• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គម្រោងចំនួន ២៥០ មានលក្ខណៈគ្រប់គ្រាន់គ្រោងនឹង ចាប់ផ្តើមសាងសង់និងបើកសម្ពោធនៅថ្ងៃទី ១៩ ខែសីហា

ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោង និងសំណង់ធំៗជាង ២៥០ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ សីហា ដោយមានតភ្ជាប់បណ្តាញពីទីតាំងកណ្តាលនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ (ឃុំ Dong Anh ទីក្រុងហាណូយ) ជាមួយប្រព័ន្ធអ៊ីនធឺណិត និងទូរទស្សន៍ចំនួន ៨០ នៅតាមទីតាំងមានគម្រោងនិងសំណង់ទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការត្រៀមរៀបចំពិធីសម្ពោធ និងបើកការដ្ឋានសាងសង់គម្រោង និងសំណង់ ដើម្បីអបអរសាទរខួបលើកទី៨០ ទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) នារសៀលថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរបស់ស្ថាប័នពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីអបអរសាទរពិធីបុណ្យធំៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតកម្លាំងចិត្ត ជំរុញទឹកចិត្ត បំផុសគំនិត ស្មារតីលះបង់ បង្កើតកម្លាំងចលករ ដើម្បីបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៀតផង។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការត្រៀមរៀបចំធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោង និងសំណង់ធំៗ ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ - រូបថត៖ VGP/Nhat Bac

សូមគូសបញ្ជាក់ថាគម្រោង និងសំណង់ធំៗចំនួន ២៥០ របស់ក្រសួង សាខា មូលដ្ឋាន សាជីវកម្ម និងក្រុមហ៊ុនទូទៅ មានទុនវិនិយោគសរុបប្រហែល ១.២៦០.០០០ ពាន់លានដុង (ជាង ៥៥ ពាន់លានដុល្លារអាមេរិក) ពីថវិការរដ្ឋ និងប្រភពទុនផ្សេងទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៨ សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យជាតិវៀតណាម (២/កញ្ញា/១៩៤៥ - ២/កញ្ញា/ ២០២៥)

Top