បណ្ឌិត ង្វៀន ផានកៀន (Nguyen Phan Kien) ស្ថាបនិកផលិតផលជាច្រើនមានប្រយោជន៍សម្រាប់សហគមន៍

បណ្ឌិត ង្វៀន ផានកៀន (Nguyen Phan Kien) ស្ថាបនិកផលិតផលជាច្រើនមានប្រយោជន៍សម្រាប់សហគមន៍

 

ពេល​រំលឹក​ដល់​ឯកជន​ឆ្នើម​ ដែលមាន​ការ​ចូលរួម​សកម្មក្នុងសហគមន៍​ គឺមិនអាចរំលង​បណ្ឌិត​ ង្វៀន​ ផាន​កៀន​ (Nguyen Phan Kien) នាយករងវិទ្យាស្ថាន​វិទ្យាសាស្រ្ត​ និង បច្ចេកវិទ្យា​សុខាភិបាល​ នៃ​សកលវិទ្យាល័យ​ពហុវិជ្ជា​ហាណូយ​។ អ្នកវិទ្យាសាស្រ្ត​ឆ្នើមរូប​នេះ គឺជាបិតា​​រកឃើញ​ការឆ្នៃដ៏មាន​ប្រយោជន៍​​ជាង​៤០ ​ត្រូវបាន​ពាណិជ្ជូបនីយកម្ម​ ផលិតផល​ជំនួយ​សំខាន់ៗចំនួន​១០​ ក្នុង​​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវិដ - ១៩ ហើយថ្មីៗ​​នេះ គឺ​ gel លាប​ REVIVE BK ព្យាបាល​ជំងឺសន្លាក់ឆ្អឹង​ ដែល​គាត់​បានចូលរួម​ស្រាវ​ជ្រាវ​​ជាមួយនឹង​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹ​ន ធឿង​ក្វាង​ (Tran Thuong Quang) នាំមកក្តីសង្ឃឹម​ជូនអ្នក​ជំងឺ​។ សកម្មភាព​​ស្រាវជ្រាវ​មិន​ឈប់​ឈរ​របស់គាត់​ជាប្រភពអារម្មណ៍មួយ​​គ្មានព្រំដែន​សម្រាប់យុវវ័យ ដែល​​ស្រឡាញ់​វិទ្យាសាស្រ្ត​។

ជំនួប​នឹង​សំណេះសំណាល​ជាមួយ​ បណ្ឌិត​ ង្វៀន ផាន​កៀន​ (Nguyen Phan Kien) ក្រោយឃ្លាតឆ្ងាយ​​ជាយូរឆ្នាំ​ ពេល​ឈ្មោះ​របស់គាត់​ល្បីល្បាញ​នៅក្នុង​មជ្ឈដ្ឋាន​វិទ្យាសាស្រ្ត​ ខ្ញុំ​មើល​ឃើញគាត់តែង​​មានសភាព​សាមញ្ញ កំប្លែង​ រួមនឹង​​ចំណូលចិត្ត​ខ្លាំងលើ​វិទ្យាសាស្រ្ត​។ ការផ្លាស់ប្តូរធំបំផុត​​ចំពោះ​អ្នក​វិទ្យាសាស្រ្ត​ កំពុង​នៅក្នុងវ័យ​ “ពេញ​កម្លាំង​” បំផុតក្នុង​បុព្វហេតុ​នេះ ប្រហែល​ដោយ​សារភាព​​ប្រាកដ​ប្រជា​ ក្នុងការ​ត្រិះរិះ​ ជឿជាក់​ និង ប្តេជ្ញាចិត្ត​ធំធេង​ គ្មាន​ពេល​ណា​សាបសូន្យ​​លើ​មាគ៌ា​ដែលគាត់បាន​ជ្រើសរើស​។ 

បណ្ឌិត​ ង្វៀន ផាន​កៀន​ (Nguyen Phan Kien) ក្នុងតួនាទី​ជា​នាយករង​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យា​សុខភាព​ នៃ​សកលវិទ្យាល័យពហុវិជ្ជា​ហាណូយ​ ប្រជុំ​នឹង​ក្រុម​សម្ភារៈ​សុខាភិបាល ​និង​ជីវសាស្រ្ត​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ផលិតផល​ស្រាវ​ជ្រាវ​របស់​លោ​កគ្រូ អ្នកគ្រូ​។ រូបថត៖ តឹត​សើន​/កាសែតរូបភាពវៀតណាម​

បញ្ចប់ការ​សិក្សា​ជំនាញ​ផ្នែក​អេឡិកត្រូនិក​ឆ្នាំ១៩៩៩ នៅមហា​វិទ្យាល័យ​​អេឡិកត្រូនិក​សារគមនាគមន៍ ​នៃ​សកលវិទ្យាល័យ​ពហុវិជ្ជា​ហាណូយ​ គាត់ទទួលសញ្ញាបត្រអនុបណ្ឌិត ឯកទេសអេឡិកត្រូនិកនៅ​សកលវិទ្យាល័យ​ពហុវិជ្ជា​ហាណូយឆ្នាំ២០០២ ទទួល​សញ្ញាបត្រ​បណ្ឌិត​ឆ្នាំ២០០៨ នៅ​វិទ្យាស្ថាន​ Shibaura ប្រទេសជប៉ុន។ គាត់បាន​មជ្ឈដ្ឋាន​វិទ្យាសាស្រ្តស្គាល់​តាំង​ពីឆ្នាំ២០១០ ខណៈពេល​ឧបករណ៍សន្សំសំចៃ​អគ្គិសនី​សម្រាប់​អំពូលភើង​របស់គាត់​ និងក្រុមការងារ​ទទួលបានរង្វាន់ធំក្នុងស្រុក​។ ប៉ុន្តែ​វិស័យ​ដែលគាត់​​ចំណូល​ចិត្ត​សិក្សា​ គឺបច្ចេកទេស​ជីវសាស្រ្ត​ ជាវិស័យ​ថ្មីមួយ​ ទើប​បានអភិវឌ្ឍនៅប្រទេសវៀតណាម​។ ទោះ​បី​ត្រូវប្រឈមនឹង​បញ្ហាជាច្រើន​ក្នុងវិស័យនេះ ប៉ុន្តែជាមួយ​នឹង​ចំណូល​ចិត្ត​ ស្មារតី​សិក្សា​ ស្វែងយល់​ ច្នៃប្រតិដ្ឋ​ និងការលះបង់​មិនឈប់ឈរ​ សម្រាប់វិទ្យាសាស្រ្ត​ គាត់បាន​ក្លាយ​ជា​មនុស្សម្នាក់ក្នុង​ចំណោមមនុស្ស​នាំមុខ​ នៃការចូល​រួម​កសាង​វិស័យ​បច្ចេកទេស​ជីវសាស្រ្ត​ នៅសកលវិទ្យាល័យ​ពហុវិជ្ជា​ហាណូយ​ ក៏ដូចជា​នៅ​ប្រទស​វៀតណាម​ បង្កើត​បាន​ផលិតផល​ ដំណោះ​ស្រាយ​មានប្រយោជន៍​ បម្រើ​សម្រាប់សហគមន៍ និងសង្គម​ ជាមួយ​ការច្នៃប្រតិដ្ឋ​ ចក្ខុវិស័យ​ថ្មី​ជាច្រើន ​នៅ​ក្នុងវិស័យនេះ គាត់​​តែង​បាន​​អញ្ជើញ​ចូល​រួម​​កម្មវិធី Leaders in Innovation Fellowships (LIF) (អ្នក​នាំមុខ​ក្នុងនវានុវត្តន៍​)​ បង្កើត​ដោយ​វិទ្យាស្ថាន​បច្ចេកទេស​​អង់គ្លេស​ ដោយ​មានការ​ឧបត្ថម្ភពី​មូលនិធី​ Newton (Newton Fund)  ដើម្បីជំនួយ​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​ កម្លាយ​គោលគំនិត​ស្រាវជ្រាវ​ក្លាយ​ជា​ផលិតផល​ពាណិជ្ជកម្ម​ ចូល​រួម​ដំណោះស្រាយ​បញ្ហា​ប្រឈមក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​។​


បណ្ឌិត​ ង្វៀន​ ផាន​កៀន​ (Nguyen Phan Kien) រួម​នឹង​សិស្ស​អនុវត្ត​កម្មវិធី​​វាស់​កម្រិត​ជាសះស្បើយ​ ក្រោយពេល​មាន​ជំងឺ​ដាច់សសៃឈាម​ខួរ​ក្បាល​ ​ដោយ​បច្ចេកវិទ្យា​ការពិតនិម្មិត​។ រូបថត៖ តឹត​សើន​/កាសែតរូបភាពវៀតណាម

z

បណ្ឌិត កៀន  (Kien) រៀបរាប់​​៖ “សម័យកាល​នោះ​ យើង​ខ្ញុំ​ត្រូវ​រលឹក​យប់ពី​ម៉ោង​២ ដល់ម៉ោង​៣ព្រឹក​ ដើម្បី​ពិភាក្សា​ដំណោះស្រាយ​បច្ចេកទេស​ ព្រឹកឡើង​​ស្វាហាប់​ធ្វើ​សម្អាត​ កែច្នៃម៉ាស៊ីន​ សម្រាប់​ផ្តល់ជូន​មន្ទីរពេទ្យ​។ ផលិតផល​ជាង​១០ប្រភេទ​ផ្សេងៗគ្នា​ ដូចជា​បន្ទប់​ដាក់​ស្តែន​បំពង់ករ ​បង្កា​​តំណក់ទឹកបាញ់​ ​ឧបករណ៍​លាង​ដៃ​ វាស់​ស៊ីតុណ្ហភាព​ស្វ័យ​ប្រវត្តិ​។ល។ ឬម៉ាស៊ីន​កម្ចាត់​ប៉ាតេរី​ប្រឆាំងកូវិដ​ - ១៩ បាន​បង្កើតឡើង ហើយជំនួយ​យ៉ាង​​មាន​ប្រសិទ្ធភាព​ដល់​​គ្រូពេទ្យ​ និងប្រជាជន​ក្នុងការ​កម្ចាត់​ ប្រឆាំង​ជំងឺកូវិដ - ១៩។ ទោះបី​លំបាក​ ប៉ុន្តែនោះជាក្តីសប្បាយ​ ជាសុភមង្គលធំ​បំផុត ​សម្រាប់អ្នក​ធ្វើ​វិទ្យាសាស្រ្ត​បច្ចេកទេស​ដូចជា​យើង​ខ្ញុំ ​ខណៈពេលដែលបង្កើតបាន​ផលិតផល​មួយ ហើយអាចអនុវត្ត​មានប្រសិទ្ធភាព​នាំមកផលប្រយោជន៍ជូនសហគមន៍​”។

បណ្ឌិត​ ង្វៀន​ ផាន​កៀន​ (Nguyen Phan Kien) បកស្រាយ​ផលិតផល​ម៉ាស៊ីន​កម្ចាត់​ប៉ាតេរី​ប្រឆាំង​ជំងឺកូវិដ​ - ១៩​ ដឹកនាំ​ដោយ​លោក​ និងក្រុម​ការងារ​ស្រាវ​ជ្រាវ​ក្នុង​ពេល​មាន​ជំងឺកូវិដ​ - ១៩។ រូបថត៖ តឹត​សើន​/កាសែតរូបភាពវៀតណាម​

តាម​បណ្ឌិតកៀន (Kien) វិទ្យាសាស្រ្ត​បច្ចេកវិទ្យាវៀតណាម​ ក្នុងរយៈពេលកន្លង​ ក៏មាន​​របកគំហើញ​​​ធំ ហើយ​ប្រការនេះ​ជាតឹកតាង​សម្រាប់​ផលិតផល​​ដែល​ចូល​រួម​បម្រើ​សុខភាព​បាន​ល្អដូចជា​ ផលិតផល​ក្រែម​បំបាតឈឺ និងសា្តរ​សន្លាក់ឆ្អឹង​ REVIVE BK ស្រាវជ្រាវដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ និងបច្ចេកទេស​សុខភាព​ សកលវិទ្យាល័យ​ពហុវិជ្ជា​ទើបរកឃើញ​ ផលិតផល​​កម្ចាត់ SARS-CoV-2 ក្នុងបរិយាកាស​បិទជិត​ បាន​អភិវឌ្ឍ​នៅ​ក្នុង​សម័យ​កាលដែល​​មាន​​ជំងឺកូវិដ ១៩។ ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ សម្រាប់បុព្វហេតុ​ស្រាវ​ជ្រាវវិទ្យាសាស្រ្ត​ រហូតដល់​បច្ចុប្បន្ន​ បង​បាន​ពង្រាយ​គម្រោង​អភិវឌ្ឍ​ឧបករណ៍​ត្រួតពិនិត្យ​រហ័ស​នូវ​គុណភាព​សាច់​ ​ ឧបករណ៍​បង្កាន់ដៃ​រកឃើញ​​រហ័សនូវ​បន្លែ​មើម​ដែល​មាន​ជ្រាប​សារធាតុ​គីមី ឧបករណ៍​ស្តារ​​មុខងារ ​សម្រាប់​អ្នក​​ជំងឺ​ស្រ្តូប​។ល។ គាត់​​ដើរ​​តាម​ទិសដៅ​ស្រាវ​ជ្រាវ​សំខាន់​ៗ​ដូចជា ​ស្រាវជ្រាវ​អភិវឌ្ឍ​ផលិតផល​អនុវត្ត​ក្នុងវិស័យ​សុខាភិបាល​។ ចូលរួម​ពង្រាយ​សំណង់​ និង អត្ថបទ​កាសែត​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​។ ជា​ម្ចាស់ស្នាដៃ​នៃ​ឯកសារ​បាន​បោះពុម្ព​ចុះផ្សាយ​ ព្រមទាំង​បាន​ដាក់ចូល​បង្រៀន​ទៀតផង​។​


បណ្ឌិត​ ង្វៀន​ ផាន​កៀន​ (Nguyen Trung Kien) មិនត្រឹមតែ​​ជា​អ្នក​វិទ្យាសាស្រ្ត​មាន​ទេពកោសល្យ​ម្នាក់​ នៅទាំងជា​លោកគ្រូ​ម្នាក់​ដែលអស់ពីចិត្ត ​ដើម្បីសិស្សគណ ជាអ្នកបំផុសគំនិត​ចំណូល​ចិត្ត​ និងការ​ច្នៃប្រតិដ្ឋ សម្រាប់​​យុវវ័យ​ជំនាន់ក្រោយ​ដែល​ស្រឡាញ់​វិទ្យាសាស្រ្ត ​បង្កើត​បាន​ផលិតផល​បច្ចេកវិទ្យា​​ជាច្រើន​ ពាក់ផ្លាក​​មោទនភាព​ “Made in Viet Nam”។ ការ​ចូល​រួម​ចំណែក​របស់គាត់​បាន​ និង​កំពុងនាំមក​តម្លៃជាក់ស្តែង​សម្រាប់​សហគមន៍​ រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​វៀតណាម​៕​

អត្ថបទ៖ ដាំង​ហ្វៀន​ រូបថត៖ តឹត​សើន


Top