• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកសរសើរនិស្សិតឆ្នើមឡាវនិងកម្ពុជាចំនួន ១០៧ នាក់

ក្នុងឱកាសនេះ និស្សិតឡាវ និងកម្ពុជាចំនួន ១០៧នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ ត្រូវបានកោតសរសើរចំពោះស្នាដៃសិក្សាដ៏ល្អ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ជាច្រើន។

ដើម្បីអបអរសាទរខួបលើកទី ៦៨ នៃទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) និងខួបលើកទី ៤៦ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២១) នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីលើកតម្កើង “និស្សិតឆ្នើម ឡាវ-កម្ពុជា” ឆ្នាំ ២០២១។ ក្នុងឱកាសនេះ និស្សិតឡាវ និងកម្ពុជាចំនួន ១០៧នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ ត្រូវបានកោតសរសើរចំពោះស្នាដៃសិក្សាដ៏ល្អ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ជាច្រើន។

បន្ទាប់ពីការរៀបចំអស់រយៈពេល ១៦ឆ្នាំ រហូតមកដល់ពេលនេះ កម្មវិធី "និស្សិតឆ្នើមឡាវ-កម្ពុជា" បានលើកសរសើរនិស្សិតឡាវនិងកម្ពុជាចំនួន ៩០៨នាក់ ដែលបានសិក្សានៅសាកលវិទ្យាល័យនិងសាលាបណ្ឌិត្យសភានានានៅទីក្រុងហូជីមិញ។ គំរូឆ្នើមដែលបានកោតសរសើរលើកនេះ មិនត្រឹមតែជាគំរូដ៏ភ្លឺស្វាងក្នុងការសិក្សារៀនសូត្រនិងបណ្តុះបណ្តាលប៉ុណ្ណោះទេ រួមទាំងជាគំរូដែលបន្តបណ្តុះចំណងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជាឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top