នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការកម្ពុជា ឡាវមីយ៉ាន់ម៉ា និងវៀតណាមលើកទី៨ (CLMV8) បានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែង ការណ៍រួមនេះជាថ្មីម្តងទៀតបានអះអាងនូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងអស់ក្នុងការ បន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ យន្តការ CLMV ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អនុតំបន់ និងបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយប្រទេសជា សមាជិកដទៃរបស់អាស៊ាន។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថតរូបអនុស្សវរីយ៍ជាមួយបណ្តាប្រធានគណៈប្រតិភូ
សេចក្តីថ្លែងការណ៍រួមមាន១៧ “ខ” ដែលក្នុងនោះមានសង្កត់ធ្ងន់ទៅលើបេសកកម្មសំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV គឺជម្រុញសកម្មភាពរួមរវាងប្រទេស ទាំង៤សំដៅធានាអនាគតសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង។ គោលដៅស្នូល នៃកិច្ចសហប្រតិបត្តិការនេះ គឺបន្តជួយឧបត្ថម្ភការអភិវឌ្ឍន៍ របស់សហគមន័អាស៊ាន ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព នៃអនុតំបន់ទាំងមូល។ ថ្នាក់ដឹកនាំ CLMV មិនតឹ្រមតែសម្តែងក្តីជឿជាក់យ៉ាងមុតមាំទៅ លើអនាគតភ្លឺស្វាងរបស់កិច្ចសហប្រតិបត្តិការនេះ ប៉ុណ្ណោះទេ ថែមទាំងយល់ដឹងច្បាស់ចំពោះរាល់ការសាកល្បង ដែលប្រទេសទាំងអស់កំពុងប្រឈមមុខ ដោយបានអះអាងថានឹងនាំគ្នារឹតបន្តឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងអនុវត្តសកម្មភាពជាក់ស្តែងលើគ្រប់វិស័យ សំដៅឆ្ពោះទៅ ការតភ្ជាប់ទីផ្សាររបស់ប្រទេសទាំង៤ ដើម្បីផលប្រយោជន៍របស់ភាគីនានា។
ក្នុងថ្ងៃដដែល សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការយុទ្ធសាស្ត្រនៃទន្លេចំនួន៣ អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7)បានចេញសេចក្តីថ្លែងការណ៍ ហាណូយ។ សេចក្តីថ្លែងការណ៍នេះបានអះអាងទៅលើសមិទ្ធិដែលកិច្ចសហប្រតិបត្តិការ ACMECS ទទួលបាន និងសន្យាអនុវត្តជាក់ស្តែងរាល់សកម្មភាពសហប្រតិបត្តិការ នាដំណាក់កាលខាងមុខ។ ថ្នាក់ដឹកនាំ ACMECS បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មឆ្លាត ការពារបរិស្ថានប្រកបប្រសិទ្ធិភាព បង្កើនកិច្ចសហប្រតិបត្តិការ រវាងACMECS ជាមួយគណៈកម្មាធិការទន្លេមេគង្គ និងបណ្តាយន្តការតំបន់ផ្សេងៗ ទៀត។
សេចក្តីថ្លែងការណ៍ហាណូយ បានអបអរសាទរនូវជោគជ័យនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ ទៅលើភាព ចាំបាច់ក្នុងការជម្រុញទំនាក់ទំនងដៃគូសាធារណនិងឯកជនសំដៅអនុវត្តជាក់ស្តែង ទស្សនៈវិស័យស្តីពីអនុតំបន់មេគង្គប្រកួតប្រជែង ធ្វើសមាហរណកម្មនិងវិបុលភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម