ព័ត៌មាន

CLMV8និងACMECS7ចេញសេចក្តីថ្លែងការណ៍រួមបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៦ សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការកម្ពុជា ឡាវ​មីយ៉ាន់​ម៉ា និង​វៀតណាម​លើក​ទី៨ ​(CLMV8) បានចេញសេចក្តី​ថ្លែង​ការណ៍​រួម។ សេចក្តី​ថ្លែង ការណ៍​រួម​នេះ​ជាថ្មី​ម្តង​ទៀត​បាន​អះអាង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ របស់ប្រទេស​ទាំងអស់​ក្នុង​ការ បន្ត​បង្កើនកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់​ យន្តការ ​CLMV ដើម្បី​សន្តិភាព  ស្ថិរភាព និង​វិបុលភាព​របស់អនុតំបន់​ និងបង្រួញគម្លាត​អភិវឌ្ឍន៍​ជាមួ​យប្រទេស​ជា សមាជិក​ដទៃរបស់​អាស៊ាន​។​
 


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថតរូបអនុស្សវរីយ៍ជាមួយបណ្តាប្រធានគណៈប្រតិភូ 

សេចក្តីថ្លែង​ការណ៍​រួមមាន​១៧ “ខ” ដែលក្នុងនោះមាន​សង្កត់ធ្ងន់​ទៅលើ​បេសកកម្ម​សំខាន់​នៃកិច្ច​សហប្រតិ​បត្តិការ​ CLMV គឺជម្រុញស​កម្មភាព​រួមរវាង​ប្រទេស​ ទាំង៤​សំដៅធានា​អនាគត​សន្តិភាព​ ស្ថិរភាព​និង​ភាព​សម្បូរ​រុង​រឿង​។ គោលដៅ​ស្នូល នៃកិច្ចសហប្រតិបត្តិការនេះ គឺបន្តជួយ​ឧបត្ថម្ភការ​អភិវឌ្ឍន៍ របស់​សហគមន័​អាស៊ាន​ ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​និរន្តរភាព នៃអនុតំបន់ទាំងមូល។ ថ្នាក់​ដឹក​នាំ CLMV​ មិន​តឹ្រម​តែ​សម្តែង​ក្តីជឿជា​ក់​យ៉ាង​មុតមាំទៅ​ លើអនាគតភ្លឺស្វាង​របស់​កិច្ចស​ហប្រតិបត្តិ​​ការនេះ ប៉ុណ្ណោះ​ទេ ថែម​ទាំង​យល់​ដឹង​ច្បាស់​ចំពោះ​រាល់​ការសាក​ល្បង ដែលប្រទេសទាំងអស់កំពុងប្រឈមមុខ ដោយបានអះអាងថា​នឹង​នាំគ្នា​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ ព្រមទាំងអនុវត្តសកម្មភាពជាក់ស្តែង​លើគ្រប់​វិស័យ សំដៅឆ្ពោះ​ទៅ ការ​តភ្ជាប់​ទីផ្សារ​របស់​ប្រទេសទាំង​៤ ដើម្បីផល​ប្រយោជន៍​របស់ភាគី​នានា។

​ក្នុងថ្ងៃដដែល សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការយុទ្ធសាស្ត្រនៃទន្លេចំនួន៣ អាយ៉េយ៉ាវ៉ាឌី-​ចៅប្រា​យ៉ា-មេគង្គ​លើក​ទី​៧ (ACMECS 7)បានចេញសេចក្តី​ថ្លែង​ការ​ណ៍ ​​ហាណូយ​។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​អះអាង​ទៅលើ​សមិទ្ធិ​ដែល​កិច្ច​សហ​ប្រតិបត្តិ​ការ​ ACMECS ទទួលបាន និង​សន្យាអនុវត្តជាក់ស្តែងរាល់សកម្មភាព​សហ​ប្រតិបត្តិការ​ នាដំណាក់​កាល​ខាង​មុខ​។ ថ្នាក់​ដឹក​នាំ ACMECS បានប្តេជ្ញា​បង្កើន​កិច្ច​សហប្រតិ​បត្តិការ លើ​វិស័យ​​កសិកម្ម​​ឆ្លាត ការ​ពារបរិស្ថាន​ប្រកបប្រសិទ្ធិ​ភាព បង្កើនកិ​ច្ចសហប្រតិបត្តិ​ការ រវាងACMECS ជាមួយ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​ និងបណ្តាយន្តការតំបន់ផ្សេងៗ ទៀត។

​សេចក្តីថ្លែងការណ៍ហាណូយ បានអបអរសាទរនូវជោគជ័យនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពី​តំបន់​មេគង្គ​។ សេចក្តី​ថ្លែងការណ៍​បានសង្កត់ធ្ងន់​ ទៅលើ​ភាព ចាំបាច់​ក្នុង​ការជម្រុញ​ទំនាក់​ទំនង​ដៃគូ​សាធារណ​និង​ឯកជន​សំដៅ​អនុវត្ត​ជាក់​ស្តែង ទស្សនៈវិស័យស្តីពីអនុតំបន់មេគង្គ​ប្រកួត​ប្រជែង ធ្វើស​មាហរណកម្ម​និង​វិបុល​ភាព​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top