• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃប្រទេស ១៨ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)

កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ១៨ ដែលចូលរួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានធ្វើឡើងនាយប់ថ្ងៃទី ២០ ខែកក្កដា តាមរយៈប្រព័ន្ធវីដេអូ។

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ធ្វើជាប្រធាននៃកិច្ចប្រជុំនៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាម បានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរវាងឯកអគ្គរដ្ឋទូតនៃសមាជិក EAS ក្នុងឆ្នាំវៀតណាមកាន់ដំណែងជាប្រធានអាស៊ានបានប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីកាលពីខែកុម្ភៈកន្លងមក។

កិច្ចប្រជុំបានអបអរសាទរនូវប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” ក៏ដូចជាអាទិភាពរបស់វៀតណាមក្នុងការជំរុញការកសាង សហគមន៍អាស៊ាន និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងសហគមន៍អន្តរជាតិ ជាពិសេសរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ជាមួយគ្នានេះ ប្រទេសនានាក៏បានសម្តែងនូវការត្រៀមរួចជាស្រេចជួយដល់វៀតណាមនិងអាស៊ានក្នុងការសម្រេចបាននូវអាទិភាពទាំងអស់នេះ។ អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានលើកមតិថា៖ “ឆ្នាំ ២០២០នេះ ជាឆ្នាំកត់សម្គាល់នូវរយៈពេល ១៥ ឆ្នាំ នៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) - (២០០៥-២០២០)។ នៅក្នុងបរិបទដែលតំបន់និងពិភពលោកបណ្តាមានបម្រែបម្រួលយ៉ាងឆាប់រហ័ស ប្រទេស EAS ទាំងអស់ ចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មសំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមទើបលេចចេញ ព្រមទាំងឆ្លៀតយកឱកាសសម្រាប់បង្កើតបរិយាកាសសន្តិភាពនិងស្ថេរភាពក្នុងតំបន់”។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៨ ប្រទេសរួមមានប្រទេសអាស៊ានចំនួន ១០ និងប្រទេសជាដៃគូអាស៊ានចំនួន ៨ គឺ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ រុស្ស៊ីនិងសហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top