ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ចើញថ្លែងមតិនៅក្នុងពិធី (រូបថតៈ Vân Anh/VOV)
នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគម software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (Vinasa) បានរៀបចំពិធីប្រគល់កិត្តនាមផ្កាយ Khue សម្រាប់ផលិតផលសេវា software បច្ចេកវិទ្យាព័ត៌មានចំនួន៦៤ និងរំលឹកខួបលើកទី១៥ នៃទិវាបង្កើតសមាគមផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះមានផ្នែកបច្ចេកវិទ្យាព័តមាន។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖
“ខ្ញុំសង្ឃឹមថា ពានរង្វាន់ផ្កាយ Khue នឹងបន្តជាប្រភពលើកទឹកចិត្តដ៏ធំធេង សម្រាប់បុគ្គលទាំងអស់ និងសហគ្រាសមានចំណង់ចំណូលចិត្ត មានការច្នៃប្រឌិតថ្មីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងបើកទូលាយការប្រើប្រាស់ក្នុងសង្គមនិងឆ្ពោះទៅទីផ្សារអន្តរជាតិ។ នាពេលខាងមុខរដ្ឋាភិបាលនឹង រួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុននានា ក្នុងនោះមាន Vinasa ផងដែរ”។
ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ផ្នែក software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ជាពិសេស តាំងពីឆ្នាំ២០១៥ វៀតណាមឈរជួរមុខអំពីសន្ទស្សន៍សេដ្ឋកិច្ច ប្រើប្រាស់ចល័តក្នុងចំណោមប្រទេសអាស៊ានអភិវឌ្ឍន៍ ខ្លាំងបំផុតទាំង៦ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម