• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោត ផ្នែកសុខាភិបាលនៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី៩ ខែតុលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញបានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតផ្នែកសុខាភិបាលនៅទីក្រុងហូជីមិញតាមប្រព័ន្ធវីដេអូ។

(រូបថត៖ TTXVN)
 

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ជំនួបសំណេះសំណាលលើកនេះ ត្រូវ បានធ្វើឡើងដើម្បីផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នារបស់ជួរកម្មាភិបាល គ្រូពេទ្យ ដើម្បីរួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនិងទីក្រុងហូជីមិញស្វែងរកដំណោះ ស្រាយជំនះពុះពារលើការលំបាក ការជំពាក់ជំពិននាបច្ចុប្បន្ននៃផ្នែកសុខា ភិបាល ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំសុខភាពប្រជាជន ស្ដារស្ថិរភាពសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជម្ងឺកូវីដ ១៩។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំសូមតាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ផ្ញើរក្ដីចែករំលែកជាមួយបងប្អូនប្រជា ពលរដ្ឋ ម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ ចំពោះរាល់ការឈឺចាប់ ការបាត់បង់ដ៏ ធំធេងទាំងអស់ដោយសារការផ្ទុះរាលដាលនៃជម្ងឺរាតត្បាតនាពេលកន្លងមក បានបណ្ដាលឲ្យប្រជាពលរដ្ឋជាង១៥ពាន់នាក់ត្រូវស្លាប់ ព្រមទាំងសូមសម្ដែង ការយោគយល់យ៉ាងជ្រាលជ្រៅចំពោះការលំបាកលំបិនរបស់កម្លាំងប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតនៅខ្សែត្រៀមជួរមុខ ជាពិសេសគឺជួរកម្មាភិបាល គ្រូ ពេទ្យ បុគ្គលិកពេទ្យ ដែលបានថែទាំអ្នកជម្ងឺទាំងយប់ទាំងថ្ងៃ។ បុគ្គលិកពេទ្យជា ច្រើនបានពលីជីវិត គំរូជាច្រើនបានខិតខំធ្វើការ លះបង់ដោយមិនគិតពីខ្លួនឯង ទេ ដែលធ្វើឲ្យយើងរំភើបចិត្តយ៉ាងខ្លាំង ហើយត្រូវបានសង្គមទាំងមូលកោត សរសើរនិងលើកតម្កើងដោយការគោរព។ យើងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងមិនចេះនឿយណាយរបស់កម្លាំងសុខាភិបាលលើទូទាំងប្រទេស ក្នុងនោះមានកម្មាភិបាល បុគ្គលិកពេទ្យនៃទីក្រុងហូជីមិញផងដែរ”។

ទោះបីជាទីក្រុងហូជីមិញបានឆ្លងកាត់ចំណុចកំពូលនៃរលកកូវីដ ១៩ លើកនេះក៏ដោយ ប៉ុន្តែលោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទីក្រុងមិនត្រូវអត្តនោម័ត ធ្វេសប្រហែសបានឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top