កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ពិនិត្យ និង អនុម័ត ឯកសារសំខាន់មួយចំនួន ធ្វើជាមូលដ្ឋានសម្រាប់សហប្រតិបត្តិការអាស៊ាន ក្នុងរយៈពេលខាងមុខដូចជា៖ ប្រកាសចក្ខុវស័យថ្នាក់ដឹកនាំអាស៊ាន ស្តីពីទំនាក់ទំនងដៃគូដើម្បីចីរភាព, ឯកសារពាក់ព័ន្ធទស្សនទាននៃអាស៊ាន ស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក, សេចក្តីប្រកាសកំពូលស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩, សេចក្តីប្រកាសបាងកក ស្តីពីប្រឆាំងសំរាមលើសមុទ្រជាដើម។
សព្វថ្ងៃ អាស៊ានឈានចូលពាក់កណ្តាលដំណាក់កាល ពង្រាយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដោយមានលទ្ធផលគួរកត់សម្គាល់។ កំណើនសេដ្ឋកិច្ចនៃប្រទេសជាសមាជិកបន្តស្ថិរភាព រំពឹងទុក GDP នៅឆ្នាំ២០១៩ សម្រេចបាន ៤,៩% សរុប GDP ប្រហែល៣០០ពាន់លាន់ដូល្លាអាមេរិក។ ក្រោមប្រធានបទឆ្នាំ២០១៩ “ជំរុញទំនាក់ទំនងដៃគូដើម្បីចីរភាព” អាស៊ានប្រមូលផ្តុំជំរុញភាពរឹងមាំលើសសរស្តម្ភសហគមន៍ទាំងបី និង បើកទូលាយទំនាក់ទំនងនឹងដៃគូដើម្បីគោលបំណងនេះ។
ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤។ ក្នុងរូបថត៖ សិល្បករ សិល្បការិនី ច្រៀងបទអាស៊ាន។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង ថ្នាក់ដឹកនាំអាស៊ាន ថតរូបអនុស្សាវរីយ៍ នៅពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមសម័យប្រជុំបិទ នៃថ្នាក់ដឹកនាំអាស៊ាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង ថ្នាក់ដឹកនាំអាស៊ាន អនុវត្តពិធីបើកឃ្លាំងរណបអាស៊ាននៅខេត្តជ័យនាថ ប្រទេសថៃ នាពិធីភស្តុភាអាស៊ាន ស្តីពីគ្រោះធម្មជាតិបន្ទាន់។ រូបថត៖ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ជាមួយនឹងតួនាទីសម្រុះសម្រួលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន - សហព័ន្ធអ៊ឺរុប (EU) វៀតណាមបានរួមចំណែកសកម្មលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មភាគីទាំងពីរ ហើយបានសហព័ន្ធអ៊ឺរុប និង អាស៊ានវាយតម្លៃខ្ពស់។
|
កម្មវិធីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ រួមមានសកម្មភាពសំខាន់ៗ ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និង តំណាងនៃឧត្តមក្រុមប្រឹក្សាអន្តរសភា សហសម្ពន្ធប្រទេសនានានៅអាស៊ីអាគ្នេយ៍ (AIPA), ក្រុមប្រឹក្សាពីគ្រោះអាជីវកម្មអាស៊ាន (ASEAN-BAC), ថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន, បើក និង សម័យប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤, សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ សន្និសីទកាសែតស្តីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤...។ កិច្ចប្រជុំពិភាក្សាស្តីពីស្ថានការស្ថាបនាសហគមន៍អាស៊ាន ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូ និង បញ្ហាតំបន់ អន្តរជាតិ យកចិត្តទុកដាក់រួម។
តាមនោះ បញ្ហាទាំងឡាយបានថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានពិភាក្សានៅកិច្ចប្រជុំរួមមាន៖ ពង្រាយសហប្រតិបត្តិការក្រោមស្មារតីប្រធានបទ និង អាទិភាពនៃឆ្នាំ២០១៩, បន្តជំរុញសហសេដ្ឋកិច្ច តភ្ជាប់ បើកទូលាយទំនាក់ទំនងរវាងអាស៊ាននឹងដៃគូ, ក្នុងនោះឆ្លៀតសហការនឹងដៃគូដើម្បីបន្សាំបដិវត្តន៍៤.០, ទប់ទាល់បញ្ហាប្រឈមដូចជា៖ បម្រែបម្រួលអាកាសធាតុ ភេរវកម្ម ឧក្រិដ្ឋជនបច្ចេកវិទ្យាខ្ពស់ ផ្សារភ្ជាប់ខិតខំតភ្ជាប់របស់អាស៊ានជាមួយនឹងដៃគូ ពង្រឹងពង្រីកតួនាទីមជ្ឈមណ្ឌល និង បង្គាប់ការនៃអាស៊ានក្នុងរចនាសម្ពន្ធតំបន់ជាដើម ក្រៅពីនោះ កិច្ចប្រជុំនឹងពិភាក្សាស្តីពីបញ្ហាអន្តរជាតិ និង តំបន់ យកចិត្តទុកដាក់រួម។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ពិនិត្យនិងអនុម័តឯកសារសំខាន់មួយចំនួន ធ្វើជាមូលដ្ឋានសម្រាប់សហប្រតិបត្តិការអាស៊ានក្នុងពេលខាងមុខដូចជា៖ ប្រកាសចក្ខុវិស័យថ្នាក់ដឹកនាំអាស៊ាន ស្តីពីទំនាក់ទំនងដៃគូដើម្បីចីរភាព, ឯកសារពាក់ព័ន្ធទស្សនទាននៃអាស៊ាន ស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក,សេចក្តីប្រកាសជាន់ខ្ពស់ស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩, សេចក្តីប្រកាសបាងកក ស្តីពីប្រឆាំងសំរាមលើសមុទ្រជាដើម។
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការនឹងលោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-o-cha។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការនឹងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបលោកនាយករដ្ឋមន្រ្តីសិង្ហាបុរី Lee Hsien Loong។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ធ្វើការនឹងលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និង លោកនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបសហគ្រាសមួយចំនួនរបស់ថៃរួមមាន៖ សម្ពន្ធក្រុមហ៊ុន Amata, ក្រុមហ៊ុន Thai Bev និង ក្រុមហ៊ុនមហាជន Siam City (SCCC)។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
អាស៊ានសព្វថ្ងៃជាអង្គភាពសេដ្ឋកិច្ចមួយ ស្ថិរភាព ថាមពល មានសមត្ថភាពបន្សាំខ្ពស់ ឆ្ពោះបម្រែបម្រួលអាកាសធាតុនៃតំបន់ និង អន្តរជាតិ។ សហគមន៍អាស៊ានមានប្រជាជន ៦២៥ លាននាក់ ជាទីផ្សារមួយសម្បូរសក្តានុពលនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក ... អាស៊ានរក្សាតួនាទីតភ្ជាប់សំខាន់ក្នុងតំបន់ រួមចំណែកកសាង កំណត់រូបរាងរចនាសម្ពន្ធតំបន់ តាមរយៈបទដ្ឋាន យន្តការ វេទិកាដោយអាស៊ានផ្តួចផ្តើម និង បង្គាប់ការដូច ជាន់ខ្ពស់អាស៊ីអាគ្នេយ៍ (EAS), វេទិកាសន្តិសុខតំបន់អាស៊ាន (ARF), សន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+), វេទិកាសមុទ្រអាស៊ានបើកទូលាយ (EAMF) ក៏ដូចជាសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋជនឆ្លងដែន...៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម