អាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤៖ ជំរុញទំនាក់ទំនងដៃគូដើម្បីអភិវឌ្ឍន៍ចីរភាព

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៤ ពិនិត្យ​ និង អនុម័ត​ ឯកសារ​សំខាន់​មួយ​ចំនួន​​ ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​​សហប្រតិបត្តិការ​​អាស៊ាន​ ក្នុង​រយៈ​ពេល​ខាង​មុខ​ដូចជា​៖ ប្រកាស​ចក្ខុវស័យ​​ថ្នាក់ដឹកនាំ​អាស៊ាន​ ស្តីពី​ទំនាក់ទំនង​ដៃគូ​​ដើម្បី​ចីរភាព,​ ឯកសារ​​ពាក់ព័ន្ធ​​ទស្សនទាន​​នៃ​អាស៊ាន ​ស្តីពី​មហា​សមុទ្រ​​ឥណ្ឌា - ​ប៉ាស៊ីហ្វិក, ​សេចក្តី​ប្រកាស​​កំពូល​ស្តីពី​ឆ្នាំ​វប្បធម៌​អាស៊ាន​​២០១៩, សេចក្តី​ប្រកាស​បាង​កក ស្តីពី​​ប្រឆាំង​សំរា​ម​លើ​សមុទ្រ​​ជាដើម​។​

 សព្វថ្ងៃ​ អាស៊ាន​ឈាន​ចូល​ពាក់​កណ្តាល​ដំណាក់កាល​​ ពង្រាយ​ចក្ខុវិស័យ​សហគមន៍​​អាស៊ាន​​ឆ្នាំ​២០២៥ ដោយ​មាន​លទ្ធផល​​គួរ​កត់​សម្គាល់​។ កំណើន​សេដ្ឋកិច្ច​​​នៃ​ប្រទេស​ជា​សមាជិក​​បន្ត​ស្ថិរភាព​ រំពឹង​ទុក​ GDP នៅ​ឆ្នាំ​២០១៩ សម្រេច​​បាន​ ​​៤,៩%​ សរុប​ GDP ប្រហែល​​៣០០​ពាន់លាន់​ដូល្លាអាមេរិក​។ ក្រោម​ប្រធានបទ​​ឆ្នាំ​២០១៩ “ជំរុញ​​ទំនាក់ទំនង​ដៃគូ​​ដើម្បី​ចីរភាព​” អាស៊ាន​ប្រមូល​​ផ្តុំ​ជំរុញ​ភាព​​រឹង​មាំ​លើ​​សសរស្តម្ភ​​សហគមន៍​ទាំង​បី និង បើកទូលាយ​ទំនាក់ទំនង​នឹង​​ដៃគូ​​ដើម្បី​គោល​បំណង​នេះ​។​



ព្រឹកថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុ​ង​​បាងកក ​ប្រទេស​ថៃ លោកនាយករដ្ឋ​មន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួម​ពិធី​បើក​​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើកទី​៣៤។ ក្នុងរូបថត៖ សិល្បករ សិល្បការិនី ច្រៀង​បទ​​អាស៊ាន​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មានវៀត​ណាម​



 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹនភុក​ (Nguyen Xuan Phuc) ​អញ្ជើញ​ចូល​រួម​សម័យ​​ប្រជុំ​ពេញ​អង្គ​​នៃ​កិច្ចប្រជុំ​កំពូល​​អាស៊ាន​លើកទី​៣៤។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) និង ថ្នាក់ដឹកនាំ​អាស៊ាន​ ថតរូប​អនុស្សាវរីយ៍​ នៅ​ពិធីបើក​កិច្ច​ប្រជុំ​កំពូលអាស៊ាន​លើកទី​៣៤។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញ​ចូលរួម​សម័យ​ប្រជុំ​បិទ​ នៃ​ថ្នាក់ដឹកនាំ​អាស៊ាន​។ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​



 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) និង ថ្នាក់ដឹកនាំ​អាស៊ាន​ អនុវត្ត​ពិធី​បើក​ឃ្លាំង​រណប​អាស៊ាន​​​នៅ​ខេត្ត​ជ័យ​​នាថ​ ប្រទេស​ថៃ​ នាពិធី​ភស្តុភា​អាស៊ាន​ ស្តីពី​គ្រោះ​ធម្មជាតិ​បន្ទាន់​។ រូបថត៖​ថុង​ញ៉ឹត​/ទីភ្នាក់ងារ​សារ​ព័ត៌មានវៀតណាម​

 

 ជាមួយនឹង​តួនាទី​សម្រុះសម្រួល​សហប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​អាស៊ាន​ - សហព័ន្ធ​​អ៊ឺរុប ​(EU) វៀតណាម​បាន​​រួមចំណែក​សកម្ម​លើ​ការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​​ភាគីទាំងពី​រ ហើយ​បាន​សហព័ន្ធ​អ៊ឺរុប ​និង ​អាស៊ាន​វាយ​តម្លៃខ្ពស់។​

 កម្ម​វិធី​កិច្ចប្រជុំកំពូល​​អាស៊ាន​លើកទី​៣៤ រួមមាន​​សកម្មភាព​សំខាន់​ៗ ជំនួប​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន ​​និង តំណាង​នៃឧត្តមក្រុម​ប្រឹក្សា​​អន្តរសភា​ សហសម្ពន្ធ​​ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​ (AIPA),​ ក្រុមប្រឹក្សា​ពីគ្រោះ​អាជីវកម្ម​អាស៊ាន (ASEAN-BAC)​, ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន, បើក ​និង សម័យ​ប្រជុំ​ចង្អៀត​​នៃ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​​លើកទី​៣៤​, សម័យ​​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​​លើកទី​៣៤ សន្និសីទកាសែត​ស្តីពី​​លទ្ធផល​កិច្ច​ប្រជុំ​កំពូលអាស៊ាន​លើកទី​៣៤...។ កិច្ច​ប្រជុំ​​ពិភាក្សា​ស្តីពី​ស្ថានការ​ស្ថាបនា​​សហគមន៍​អាស៊ាន​ ទំនាក់ទំនង​​រវាង​អាស៊ាន​ជាមួយ​​ដៃ​គូ​​ និង ​បញ្ហា​តំបន់​ អន្តរជាតិ ​យក​ចិត្ត​ទុកដាក់​រួម​។​

តាម​នោះ បញ្ហា​ទាំងឡាយ​បាន​ថ្នាក់ដឹកនាំ​​បណ្តា​ប្រទេស​អាស៊ាន​ពិភាក្សា​នៅ​កិច្ចប្រជុំ​រួ​ម​មាន​៖ ពង្រាយ​សហប្រតិបត្តិការ​ក្រោម​​ស្មារតី​​ប្រធានបទ​ និង អាទិភាព​​នៃ​ឆ្នាំ​២០១៩, បន្ត​ជំរុញសហ​​សេដ្ឋកិច្ច តភ្ជាប់​ បើក​ទូលាយ​​​ទំនាក់ទំនង​រវាង​​អាស៊ាន​នឹង​​ដៃគូ,​ ក្នុងនោះ​ឆ្លៀត​សហការ​​នឹ​ងដៃគូ​ដើម្បី​បន្សាំ​​បដិវត្តន៍​៤.០, ទប់​ទាល់​​បញ្ហា​​ប្រឈម​​ដូចជា៖ បម្រែ​បម្រួល​អាកាស​ធាតុ​ ភេរវកម្ម​ ឧក្រិដ្ឋ​ជន​បច្ចេកវិទ្យា​ខ្ពស់​ ផ្សារភ្ជាប់​ខិតខំ​តភ្ជាប់​របស់​អាស៊ាន​​ជាមួយនឹង​ដៃគូ​ ពង្រឹង​ពង្រីក​តួនាទី​​មជ្ឈមណ្ឌល​​ និង បង្គាប់​ការ​នៃ​​អាស៊ាន​ក្នុង​រចនា​សម្ពន្ធ​តំបន់​ជាដើម​ ក្រៅពីនោះ​ កិច្ច​ប្រជុំ​​​​នឹង​ពិភាក្សា​​ស្តីពី​បញ្ហា​អន្តរជាតិ និង តំបន់ ​​យក​ចិត្តទុកដាក់​រួម​។

កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៤ ពិនិត្យ​និង​អនុម័ត​​ឯកសា​រសំខាន់​មួយ​ចំនួន​​ ធ្វើជា​មូលដ្ឋាន​សម្រាប់​​សហប្រតិបត្តិការ​អាស៊ាន​​ក្នុង​ពេល​​ខាង​មុខដូចជា៖ ប្រកាស​ចក្ខុវិស័យ​ថ្នាក់ដឹកនាំ​អាស៊ាន​ ស្តីពី​ទំនាក់ទំនង​ដៃគូ​​ដើម្បី​ចីរភាព​, ឯកសារ​ពាក់ព័ន្ធ​​ទស្សនទាន​នៃ​អាស៊ាន ​ស្តីពីមហាសមុទ្រ​ឥណ្ឌា​ - ​ប៉ាស៊ីហ្វិក,​សេចក្តី​​​ប្រកាស​​​ជាន់ខ្ពស់​​ស្តីពី​ឆ្នាំ​វប្បធម៌​អាស៊ាន​​២០១៩, សេចក្តី​​ប្រកាស​​បាង​កក ស្តីពី​ប្រឆាំង​​សំរាម​លើ​សមុទ្រ​ជាដើម​។​



 លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួប​សវនាការ​នឹង​លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-o-cha។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួប​សវនា​ការ​នឹង​លោក​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​ Joko Widodo។ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួប​លោក​នាយករដ្ឋមន្រ្តី​សិង្ហាបុរី Lee Hsien Loong។ រូបថត៖ ថុង​ញ៉ឹត/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ធ្វើការ​នឹង​លោក​នាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និង លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ សម្តេច​អគ្គសេនា​បតី​តេជោ ហ៊ុន សែន​។ រូបថត៖ ថុង​ញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប​សហគ្រាស​មួយ​ចំនួន​របស់​ថៃ​​​រួមមាន៖ សម្ពន្ធ​ក្រុមហ៊ុន Amata, ក្រុមហ៊ុន​ Thai Bev និង ក្រុមហ៊ុន​មហាជន​ Siam City (SCCC)។ រូបថត៖ ថុង​ញ៉ឹត/​ទីភ្នាក់​ងារសារព័ត៌មាន​វៀត​ណាម​

 

 ​អាស៊ាន​​សព្វថ្ងៃ​ជា​អង្គភាពសេដ្ឋកិច្ច​​​មួយ​ ស្ថិរភាព​ ថាម​ពល មាន​សមត្ថភាព​​​បន្សាំ​ខ្ពស់ ឆ្ពោះបម្រែបម្រួល​អាកាសធាតុ​​​នៃ​តំបន់ ​និង អន្តរជាតិ​។ សហគមន៍​អាស៊ាន​​មានប្រជាជន​ ​៦២៥ ​​លាន​នាក់​​ ជា​ទីផ្សារ​មួយ​​សម្បូរ​សក្តានុពល​​​នៅ​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វិក ​... អាស៊ាន​​រក្សា​តួនាទី​តភ្ជាប់​សំខាន់​​​ក្នុង​តំបន់​​​ រួម​​ចំណែក​កសាង​ កំណត់​​រូបរាង​​រចនាសម្ពន្ធ​​តំបន់​ តាម​រយៈ​បទដ្ឋាន​ យន្តការ​ វេទិកា​ដោយ​អាស៊ាន​ផ្តួច​ផ្តើម​ និង បង្គាប់​ការ​ដូច ជាន់​ខ្ពស់​អាស៊ី​អាគ្នេយ៍ (EAS), វេទិកា​​សន្តិសុខ​តំបន់​អាស៊ាន (ARF), ​ សន្និសីទ​​រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន​​បើកទូលាយ​ (ADMM+), វេទិកា​​សមុទ្រ​អាស៊ានបើក​ទូលាយ​ (EAMF) ក៏ដូចជា​សហប្រតិបត្តិការ​​ប្រឆាំង​​ឧក្រិដ្ឋ​ជន​​ឆ្លង​ដែន​...៕
 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​សរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​
 


top