ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបចរចាជាមួយរដ្ឋមន្ត្រីលីបេរីយ៉ា
នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប ជាមួយរដ្ឋមន្ត្រីការបរទេសលីបេរីយ៉ា លោកស្រី Marjon Vashti Kamara។

ទិដ្ឋភាពនៃជំនួប
នៅក្នុង ជំនួបនេះ លោក Pham Binh Minh និងសមភាគីលេបេរីយ៉ាបានឯកភាពលើវិធាន ការជាក់ស្តែងចាំបាច់ត្រូវអនុវត្តមួយចំនួន ដើម្បីជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានខិតខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មឡើងទ្វេភាគី ត្រីភាគីនៃតួរលេខ៣៥,៣លាន ដុល្លាអាមេរិកដូចបច្ចុប្បន្ន។
លោកទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ប្រេងឧស្ម័ន ការពារជាតិ សន្តិសុខ និងឯកភាពចុះហត្ថលេខាលើបណ្តាឯកសារគតិយុត្តិដូចជា កិច្ចព្រមព្រៀងគ្របខ័ណ្ឌសហប្រតិបត្តិការរវាង រដ្ឋាភិបាលទាំងពីរនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាដើម។
ស្តីពីបញ្ហានយោបាយ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់កាណាលជួបប្រាស្រ័យប្រជាជន សំដៅលើកកំពស់ចំណងសាមគ្គីនិងការយល់ដឹងគ្នាទៅវិញទៅមក។
បន្ទាប់ពីជំនួបចរចា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh និងសមភាគីលោកស្រី Marjon Vashti Kamara អញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលេងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការរវាងវៀតណាមជាមួយលីបេរូយ៉ា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម