• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងជួរគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 នៅខេត្តហាយយឿង

ថ្នាក់ដឹកនាំខេត្តហាយយឿង បានចុះសួរសុខទុក្ខ ជូនអំណោយ ហើយលើកទឹកចិត្តជួរគ្រូពេទ្យនិងនិស្សិតស្ម័គ្រចិត្តដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ Covid-19 នៅលើភូមិសាស្ត្រខេត្ត។
 

លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc អញ្ជើញផ្ញើរកន្ត្រកផ្កាស្រស់ អបអរសាទរបណ្ដាគ្រូពេទ្យ បុគ្គលិកសុខាភិបាលនិងនិស្សិតផ្នែកវេជ្ជសាស្ត្រនៅខេត្ត ហាយយឿង។


ក្នុងឱកាសរំលឹកខួបលើកទី៦៦ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២០) នាព្រឹកថ្ងៃទី២៥ កុម្ភៈ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរកន្ត្រកផ្កាស្រស់ អបអរសាទរបណ្ដាគ្រូពេទ្យ បុគ្គលិកសុខាភិបាលនិងនិស្សិតផ្នែកវេជ្ជសាស្ត្រ ដែលកំពុងចូលរួមដោយផ្ទាល់ក្នុង ខ្សែត្រៀមជួរមុខដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺ Covid-19 នៅខេត្ត ហាយយឿង។

នាថ្ងៃដដែល ថ្នាក់ដឹកនាំខេត្ត ហាយយឿង បានចុះសួរសុខទុក្ខ ជូនអំណោយ ហើយលើកទឹកចិត្តជួរគ្រូពេទ្យនិងនិស្សិតស្ម័គ្រចិត្តដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជម្ងឺ Covid-19 នៅលើភូមិសាស្ត្រខេត្ត។ លេខារងនៃ គណៈកម្មាធិការបក្សខេត្ត ហាយយឿង លោក Trieu The Hung បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់ជួរគ្រូពេទ្យ អ្នកជំនាញ និងនិស្សិតស្ម័គ្រចិត្ត ដែលបានខិតខំប្រឹង ប្រែងជំនះលើការលំបាកដើម្បីបំពេញភារកិច្ចបង្ការទប់ស្កាត់ជម្ងឺរាតត្បាតក្នុងអំឡុង ពេលជិត១ខែកន្លងមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top