​លើកស្ទួយ​សម្រស់​ប្រពៃណី​ និង ភាពទន់ភ្លន់នៃនារីវៀតណាម​។ បងស្រី ​វូ ឡាន​អាញ់ រៀប​រាប់ថា៖ “ខ្ញុំ​មានបំណងចង់​ឱ្យ​អាវ​ផាយ​នីមួយ​ៗ មិនត្រឹមតែជា​ផលិតផល​សម្លៀក​បំពាក់ប៉ុណ្ណោះ នៅទាំង​ជា​ស្នាដៃសិល្បៈ​ ឆ្លុះបញ្ចាំង​ភាព​ប្រណីត​ សម្រស់ប្រពៃណី​របស់​ជនជាតិ​វៀតណាម​”។ នោះ​ជាមូលហេតុ​ នៅ​រាល់ការ​រចនា បងស្រី​ វូ ឡាន​អាញ់​ តែង​មើលសំខាន់​ដល់​ក្បាច់​លម្អិត​ ដើម្បី​អាវផាយ​នីមួយ​ៗ​ សុទ្ធតែមាន​លក្ខណៈ​ដោយ​ឡែក​ សមស្រប​នឹង​រូប​រាងកាយ​ឯកត្តភាព​នៃអ្នក​ពាក់។

វប្បធម៌វៀតណាម ជាពិសេសខ្លឹមសារនៃវប្បធម៌ប្រជាប្រិយភាគខាងជើង ត្រូវបានគេយកមកប្រើប្រាស់ស៊ីសង្វាក់គ្នា និងពេញលេញ នៅក្នុងរចនារបស់ ឡា​សែនវូ (La Sen Vu) ។ ប្រភពនៃការបំផុសគំនិតឥតឈប់ឈរនេះ ផ្តើមចេញ​ពីទឹកចិត្ត​ស្រឡាញ់​ជ្រាលជ្រៅ​របស់អ្នករចនាម៉ូដ​ វូ ឡានអាញ់ (Vu Lan Anh) ចំពោះ​វប្បធម៌ប្រពៃណីវៀតណាម​។ ក្បូរក្បាច់បុរាណដូចជា គំនូរ Dong Ho, Hang Trong, Kim Hoang ឬរឿងនិទាន រឿងព្រេងប្រជាប្រិយ រួមនឹងលំនាំចម្លាក់បុរាណ​នៃសតវត្សទី១៧ ដែលជា​យុគសម័យមាស​ ​នៃសិល្បៈចម្លាក់​ឈើវៀតណាម។ល។ សុទ្ធតែបាន​បងស្រី​ វូ ឡានអាញ់ (Vu Lan Anh) “រៀប​រាប់” ឡើង​វិញ ដោយ​​​រស់រវើក​នៃស្បៃ​អាវផាយ​។

 

តាម​អ្នក​រចនា​ម៉ូដ​ ឡាន​អាញ់​ (Lan Anh)  ការ​នាំយក​អាវផាយ​ទៅកាន់​ពិភពលោក​ មិនត្រឹមតែ​ឧទ្ទេសនាម​សម្លៀក​បំពាក់​ នៅទាំង​ជួយ​មិត្តភក្តិ​អន្តរជាតិ​ យល់​បន្ថែមអំពីទឹក​ដី មនុស្ស​ និង តម្លៃ​ស្មារតី​របស់​វៀតណាម​។​

កម្រងសមុច្ច័យ​ដែលបង្កើតកេរ្តិ៍ឈ្មោះរបស់អ្នករចនាម៉ូដ​ វូ ឡានអាញ់ (Vu Lan Anh) ដូចជា៖ សម្រស់​សិល្បៈ​វៀតណាម​ រដូវ​​ព្រះចន្ទ​ឡើង​ភ្នំ​ ។ល។ គំរូដូចជា​កម្រងសមុច្ច័យអាវផាយ​ “ផ្ការាប់ពាន់​បញ្ចេញ​សម្រស់” ដែលបានបង្ហាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ​​២០២១ អ្នក​រចនាម៉ូដ វ៉ូ ឡានអាញ់ (Vu Lan Anh) ប៉ិន​ប្រសប់​បញ្ចូលគ្នា​នូវរូបភាពសត្វ​ក្របី នៅក្នុង​វប្បធម៌ប្រពៃណី ចម្រៀងប្រជាប្រិយ សុភាសិត​ និងគំនូរដុងហូ (Dong Ho) ដើម្បី​​បង្កើតបាន​ជាកកម្រងសមុច្ច័យ​​ ដែលពោរពេញទៅដោយតម្លៃវិចិសិល្បៈ​ ព្រមទាំង​បន្ទុក​ជម្រុក​ជ្រៅនៃវប្បធម៌។

