07/01/2019 15:47 GMT+7 Email Print Like 0

៤០ ឆ្នាំរំដោះទឹកដីកម្ពុជា៖ អំពើល្អប្រសើរបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងប្រវត្តិសាស្ត្រ។

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋាន Olympic  នៃរាជធានីភ្នំពេញ អ្នកតំណាងឲ្យបណ្តាស្ថាប័ន ក្រសួង ផ្នែក និងរាជរដ្ឋាភិបាល រួមជាមួយប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីអបអរសាទរជ័យជម្នះរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៩)។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ សម្តេច តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហែង សំរិន ប្រធានរដ្ឋសភា រួមជាមួយ អ្នកតំណាងមកពីបណ្តាស្ថានទូត អង្គការអន្តរជាតិ និងភ្ញៀវបរទេសផងដែរ។

លោកឯកអគ្គរដ្ឋទូតវៀតណាម Vu Quang Minh ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៤០ ឆ្នាំនេះដែរ។

ក្នុងពិធីនេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា៖ ជ័យជម្នះ​នា​ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ផ្អែតទៅលើកម្លាំងទាំងពីរ៖ ស្មារតីសាមគ្គីភាពរបស់ប្រជាជនកម្ពុជា រួមជាមួយការជួយគាំទ្រយ៉ាងពេញទំហឹង ទាន់ពេលវេលានិងប្រសិទ្ធភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់អះអាងថា បើសិនជាគ្មានកម្លាំងទាំងពីរខាងលើនេះនឹងគ្មានជ័យជម្នះថ្ងៃទី ៧ ខែមករាទេ។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រសាសន៍ថា តាងនាមឲ្យប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ពនិងប្រជាជនវៀតណាមបានជួយគាំទ្រសេចក្តីអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងដំណើរការតស៊ូប្រឆាំង ដើម្បីរំដោះទឹកដីកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍។  ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏
ឧត្តុង្គឧត្តម​របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

ក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសកម្ពុជាកាន់​តែ​រីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ដែលក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើន​សេដ្ឋកិច្ចក្នុងរង្វង់ជាង៧%។

បន្ទាប់ពីការថ្លែងសន្ទរកថារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្មវិធីបានបានរៀបចំការដង្ហែរក្បួនព្យុះហយាត្រាមកពីរាជធានី ខេត្ត ក្រុងទាំង ២៥ ដែលបង្ហាញពីភាពរុងរឿងនិងការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ មកនេះ។ នៅចុងបញ្ចប់នៃកម្មវិធី គឺមានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោងអបអរសាទរទិវាជ័យជម្នះ ៧ ខែមករា លើកទី ៤០ ជាប្រវត្កិសាស្រ្តនេះ ក្នុងបរិយាកាសសប្បាយរីក​រាយ​ប្រកបដោយមោទនៈភាពក្រៃលែង៕

 ទីភ្នាក់ងារសារព័ត៌មានវៀតណាម/
កាសែតរូបភាព​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