• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមកីឡាវៀតណាមជាប់លំដាប់ថ្នាក់លេខ១៥ ក្នុងការប្រកួតថ្ងៃទី១២ នៅ ASIAD 18

ក្នុងថ្ងៃការប្រកួតកីឡាទី១២នៅ ASIAD 18 កីឡាការិនីវៀតណាមដណ្តើមបានមេដាយសំរឹទ្ធចំនួន ២ គ្រឿង ជូនកីឡាវៀតណាម ក្នុងវិញ្ញាសារអត្តពលកម្ម និងមេដាយសំរឹទ្ធមួយទៀតក្នុងវិញ្ញាសារ Kurash ដោយបញ្ចប់ការប្រកួត យ៉ាងស្ថិរភាពហើយគ្មានក្តីសង្ឃឹមក្នុងការប្រកួតប្រជែងមេដាយណាទៀតឡើយ។

កីឡាការិនី  Nguyen Thi Lan (ខាងស្តាំ) ដណ្តើមបាន មេដាយសំរឹត
ក្នុងវិញ្ញាសារ Kurash ជូនក្រុមកីឡាវៀតណាម

កីឡាការិនី Quach Thi Lan , Nguyen Thi Oanh, Nguyen Thi Hang និង Hoang Thi Ngoc ដណ្តើមបានមេដាយសំរឹតក្នុងវិញ្ញាសាររត់ 4x400 ម៉ែត្រផ្នែកនារី។ រីឯកីឡាការិនី Vu Thi Men ដណ្តើមបានមេដាយសំរឹតក្នុងវិញ្ញាសារលោត ៣ ជំហាន។ ក្នុងការប្រកួតថ្ងៃនេះ កីឡាការិនី  Nguyen Thi Lan បានបញ្ចប់ប្រកួត នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Kurash សំរាប់ទម្ងន់ក្រោម ៧៣ គីឡូក្រាម ក្រោយពីបានប្រកួតបរាជ័យក្នុងលទ្ធផល 0-10 លើ​កីឡាការិនី Munkhtsetseg ប្រទេសម៉ុងហ្គោលី។ ក៏ប៉ុន្តែ កីឡាការិនី  Nguyen Thi Lan នៅតែដណ្តើមបាន មេដាយសំរឹត ក្នុងវិញ្ញាសារ Kurash ជូនក្រុមកីឡាវៀតណាម។

គិតមកដល់ពេលបញ្ចប់ការប្រកួតថ្ងៃទី១២ ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយសរុបចំនួន ៣៥ គ្រឿង ក្នុង​នោះមានមេដាយមាសចំនួន ៤ មេដាយប្រាក់ ចំនួន ១៥គ្រឿង និងមេដាយសំរឹទ្ធចំនួន១៦គ្រឿង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top