 



ការប្រើប្រាស់វត្ថុធាតុដើមប្រពៃណីសម្រាប់អាវផាយ​ មិនមែនជារឿងថ្មីនោះទេ។ ប៉ុន្តែការរចនាម៉ូដ​របស់ ឡាសែន​វូ (La Sen Vu) នៅតែ​បានគេវាយតម្លៃខ្ពស់ ដោយសារតែរបៀប​ប្រើប្រាស់​ពណ៌ពិសេស ការប្រើប្រាស់ពណ៌ភ្លឺច្បាស់ ផ្ទុយគ្នា ដើម្បីបង្កើតភាពពិសេសឯកត្តភាព​ផ្ទាល់ខ្លួន នោះគឺ​អត្តនោមតិបច្ចុប្បន្ន​ ឯកត្តភាព​នៃ​ស្ត្រីវៀតណាម នៅ​ក្នុងយុគសម័យ​សមាហរណកម្ម។ ការលំបាក តាមការចែករំលែករបស់អ្នក​រចនាម៉ូដ​ វូ ឡានអាញ់ (Vu Lan Anh) នោះគឺធ្វើដូចម្តេច​រក្សាបាននូវលក្ខណៈប្រពៃណីរបស់អាវផាយ​ ប៉ុន្តែនៅតែ​បង្កើតបាន​ភាពថ្មី មានកក្តា​និន្នាការនៃសម័យកាល ដើម្បីកុំឱ្យមានភាព​ធុញទ្រាន់។ ហើយនេះគឺជា​ភាពខុសគ្នារបស់ ឡាសែន​វូ (La Sen Vu)៖ “ប្រពៃណីតែមានភាពទាក់ទាញ​ថ្មី​ប្លែក​”។

 

អ្នក​រចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh)  (ឈរ​​ទី៤ខាងស្តាំ) នៅ​ឈុត​​សម្តែង​សម្លៀក​បំពាក់​។​
អ្នក​រចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh)  (ឈរ​ទី​២ខាងឆ្វេង​) ចូល​រួម​ឈុត​សម្តែង​សម្លៀកបំពាក់។​

សម្រាប់អ្នក​រចនា​ម៉ូដ​ វូ ឡានអាញ់ (Vu Lan Anh) ការរចនាម៉ូដ​នីមួយៗ គឺជាឱកាសមួយដើម្បីផ្សព្វ​ផ្សាយត​ម្លៃ​វប្បធម៌​ជាតិ និង រំលឹកអំពីប្រពៃណីវៀតណាម។ បងស្រី​មានមោទនភាព​នៅពេល​ដែលមិត្តភក្តិអន្តរជាតិភ្ញាក់ផ្អើល ចំពោះរឿងរ៉ាវ និងជា​សារជ្រាលជ្រៅ លាក់បំពួន​ខ្លួន នៅក្រោយអាវផាយ​នីមួយៗ​។ យោងតាមបងស្រី​ ការនាំអាវផាយ​ទៅកាន់​ពិភពលោក មិនត្រឹមតែឧទ្ទេសនាម​សម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងជួយឱ្យ​មិត្តភក្តិអន្តរជាតិ​ យល់ដឹងបន្ថែមអំពីប្រទេសជាតិ មនុស្ស និងតម្លៃ​ស្មារតី​របស់​វៀតណាម​ផងដែរ៕

អត្ថបទ៖ ថាវ​វី រូបថត៖ វូ ខាញ់ឡុង​ ​​ឯកសារ​ ឡាសែន​វូ​


Top