• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការវៀតណាមចំនួនបីស្ថិតក្នុងក្រុមនាំមុខអំពីការច្នៃប្រឌិត ឆ្នាំ ២០២១

យោងតាមរបាយការណ៍វាយតម្លៃឯករាជ្យរបស់ Clavivate-ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ព័ត៌មាន អំពីកិត្យានុភាពគុណភាពនៃការស្រាវជ្រាវនិងនវានុវត្តន៍ វៀតណាមមានអង្គការចំនួនបីស្ថិតនៅក្នុងក្រុមឈានមុខគេអំពីការច្នៃប្រឌិតឆ្នាំ ២០២១។

ដូច្នោះហើយ នៅក្នុងបញ្ជីអង្គការ និងអាជីវកម្មចំនួន ២៧៦ នៅទូទាំងពិភពលោក ដែលទើបប្រកាសដោយ Clarivate នៅទីក្រុងឡុង (ចក្រភពអង់គ្លេស) នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មានអង្គការចំនួន ២៧ ដែលត្រូវបានទទួលស្គាល់។ នៅវៀតណាម Viettel គឺជាអង្គការវៀតណាមតែមួយគត់ស្ថិតក្នុងបញ្ជីនេះ។

សូមគូសបញ្ជាក់ថា ការវាយតម្លៃរបស់ Clarivate គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនបួន៖ ចំនួនប៉ាតង់; ចំនួននៃការដកស្រង់; ជោគជ័យនៃប៉ាតង់; កម្រិតសកលភាវូបនីយកម្ម។ នេះគឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់នូវព័ត៌មានលម្អិត និងការវិភាគដែលអាចជឿទុកចិត្តបានលើកិត្យានុភាពគុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិត រួមទាំងផលប័ត្រនៃអត្ថបទ ISI ជាមូលដ្ឋាន តាមនោះបង្កើតមូលដ្ឋានសម្រាប់ស្វែងរក  ការពារនិងធ្វើពាណិជ្ជកម្មនូវគំនិតថ្មីៗកាន់តែលឿនជាង៕

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top